ស្ទីល​សារភាព​​​ដោយ​ប្រើ​ឃ្លា​ទាំង​នេះ បើ​គេ​បដិសេធ​ទៀត​ទើប​ចម្លែក

  • 2019-04-03 03:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​មនុស្ស​សម័យ​ថ្មី ការ​សារភាព​លែង​ជា​ឧបសគ្គ​ទៀត​ហើយ ព្រោះ​ថា​ទោះ​មិន​បាន​សម្រេច​ក៏​ពួក​គេ​បាន​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​ចេញ​មក​បាន។ យ៉ាង​ណាក្ដី បើ​យើង​ចេះ​តិចនិក ពោល​គឺ​ចេះ​ឃ្លា​សម្រាប់​សារភាព​ទៀត​នោះ នឹង​ធ្វើ​ឲ្យ​យើង​មាន​ជំនឿចិត្ត​លើស​ដើម។ ខាង​ក្រោម​នេះ​គឺ​ជា​ឃ្លា​មួយ​ចំនួន ដែល​ធានា​យក​មក​សារភាព​គឺ​មាន​អត្រា​ជោគជ័យ​ខ្ពស់​។

១. បង​រៀន​គ្រប់គ្រង​ហិរញ្ញវត្ថុ តែ​ចុង​បញ្ចប់ អ្នក​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​បង បែរ​ជា​អូន​ទៅ​វិញ។

២. ទោះ​បី​ជា​បង​ដើរ​ផ្លូវ​ណា​ក៏​ដោយ ក៏​ជា​ផ្លូវ​ដើរ​ចូល​បេះដូង​ខ្ញុំ​ទាំង​អស់។

៣. បង​ចូលចិត្ត​ញ៉ាំ​ម្ហូប​របស់​ខ្ញុំ​ណាស់​មែន​ទេ? រៀបការ​នឹង​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​បង​ញ៉ាំ​រាល់​ថ្ងៃ។

៤. ឆ្ងល់​អត់ ​ហេតុ​អ្វី​ខ្ញុំ​រៀន​ជំនាញ​ព័ត៌មាន? ព្រោះ​ចង់​ចុះ​ផ្សាយ​ពី​បង​ជា​រៀង​រាល់​ថ្ងៃ។

៥. បើ​បង​ខ្លាច​ស្នេហា ព្រោះ​មិន​ទាន់​ភ្លេច​អ្នក​ចាស់។ អាច​សាក​ថ្នាំ​របស់​ខ្ញុំ​បាន ព្រោះ​អាច​ធ្វើ​ឲ្យ​បង​ភ្លេច​អ្នក​ចាស់​បាន​ទាំង​ស្រុង។

៦. ខ្ញុំ​ពូកែ​ចាប់​បាន​អារម្មណ៍​របស់​អ្នក​ដទៃ តែ​អារម្មណ៍​របស់​ខ្ញុំ​ត្រូវ​បង​ចាប់​បាន​ទៅ​ហើយ សូម​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ​ផង។

៧. ខ្ញុំ​រៀន​ជំនាញ​អក្សរ​សាស្ត្រ​ច្រើន​ឆ្នាំ​មក​ហើយ តែ​ក៏​នៅ​មិន​ទាន់​យល់​អក្សរសាស្ត្រ​នៃ​បេះដូង​របស់​បង​នៅ​ឡើយ​ទេ។

៨. GPS ទូរសព្ទ​ខ្ញុំ​អាច​ដឹង​គ្រប់​ទីតាំង គ្រប់​ច្រកល្ហក​ទាំង​អស់ តែ​នៅ​តែ​មិន​អាច​ដឹង​ថា​បេះដូង​របស់​បង​នៅ​អ្នក​ណា។

៩. ខ្ញុំ​រៀន​ច្បាប់ អនាគត​អាច​ឈរ តវ៉ា​ជាមួយ​មនុស្ស​ជា​ច្រើន តែ​ឈរ​ចំពោះ​មុខ​បង គ្រាន់​តែ​ពាក្យ “ខ្ញុំ​ស្រលាញ់បង” ក៏​និយាយ​មិន​ចេញ​ដែរ។ រក​ប្ដូរ​ជំនាញ​សិន។

១០. ខ្ញុំ​រៀន​ពេទ្យ​ផ្នែក​សរសៃប្រសាទ តែ​មិន​ដឹង​​យ៉ាង​ម៉េច ខ្ញុំ​បែរ​ជា​ឆ្កួត​ដោយ​សារ​អ្នក​ទៅ​វិញ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel