រំភើប! តួឯកស្រី " Friend Zone” បង្ហាញខ្លួនផ្ទាល់នៅរោងកុន Fan ស្រែកហ៊ោឡើងផ្អើល

  • 2019-04-02 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មុន​នេះ​បន្តិច តួ​ឯក​ស្រី​ក្នុង​រឿង​ថៃ " Friend Zone” កញ្ញា ​Baifern ​បាន​មក​ញញាក់​អារម្មណ៍ Fan ​ជា​ច្រើន​នៅ​រោង​កុន​ ផ្ទាល់​តែ​ម្ដង ​​ក្នុង​ផ្សារ​ទំនើប​សុវណ្ណា ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ស្រែក​កញ្ជ្រៀវ​ខ្លាំង​តែ​ម្ដង។

​​អ្នក​គាំ​ទ្រ​​ជា​ច្រើន សុទ្ធ​តែ​លាន់​មាត់​សរសើរ​ពី​សម្រស់​នៅ​​ខាង​ក្រៅ​របស់​តួ​ឯក​ស្រី​ពូកែ​ក្រមិច​ក្រមើម​រូប​នេះ ពិត​ជា​ស្អាត​ខ្លាំង​ និង​រួស​រាយ​រាក់​ទាក់​ថែម​ទៀត។ ​ដោយសារ​តែ​ចង់​ជួប Idol ​របស់​ខ្លួន​ផ្ទាល់​​ភ្នែក ​អ្នក​គាំ​ទ្រ​ខ្លះ​សុខ​ចិត្ត​ចំណាយ​ប្រាក់​មើល​រឿង​២ ​ដង ​ព្រោះ​ដើម្បី​បាន​មក​ជួប​កញ្ញា Baifern ​​ថ្ងៃ​នេះ។

​បើ​តាម​ការ​ឲ្យ​ដឹង​ ​កញ្ញា Baifern ​នឹង​បន្ត​ជួប​ Fan ​​បន្ថែម​ទៀត ​នៅ​តាម​រោង​កុន​ដូច​ជា ម៉ោង ៤ រសៀល​ថ្ងៃ​នេះ ​នៅ Legen Eden ​និង​ម៉ោង ៥ ល្ងាច ​នៅ Major Cineplex by Smart ​ក្នុង​ផ្សារ​ទំនើប Aeon ២។

​តោះ មក​ទស្សនា​រូប​ភាព​ Fan ​រោម​តារា​ថៃ​ឡើង​ជិត​ឈឹង ពេល​ជួប​ផ្ទាល់​នៅ​រោង​កុន ក្នុង​ផ្សារ​ទំនើប​សុវណ្ណា​ថ្ងៃ​នេះ៖

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម