រន្ធត់​ចិត្ត​! ម្ដាយ​អាយុ​ ៥៥ ឆ្នាំ​ពពោះ​ជំនួស​ឲ្យ​កូន​ស្រី​ខ្លួន​ឯង​ដែល​គ្មាន​ស្បូន

  • 2019-04-02 01:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីដូន​ម្នាក់​បាន​ផ្ដល់​កំណើត​ឲ្យ​ចៅ​ខ្លួន​ឯង​ ដោយ​សារ​តែ​កូន​ស្រី​របស់​គាត់​​គ្មាន​ស្បូន​។​

Emma Miles អាយុ​ ៥៥​ ឆ្នាំ មាន​កូន​បង្កើត​ចំនួន​ ២​នាក់​ គាត់​បាន​ឲ្យ​អំណោយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ដោយ​ការ​ពពោះ​ជំនួស​ឲ្យ​កូន​ស្រី​របស់​គាត់​ឈ្មោះ​ Tracey Smith អាយុ​ ៣០​ ឆ្នាំ​ ដែល​មាន​ការ​ភ័យ​ខ្លាច​ថា​នាង​មិន​អាច​មាន​កូន​បាន​ពេញ​មួយ​ជីវិត​របស់​នាង​ បន្ទាប់​ពី​បាន​ធ្វើ​ការ​វិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​ Mayer-Rokitansky-Küster-Hauser Syndrome (MRKH) ​ជា​ជំងឺ​កម្រ​មួយ​ដែល​ប៉ះ​ពាល់​ដល់​ស្ត្រី។​ ជំំងឺ​នេះ​ការ​អភិវឌ្ឍន៍​របស់​ស្បូន​និង​ទ្វារ​មាស​គឺ​បរាជ័យ​ ទាំង​ដែល​​មុខងារ​របស់​អូវែ​និង​ប្រដាប់​បន្ត​ពូជ​ខាង​ក្រៅ​ធម្មតា​ក៏​ដោយ​។​

ដោយ​សារ​តែ​អូវែ​របស់​ Smith ធ្វើ​ការ​ធម្មតា​ នាង​បាន​ប្រើ​វិធី IVF ជា​មួយ​ស្វាមី​ឈ្មោះ​ Adam អាយុ​ ៤០ ដើម្បី​បង្កើត​ចេញ​ជា​អំប្រ៊ីយ៉ុង​មួយ ហើយ​ក៏​យក​ទៅ​ចាក់​បញ្ចូល​ក្នុង​លោក​ស្រី​ Miles ដែល​ជា​ម្ដាយ​ដើម្បី​ឲ្យ​ជួយ​ពពោះ​ជំនួស​នាង​។​

ទោះ​បី​ជា​អ្នក​ស្រី​ Miles បាន​ឆ្លង​កាត់​ការ​អស់​រដូវ​ក៏​ដោយ​។​គាត់​ក៏​នៅ​តែ​អាច​ពពោះ​បាន​ដោយ​សារ​ទារក​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស៊ុត​របស់​កូន​ស្រី​គាត់​។​ ស្បូន​របស់​គាត់​មាន​សុខភាព​ល្អ​គ្រប់​គ្រាន់​ដើម្បី​ទ្រទ្រង់​ទារក​។​ ទោះ​បី​ជា​យ៉ាង​ណា​គាត់​ត្រូវ​សម្រក​ ៣៨​ គីឡូ​ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​ និង​ត្រូវ​ការ​អ័រម៉ូន​ដើម្បី​ធានា​ឲ្យ​បាន​ក្នុង​ការ​មាន​ផ្ទៃ​ពោះ​។

អ្នក​ម្ដាយ​ដែល​មាន​វ័យ​ចំណាស់​លើស​ពី ៣៥ ឆ្នាំ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ការ​រលូត​កូន​ និង​ជំងឺ​ក្រឡា​ភ្លើង​ និង​បញ្ហា​ស្មុគ​ស្មាញ​ជា​ច្រើន​ទៀត​ដែល​បង្ហាញ​ពី​សញ្ញា​គ្រោះ​ថ្នាក់​ដល់​គាត់​និង​ទារក​ ប៉ុន្តែ​ទោះ​ជា​គាត់​ដឹង​ថា​បែប​នេះ​ក៏​ដោយ​​ លោក​ស្រី​ Miles នៅ​តែ​ជ្រើស​យក​ការ​សម្រេច​ចិត្ត​ពពោះ​ជំនួស​ឲ្យ​កូន​ស្រី​របស់​គាត់​។

លោក​ស្រី​​ Milesជា​អ្នក​ធ្វើ​ការ​ក្នុង​ផ្សារ​ទំនើប​ បាន​បង្កើត​ទារក​ឈ្មោះ​ Evie Siân Emma Smith នៅ​ថ្ងៃ​ទី ១៦ មករា​។​ទារក​​មាន​សុខភាព​ល្អ​ណាស់​ និង​មាន​ទម្ងន់ ៣.៣៧ គីឡូក្រាម។​ ទោះ​បី​ជា​យ៉ាង​ណា​ទារក​បាន​កើត​មក​ដោយ​ការ​វះកាត់​ ដោយ​សារ​តែ​ការ​សម្រាល​ដោយ​ធម្មជាតិ​របស់​លោក​ស្រី​ Miles ប្រើ​ពេល​យូរ​ខ្លាំង​ពេក​៕

ចុចអាន៖ គ្រួសារ​ក្នុង​ក្ដី​ស្រមៃ​! ទាំងម្ដាយ​និង​កូន​ស្រី​ធ្វើ​ជា​អ្នក​បើក​យន្ត​ហោះ​ដូច​គ្នា​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម