ជ្រុល​ធ្វើ​បែក​កញ្ចក់ ប្រញាប់​ធ្វើ​រឿង​៤​នេះ​ភ្លាម កុំ​ឲ្យ​នាំ​ស៊យ​ដាក់​ខ្លួន

  • 2019-04-01 03:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ករណី​ធ្វេស​ប្រហែស ជ្រុល​ដៃ​ធ្វើ​ឲ្យ​បែក​កញ្ចក់ អ្នក​គួរ​ធ្វើ​រឿង​ទាំង​នេះ​ភ្លាម​ដើម្បី​ជៀសវាង​ភាព​ចង្រៃ។

យោង​តាម​ក្បួន​ហុងស៊ុយ កញ្ចក់​ផ្ទុក​អាថ៍កំបាំង​ជាច្រើន។ តាំង​ពី​បុរំបុរាណ​មក កញ្ចក់​ត្រូវ​បាន​ប្រើ​ជា​គ្រឿង​កម្ចាត់​ខ្មោច​ព្រាយ​បិសាច។ មនុស្ស​ជា​ច្រើន​ជឿជាក់​ថា​ នៅ​ពេល​បែក​កញ្ចក់​សុទ្ធ​តែ​ឲ្យ​ហេតុ​ទាំង​អស់ ដោយ​ភាគ​ច្រើន​ជា​រឿង​មិន​ល្អ។ ដើម្បី​កុំ​ឲ្យ​ចង្រៃ​ឬ​ស៊យ ពេល​បែក​កញ្ចក់​​ភ្លាម អ្នក​គួរ​ធ្វើ​រឿង​ទាំង​នេះ។

១. សម្អាត​កម្ទេច​កញ្ចក់​ឲ្យអស់

ក្រៅ​ពី​បង្ការ​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ការ​ប្រមូល​កម្ទេច​កញ្ចក់​ក៏​ប្រៀប​បាន​ដូច​ជា​ការ​ប្រមូល​ភាព​ចង្រៃ​ចោល​ដែរ។ យ៉ាងណាក្ដី ដាច់​ខាត​មិន​ត្រូវ​ចោល​ចូល​ធុង​សម្រាម​ឡើយ ដោយ​ត្រូវ​ខ្ចប់​ដោយ​ក្រណាត់​ខ្មៅ និង​យក​កប់ ឬ​ចោល​នៅ​ឆ្ងាយ។

២. ប្រើ​អំបិល

អ្នក​​គួរ​ឲ្យ​ប្រើ​អំបិល​ដើម្បី​រំដោះ​គ្រោះ​ពេល​បែក​កញ្ចក់​ដូច​គ្នា។ ដោយ​យក​អំបិល​បាច​តាម​ស្មាខាង​ឆ្វេង ដើម្បី​ភាព​ចង្រៃ​ចេញ​ឆ្ងាយ។ ហាម​ដាច់​ខាត​​បាច​អំបិល​ពី​ស្មា​ខាង​ស្ដាំ ព្រោះ​នឹង​ធ្វើ​ឲ្យ​ភាព​ស៊យ​កើន​ទ្វេ​ឡើង។

៣. ដុត​ក្រដាស

ចាស់​ពី​ដើម​មាន​ទម្លាប់​ដុត​ក្រដាស​ដើម្បី​បណ្ដេញ​ភាព​ចង្រៃ​ចេញ។ ករណី​នេះ ក៏​អាច​ប្រើ​បាន​នៅ​ពេល​បែក​កញ្ចក់​ដូច​គ្នា។ ចំណាំ​ថា ពេល​ដុត​ក្រដាស​បណ្ដេញ​ស៊យ ត្រូវ​បើក​ទ្វារ និង​បង្អួច​ចេញ​ឲអស់​ឲ្យ​ចំណាយ​អវិជ្ជមាន​ចេញ​ក្រៅ។

៤. ដុត​ធូប

តាម​ក្បួន​ហុង​ស៊ុយ ការ​ដុត​ធូប​ក្រអូប​ក៏​អាច​ជួយ​អ្នក​កាត់​បន្ថយ​ភាព​ស៊យ​ដូច​គ្នា។ អ្នក​អាច​ដុត​ធូប​ដែល​មាន​ក្លិន​ខ្លាំង​ជាង​ធម្មតា ដោយ​សំពះ​សុំ​ដូន​តា​ជួយ​តាម​ថែ​រក្សា ឲ្យ​ជៀស​ចង្រៃ៕

ចុចអានបន្ត៖

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម