សួរ​ខ្លួន​ឯង​មើល អាយុ​ជិត​២៥​ហើយ ធ្វើ​អ្វី​បាន​​​​ខ្លះ?

  • 2019-03-28 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​​បាន​ថា អាយុ​២៥​ឆ្នាំ គឺ​ជា​អាយុ​ដែល​រសាត់អណ្ដែត​ជាង​គេ​នៅ​ក្នុង​ជីវិត​មនុស្ស ព្រោះ​រាល់​គោលដៅ​ទាំង​អស់​សុទ្ធ​តែ​មិន​ទាន់​បាន​ច្បាស់​មួយ​ណា​ឲ្យ​ប្រាកដ។

សម្រាប់​មនុស្ស​គ្រប់​គ្នា វ័យ​២៥​ឆ្នាំ​គឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ។ វា​ជា​អាយុ​ដែល​គ្រប់យ៉ាង​សុទ្ធ​តែ​មិន​ច្បាស់​លាស់ តែ​ស្រប​ពេល​នោះ​ដែរ​ក៏​ជា​ពេល​ដែល​អ្នក​ត្រូវ​សម្រេច​ចិត្ត​លើ​គោលដៅ​នៃ​អនាគត​របស់​ខ្លួន​ដែរ។ បើ​ក្នុង​វ័យ​នេះ អ្នក​ចេះ​គិត​វែង​ឆ្ងាយ ហើយ​ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​នោះ​ អ្នក​នឹង​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​មាន​វ័យ​ជ្រេ។ ផ្ទុយ​មក​វិញ បើ​អ្នក​គិត​ថា ខ្លួន​នៅ​ក្មេង ហើយ​ចង់​សប្បាយ​សិន ចាំ​ថ្ងៃ​ក្រោយ​ចាំ​គិត​ទៀ​ត​នោះ អ្នក​អាច​បាត់​បង់​ឱកាស​ជា​ច្រើន។

ពេល​យើង​ឈាន​ចូល​វ័យ ២៥​ឆ្នាំ គឺ​មាន​ន័យ​ថា​យើង​បាន​ដើរ​អស់​ជិត​ពាក់​កណ្ដាល​ជីវិត​ទៅ​ហើយ។ ទោះ​ពេល​ខ្លះ ចិត្ត​គំនិត​នៅ​ក្មេង​ក៏​ពិត​មែន តែ​យើង​បាន​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ ពេញ​លក្ខណៈ ដូច​នេះរាល់​ទង្វើ​ក៏​ដូច​ជា​សកម្មភាព​របស់​ខ្លួន គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង។ ទោះ​ចង់​មិន​ចង់ នៅ​ពេល​ដល់​វ័យ​២៥​ឆ្នាំ យើង​ត្រូវ​បំភ្លេច​ភាព​អាត្មានិយម​ចោល ហើយ​ត្រូវ​គិត​ពី​អាជីព គ្រួសារ ទំនាក់ទំនង​សង្គម ក៏​ដូច​ជា​រឿង​អនាគត​ជា​ដើម។ ២៥​ឆ្នាំ​ហើយ តែ​បើ​មិន​ទាន់​ឯករាជ្យ​ទៀត ជា​ពិសេស​គឺ​រឿង​លុយ​កាក់ មាន​​ន័យ​ថា​ យើង​ដើរ​យឺ​ត​ជាង​គេ​ហើយ។

ទោះ​ដឹង​ថា​សមត្ថភាព​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​ខុស​គ្នា តែ​បើ​ខុស​គ្នា​ដល់​ថ្នាក់ គេ​កំពុង​ធ្វើ​ប្រធាន​ផ្នែក ហើយ​យើង​នៅ​លាដៃ​សុំ​លុយ​ម៉ាក់​ប៉ា​នោះ គឺ​ត្រូវ​បន្ទោស​យើង​ហើយ។ ខាង​ក្រោម​នេះ គឺ​ជា​រឿង​មួយ​ចំនួន​ដែល​​អ្នក​វ័យ​២៥​ឆ្នាំ​តែង​​សម្រេច​បាន ចុះ​អ្នក​សម្រេច​បាន​ប៉ុន្មាន​ចំណុច​ហើយ?

១. ជោគជ័យ​ខាង​ការងារ ឬ​របរ​រកស៊ី អាច​ផ្គត់ផ្គង់​ប៉ាម៉ាក់​បាន។

២. មាន​គ្រួសារ​តូច​មួយ​សម្រាប់​ខ្លួន​ឯង។

៣. ទិញ​ផ្ទះ​បង់​រំលស់​ជាមួយ​ដៃគូ ឬ​ម្នាក់​ឯង។

៤. ដើរ​ទេសចរណ៍​ក្រៅ​ប្រទេស​ដោយ​លុយ​ខ្លួន​ឯង​រក​បាន។

៥. មាន​អ្វី​ជា​ដុំ​កំភួន​ដោយ​ញើស​ឈាម​ខ្លួន​ឯង​សាង​ឡើង៕

ចុចអានបន្ត៖ ចង់​ជោគ​ជ័យដោយ​ខ្លួន​ឯង គួរ​តែ​គិត​គូរ​ពី​ចំណុច​នេះជាមុនសិន

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម