ឆ្ងាញ់កប់​! រៀន​ធ្វើ​ទឹក​ជ្រលក់ពិសេស​​ញ៉ាំ​ជា​មួយ​ជើង​មាន់​ស្ងោរ​គល់​ស្លឹក​គ្រៃ​

  • 2019-03-27 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​នេះ​ កញ្ញា សូម​បង្ហាញ​ពី​របៀប​ធ្វើ​ទឹក​ជ្រលក់​រស​ជាតិ​ប្រៃជូរ​ហឹរ​​ញ៉ាំ​ជា​មួយ​ជើង​មាន់​ស្ងោរ​គល់​ស្លឹក​គ្រៃ​ឆ្ងាញ់​កប់​សារី​ដល់​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​។​ កុំ​ភ្លេច​សាក​ធ្វើ​ញ៉ាំ​នៅ​ផ្ទះ​ណា​។

ដាក់​ស្ងោរ​ជើង​មាន់

លាង​ជើង​មាន់​ឲ្យ​ស្អាត​ ដាក់​ស្ងោរ​ជា​មួយ​នឹង​ គល់​ស្លឹក​គ្រៃ​ ខ្ញី​បន្តិច​ និង​អំបិល​បន្តិច​។​ ដាក់​ស្ងោរ​ចោល​ពី​ ២ ទៅ​ ៣​ រំពុះ​ បន្ទាប់​មក​បិទ​ភ្លើង​។​ ត្រាំ​ជើង​មាន់​ជា​មួយ​ទឹកកក​ចោល​មួយ​ភ្លែត​ដើម្បី​ឲ្យ​ជើង​មាន់ស្រួយ​។

រូប​មន្ត​ធ្វើ​ទឹក​ជ្រលក់

គ្រឿង​ផ្សំ

ខ្ទឹមស​ ខ្ញី​ គល់​ស្លឹក​គ្រៃ ក្រូច​ឆ្មារ​ ស្ករ​ ម្រេច​ខ្ចី​ឬ​ម្រេច​ក្រៀម​ ទឹក​ម្ទេស​ អំបិល​ និង​ទឹក​ស៊ុប​។

របៀប​ធ្វើ

  • កិន​ឬ​ចិញ្ច្រាំ​ ខ្ទឹម​ស​​ គល់​ស្លឹក​គ្រៃ​ និង​ខ្ញី​ ​
  • បើ​មាន​ស្លឹក​ក្រូច​ ហាន់​វា​មួយ​ជំនិត​តូច​ ដាក់​ចូល​ក្នុង​ចាន​ទឹក​ជ្រលក់​ផង ​
  • ដាក់​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​ក្នុង​ចាន​ ដំបូង​ដាក់​ខ្ញី​និង​គល់​ស្លឹក​គ្រៃ​ដែល​ចិញ្ច្រាំ​ហើយ​ បន្ទាប់​មក​ដាក់ម្ទេស​​ស្រស់​ ឬ​ក្រៀម​ក៏​បាន​ ដាក់​ទឹក​ស៊ុប​ចូល​បន្តិច​ ដាក់​ស្ករ​បន្តិច​ ហើយ​ច្របាច់​ទឹក​ក្រូច​ឆ្មារ​ចូល​បន្តិច​ (កុំ​ឲ្យ​ទឹក​ជ្រលក់​ជូរ​ពេក​)​ ដាក់​ម្រេច​ចូល​ ហើយ​កូរ​វា​ឲ្យ​សព្វ​​ ​ចុង​ក្រោយ​ចាំ​ដាក់​ទឹក​ម្ទេស​ចូល​បន្ថែម​ដើម្បី​ឲ្យ​ទឹក​ជ្រលក់​រាង​ខាប់ ងាយស្រួលសម្រាប់​ជ្រលក់​ជើង​មាន់ ឆ្ងាញជាប់មាត់​៕​

ចុចអាន៖ រៀន​ធ្វើ​គ្រឿង​ក្លែម ​សាច់​បីជាន់​បំពង​ល្ង​ទឹក​ជ្រលក់​ហឹរ ​ឆ្ងាញ់​លិទ្ធ​ដៃ​តែ​ម្តង!

ប្រភព៖ emdep ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម