បញ្ហាទាំង​ ៥ ​បញ្ជាក់​ថា​អ្នក​មិន​គួរ​ពាក់​ស្បែក​ជើង​ផ្ទាត់

  • 2019-03-27 07:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំង​គេ​ទាំង​យើង​នរណា​ក៏​ចូល​ចិត្ត​ពាក់​ស្បែក​ជើង​ផ្ទាត់​ដែរ​ដោយ​សារ​តែ​គិត​ថា​វា​ជា​ប្រភេទ​ស្បែក​ជើង​ដែល​ងាយ​ស្រួល​ពាក់​ជាង​គេ​បើ​ប្រៀប​ជា​មួយ​ស្បែក​ជើង​ផ្សេង​។​ ប៉ុន្តែ​មាន​ការ​ពិត​ជា​ច្រើន​ដែល​អ្នក​មិន​បាន​ដឹង​ពី​ស្បែក​ជើង​ផ្ទាត់​ដូច​ជា​សារធាតុ​គីមី​ដែល​គេ​បាន​ប្រើ​លើ​វា​​ និង​បញ្ហា​ជើង​ដែល​យើង​ត្រូវ​ប្រឈម​ជា​ច្រើន​នៅ​ពេល​ពាក់​វា​ ហើយ​ខាង​ក្រោម​នេះ​ជា​បញ្ហា​មួយ​ចំនួន​​ដែល​អាច​នឹង​កើត​ឡើង​នៅ​ពេល​ពាក់​ស្បែក​ជើង​ប្រភេទ​នេះ​៖

១. ស្បែក​ជើង​សង្រែក​ធ្វើ​ពី​កៅស៊ូ​ដែល​អាច​នឹង​បញ្ចេញ​សារធាតុ​គីមី

យោង​តាម​ការ​ស្ទង់​មតិ​ជា​ច្រើន​បាន​រក​ឃើញ​ថា​ពាក់​ស្បែក​ជើង​ដែល​ធ្វើ​មក​ពី​កៅ​ស៊ូ​ អាច​នឹង​បញ្ចេញ​សារធាតុ​គីមី​ពីរ​បី​ប្រភេទ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កុមារ​។យោង​តាម​អ្នក​ជំនាញ​ស្បែក​ជើង​ផ្ទាត់​ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​បាន​ដែរ​ ដោយ​សារ​តែ​វីរុស​នៃ​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​វា​។​​ ក្មេង​ៗ​ចូល​ចិត្ត​ពាក់​ស្បែក​ជើង​ប្រភេទ​នេះ​ណាស់​ ដោយ​សារ​តែ​វា​មាន​ពណ៌​ស្អាត​ ប៉ុន្តែ​យល់​ល្អ​ក្មេង​តូច​ៗ​គួរ​តែ​ជៀស​វាង​ស្បែក​ជើង​ផ្ទាត់​ ហើយ​ត្រូវ​ដាក់​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។

២. ស្បែក​ផ្ទាត់​ធ្វើ​ឲ្យ​ជើង​ឈឺ

ស្បែក​ជើង​នេះ​ត្រូវ​បាន​គេ​គិត​ថា​វា​ងាយ​ស្រួល​ពាក់​ដោយ​សារ​តែ​វា​គ្មាន​កែង​ អាច​ពាក់​នៅ​កន្លែង​រាប​ក៏​បាន​ ពាក់​ដើរ​ឡើង​ភ្នំ​ក៏​បាន​។​ ប៉ុន្តែ​យើង​មិន​បាន​ដឹង​ពី​គុណ​វិបត្តិ​របស់​វា​ទេ​។​ មាន​ក្រុម​ជាលិកា​ក្រាស់​នៅ​បាត​ជើង​ តាំង​ពី​កែង​ជើង​រហូត​ដល់​ផ្នែក​ខាង​មុខ​។​ ការ​ពាក់​ស្បែក​ជើង​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ក្រុម​ជាលិកា​ទាំង​នោះ​ ធ្វើ​ឲ្យ​បាត​ជើង​គ្មាន​អ្វី​ការ​ពារ​បាន​ទៀត​។

៣. ពាក់​ស្បែក​ជើង​ផ្ទាត់​នឹង​ធ្វើ​ឲ្យ​ជើង​មាន​របួស​ច្រើន

នៅ​ពេល​ដែល​អ្នក​ព្យាយាម​ធ្វើ​ការ​ រឺ​ធ្វើ​ដំណើរ​ដោយ​ពាក្យ​ស្បែក​ជើង​ផ្ទាត់​វា​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​មាន​គ្រោះ​ថ្នាក់ ដោយ​សារ​តែ​ស្បែក​ជើង​ផ្ទាត់​មិន​បាន​គ្រប​ដណ្ដប់​ជិត​ជើង​របស់​អ្នក​បាន​ទេ​ វា​នឹង​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​ងាយ​នឹង​មាន​របួស​។​ អ៊ីចឹង​ហើយ​ត្រូវ​តែ​គិត​ឲ្យ​ច្បាស់​ពេល​ពាក់​ស្បែក​ជើង​ផ្ទាត់​ហើយ​ទៅ​ក្រៅ​ដោយ​ប្រើ​ជើង​។

៤. ពាក់​ស្បែក​ជើង​ផ្ទាត់​ពេល​បើក​បរ​គ្មាន​សុវត្ថិភាព​ទេ

ពាក់​ស្បែក​ជើង​​ផ្ទាត់​ពេល​បើក​ឡាន​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ធូរ​ស្បើយ​មែន​ តែ​តាម​ពិត​វា​ជា​រឿង​គ្រោះ​ថ្នាក់​មួយ​ដែល​អ្នក​កំពុង​ធ្វើ​។​ ជា​ពិសេស​អ្នក​អាច​នឹង​ទាក់​នៅ​ពេល​ដែល​អ្នក​ជាន់​ហ្វ្រាំង​។​ ដូច្នេះ​គួរ​តែ​ជៀស​វាង​ពាក់​វា​ពេល​បើ​ក​ឡាន​។​

៥. ស្បែក​ជើង​ផ្ទាត់​​ធ្វើ​ឲ្យ​ជើង​កខ្វក់និង​មាន​បញ្ហា

នៅ​ពេល​ដែល​ជើង​អ្នក​គ្មាន​អ្វី​បិទ​បាំង​ ពេល​ប៉ះ​ជា​មួយ​បរិយាកាស​ខាង​ក្រៅ​វា​នឹង​ធ្វើ​ឲ្យ​ជើង​កខ្វក់ ហើយ​មាន​ភាព​ស្ងួត​។​ ដើម្បី​ជៀស​វាង​បញ្ហា​នេះ​ អ្នក​គួរ​តែ​លាប​ឡេ​ផ្ដល់​សំណើម​លើ​ជើង​មុន​ពេល​ពាក់​ស្បែក​ជើង​៕

ចុចអាន៖ ត្រឹម​​​​១​​​​​​​ម៉ោង​​​​​​​ ​​បន្ទាប់​​ពី​​​​ផឹក​​ភេសជ្ជៈ​​ទាំង​​នេះ ​​រាង​​កាយ​​នឹង​​​រង​ផល​​​ប៉ះ​ពាល់​​​​ជា​​​ច្រើន​

ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម