ហេតុ​តែ​គេ​ប្រុស​ស្អាត ធ្វើ​ឆ្កួត​ធ្វើ​ជា នៅ​តែ​គេ​តាមសុំ Facebook

  • 2019-03-26 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចឹង​បាន​ដូច​គេ​ថា​មែន ពេល​គេ​ស្អាត​ហើយ ទោះ​បី​​ធ្វើ​ឆ្កួត​ធ្វើ​ជា​យ៉ាង​ណា​ក៏​នៅ​តែ​សម។ គេ​តែង​និយាយ​ថា មនោសញ្ចេតនា ទាល់​តែ​អត្តចរិត​ល្អ​ទើប​ទាក់ទាញ​គូ​ភាគី​បាន​យូរ រូប​សម្បត្តិ​បាន​ត្រឹម​តែ​សម្បក​ក្រៅ​តែ​ប៉ុណ្ណោះ។

យ៉ាងណាក្ដី ចង់​ដាក់​មនោសញ្ចេតនា​បាន ចំណុច​ទី​១​ដែល​អ្នក​គ្រប់​គ្នា​តែង​មើល​នា​ពេល​បច្ចុប្បន្ន​នោះ​គឺ​មុខ​តែ​ម្ដង។ ហើយ​នៅ​ពេល​ដែល​អ្នក​មាន​មុខ​ស្អាត​ហើយ ទោះ​អ្នក​ចង់​ធ្វើ​អ្វី​ក៏​មើល​ទៅ​សម និង​មិន​ទទួល​ការ​រិះគន់​ផង​ដែរ។

ជាក់​ស្ដែង ថ្មី​ៗ​នេះ ប្រុស​ស្អាត​​ម្នាក់​ឈ្មោះ Ren Shihao កើត​ឆ្នាំ​១៩៩៨ មក​ពី​ខេត្ត Hebei ប្រទេស​ចិន។ តាម​នោះ​ដែរ ទោះ​បី​ជា​មាន​រូបសម្បត្តិ​ស្រស់​ស្អាត​ខ្លាំង តែ​ប្រុស​ស្អាត​រូប​នេះ​ឧស្សាហ៍​ធ្វើ​សកម្មភាព​ប្លែក​ៗ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ដូច​ជា បង្ហោះ​រូប​អាក្រក់ ឬ​ថត​វីដេអូ​កំប្លែង​ៗ​ជា​ដើម។ ទោះ​ជា​ធ្វើ​ដូច​នេះ​មែន ក៏​លោក​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លើស​ដើម។ ជាមួយ​នឹង​កម្ពស់ ១.៨៧ម ពេល​នេះ ប្រុស​ស្អាត​វ័យ​២១​ឆ្នាំ បាន​ក្លាយ​ជា​ម៉ូដែល​របស់​ក្រុមហ៊ុន JS Model ហើយ។

មិន​ត្រឹម​តែ​ល្បី​ក្នុង​ស្រុក​នោះ​ទេ Shihao ក៏​ល្បី​ដល់​បណ្ដាល​ប្រទេស​អាស៊ី​អាគ្នេហ៍​ផ្សេង​ទៀត​ផង​ដែរ ដោយ​គេ​ចង់​ដឹង​ពី​ឈ្មោះ​បណ្ដាញ​សង្គម​របស់​លោក​ជា​ច្រើន​នាក់។ គួរ​ឲ្យ​សោកស្ដាយ ប្រុស​ស្អាត​រូប​នេះ​មាន​តែ​បណ្ដាញ​សង្គម​ចិន Weibo មិន​មាន​បណ្ដាញ​សង្គម Facebook ឡើយ៕

ចុចអានបន្ត៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម