ពាក្យ ៥​ ឃ្លា​ដាច់​ខាត​កុំ​និយាយ​ទៅ​កាន់​ឪពុក​ម្ដាយ​ឲ្យ​សោះ ទោះ​ជ្រុល​មាត់​ក៏​ដោយ

  • 2019-03-25 02:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​ធ្លាប់​និយាយ​ពាក្យ​ទាំង​នេះ​ដាក់​អ្នក​មាន​គុណ អ្នក​គួរ​ពិចារណា​ពី​វា​ឡើង​វិញ ហើយ​ដក​ពិសោធន៍​កុំ​បន្ត​ប្រព្រឹត្ត​ទៀត។ ទោះ​បី​ជា​មាន​អ្វី​ផ្លាស់​ប្ដូរ​ក៏​ដោយ ក៏​ប៉ាម៉ាក់​ជា​អ្នក​ចិញ្ចឹម​យើង​ឲ្យ​បាន​ដឹង​ក្ដី​មក​ដល់​សព្វ​ថ្ងៃ​ដែរ។ ទោះ​ពេល​ខ្លះ គាត់​ស្ដី​បន្ទោស​ ឬ​តឹង​តែង​ដាក់​យើង​ក៏​ដោយ ក៏​គ្មាន​អ្វី​ក្រៅ​ពី​ចង់​ឲ្យ​យើង​ល្អ​ឡើយ។ យ៉ាងណាក្ដី ដោយ​សារ​ហេតុ​ផល​ណា​មួយ យើង​តែង​តែ​ជ្រុលជ្រួស​សម្ដី​ជា​មួយ​គាត់។ ទោះ​មិន​បង្ហាញ​នៅ​ខាង​មុខ​ក៏​ដោយ តែ​ក្រោយ​ខ្នង​យើង គាត់​អាច​សម្ងំ​ស្រក់​ទឹក​ភ្នែក​ក៏​ថា​បាន។ ដូច​នេះ ១០ ឃ្លា​ទាំង​នេះ​គឺ​មិន​គួរ​និយាយ​​ដាក់​ពួក​គាត់​ឡើយ ទោះ​គ្រាន់​ជា​ការ​ជ្រុល​មាត់​ក៏​ដោយ។

១. ដឹង​ហើយ ដឹង​ហើយ កុំ​និយាយ​ច្រើន​ពេក

គួរ​ឲ្យ​អាណិត​អ្នក​មាន​គុណ​ខ្លាំង​ណាស់ នៅ​ពេល​ព្យាយាម​ពន្យល់​ប្រាប់​កូន​ បែរ​ជា​ត្រូវ​កូន​កាត់​សម្ដី ដោយ​សារ​ធុញ​ទ្រាន់​ទៅ​វិញ។ តើ​អ្នក​មាន​ដឹង​ទេ​ថា មនុស្ស​ជា​ច្រើន​ដែល​លែង​មាន​ប៉ាម៉ាក់ ចង់​ស្ដាប់​ពាក្យ​ប្រដៅ​ទាំង​នេះ​ក៏​មិន​បាន​ដែរ។

២. មាន​រឿង​អី​អត់? ខ្ញុំ​បិទ​ទូរសព្ទ​ហើយ​

ប៉ាម៉ាក់​ជា​ច្រើន ពេល​ខ្លះ ទូរសព្ទ​ទៅ​កូន​មិន​មែ​ន​ដោយ​សារ​តែ​មាន​រឿង​នោះ​ទេ តែ​ដោយ​សារ​តែ​គាត់​ចង់​ស្ដាប់​សំឡេង​កូន និង​ចង់​ដឹង​ពី​សុខ​ទុក្ខ​របស់​កូន​ប៉ុណ្ណោះ។ តែ​ដោយ​សារ​តែ​ជីវិត​រវល់ កូន​ៗ​ខ្លះ មិន​ចាប់​អារម្មណ៍​ពី​រឿង​នេះ​ឡើយ ហើយ​ប្រញាប់​តែ​បិទ​ទូរសព្ទ​ដើម្បី​បន្ត​ការងារ ធ្វើ​ឲ្យ​ប៉ាម៉ាក់​អន់​ចិត្ត​ជា​ខ្លាំង។

៣. ទោះ​ខ្ញុំ​និយាយ​ក៏​ប៉ាម៉ាក់​មិន​យល់​ដែរ កុំ​សួរ​ទៀត

ដោយ​សារ​អាយុ​ច្រើន និង​មាន​រឿង​ថ្មី​ជា​ច្រើន​នៅ​ក្នុង​សង្គ​ម​ដែល​ចាស់​ៗ​មិន​ទាន់​ចាប់​បាន។ ក្នុង​នាម​ជា​កូន នៅ​ពេល​គាត់​មិនយ​ល់ យើង​គួរ​គប្បីពន្យល់​គាត់ មិន​មែន​ប្រាប់​គាត់​ឲ្យ​ឈប់​សួរ​នោះ​ឡើយ។ កាល​យើង​មិន​ចេះ​អី ហេតុ​អ្វី​គាត់​បង្រៀន​យើង​បាន តែ​ដល់​ពេល​គាត់​មិន​យល់ ម៉េច​ក៏​យើង​ស្រែក​ឲ្យ​គាត់​កុំ​ឆ្ងល់​ទៅ​វិញ?

៤. ប៉ាម៉ាក់​ឯង​មិន​បាច់​ធ្វើអី​ទេ ធ្វើ​ក៏​មិនបាន​អី​ដែរ

ជាមួយ​កិច្ចការ​ដែល​បំាម៉ាក់​មិន​អាច​ធ្វើ​បាន ឬ​យើង​មិន​ចង់​ឲ្យ​គាត់​ធ្វើ គួរ​តែ​ប្រើ​ពាក្យ​បញ្ចុះបញ្ចូល​គាត់ ដើម្បី​ឲ្យ​គាត់​យល់ មិន​មែន​និយាយ​ចេញ​មក​សម្លាប់​ទឹក​ចិត្ត​គាត់​ឡើយ ព្រោះ​គាត់​ចង់​ធ្វើ​ ក៏​ដើម្បី​តែ​យើង​ដែរ។

៥. គំនិត​របស់​ប៉ាម៉ាក់​ឯង​ហួស​សម័យ​ហើយ

ពេល​ខ្លះ ការ​គិត​របស់​អ្នក​មាន​គុណ​ លែង​មាន​ប្រសិទ្ធិភាព​ដូច​មុន​ដោយ​សារ​តែ​សង្គម​មាន​ការ​ផ្លាស់​ប្ដូរ។ តែ​ប្រតិកម្ម​ចំពោះ គំនិត​របស់​គាត់​មិន​ចាំ​បាច់​ដល់​ថ្នាក់​ដាច់​អហង្ការ ដូច​ជា​ថា​ឲ្យ​គាត់​ហួស​សម័យ​ទេ។ ព្រោះ​គាត់​មិន​បាន​ តាម​បច្ចេក​វិទ្យា​មិន​ទាន់​ទើប​នៅ​រក្សា​ផ្នត់​គំនិត​ចាស់ យើង​មិន​ត្រូវ​ថា​ដាក់​ឪពុក​ម្ដាយ​ខ្លាំង​ៗ​បែប​នេះ​ឡើយ៕

ចុចអានបន្ត៖ មហា​សេដ្ឋី​លេខ​១​ក្នុង​​លោក​ប្រើ​វិធី​ ៨​ យ៉ាង​នេះ​ ដើម្បី​ឲ្យ​មុខ​ជំនួញ​ជោគ​ជ័យ​លឿន

ប្រភព៖ soha ប្រែ​សម្រួល៖ Caramel