៤ មូលហេតុដែលអ្នកនៅលីវ ជាមនុស្សមានសុភមង្គលបំផុត
- 2019-03-25 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ មូលហេតុដែលអ្នកនៅលីវ ជាមនុស្សមានសុភមង្គលបំផុត
ចាំបាច់មានសង្សារធ្វើអីបើជីវិតនៅម្នាក់ឯងមានក្ដីសុខដល់ថ្នាក់នេះនោះ។ ខាងក្រោមនេះគឺជាឯកសិទ្ធិដែលមានតែអ្នកលីវទេទើបអាចទទួលបាន។
១. មានចំណងមនោសញ្ចេតនាមិនច្បាស់លាស់ច្រើន
អ្នកណាមិនសប្បាយចិត្តនៅពេលមនុស្សច្រើនមកស្រលាញ់នោះ? នៅពេលយើងនៅលីវ យើងអាចទទួលមនោសញ្ចេតនារបស់ច្រើនភាគីដោយមិនចាំបាច់មានអារម្មណ៍ថាខ្លួនខុស។ នេះក៏ជាឱកាសធ្វើឲ្យអ្នកស្គាល់បានមនុស្សច្រើនប្រភេទខុសៗគ្នា មុនពេលឈានដល់ដំណាក់កាលច្បាស់ការជាមួយនរណាម្នាក់ផងដែរ។
២. ជីវិតនៅវែងឆ្ងាយ
បើរកបានសង្សារត្រូវចិត្តមិនថាអីទេ តែបើថាបង្ខំចិត្តយកដោយសារសម្ពាធវិញ កុំអី។ ជីវិតនៅវែងឆ្ងាយខ្លាំងណាស់។ អ្នករកបានគូនៅអាយុ២០ អាចបែកគ្នានៅអាយុ២៥។ អ្នករកបាននៅអាយុ៣០ អាចមានសុភមង្គលមួយជីវិតក៏ថាបាន។
៣. មិនប៉ះទង្គិចផ្លូវចិត្តខ្លាំង
យុវវ័យគឺជាអាយុដែលគិតត្រិះរិះមិនទាន់បានជ្រៅជ្រះ ហើយតែងធ្វើសកម្មភាពផ្អែកលើអារម្មណ៍ជាធំ។ ហើយភាគច្រើន រឿងមនោសញ្ចេតនាគឺជាកត្តាដែលធំបំផុតធ្វើឲ្យពួកគេរងការប៉ះទង្គិចផ្លូវចិត្តខ្លាំង។ ក្រោយពេលជួបរឿងទាំងនេះ អ្នកខ្លះអាចដល់ថ្នាក់គិតខ្លីក៏មាន។
៤. មិនត្រូវគេចង
គេថាស្នេហាមិនមានភ្លើងប្រចណ្ឌ មិនកក់ក្ដៅ។ តែបើភ្លើងប្រចណ្ឌខ្លាំងពេក មិនមែនកក់ក្ដៅទេ គឺឆេះទៅវិញទេ។ បើធ្លាប់នៅម្នាក់ឯងមានសេរីភាពហើយ ហើយស្រាប់តែត្រូវបានគេចង ហាមនេះ ហាមនោះ អ្នកប្រាកដជាមិនអាចទ្រាំបានឡើយ។ យុវភាពគឺជាពេលដែលយើងត្រូវឆ្លងកាត់រឿងថ្មីៗច្រើន បើជាប់តែមួយកន្លែងនោះ នឹងបាត់បង់វ័យក្មេងដោយឥតប្រយោជន៍៕