មហា​សេដ្ឋី​លេខ​១​ក្នុង​​លោក​ប្រើ​វិធី​ ៨​ យ៉ាង​នេះ​ ដើម្បី​ឲ្យ​មុខ​ជំនួញ​ជោគ​ជ័យ​លឿន

  • 2019-03-22 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 141

ចន្លោះមិនឃើញ

មិន​ថា​អ្នក​ជំនួញ​មួយ​ណា​ទេ​ ម្នាក់​ៗ​សុទ្ធ​តែ​ចង់​ជោគ​ជ័យ​ដូច​ CEO Tim Cook Richard Branson Warren Buffett និង​ Jack Ma​។​ កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​ពិសេស​ទៀត​នោះ​ នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ Amazone លោក​ Jeff Bezos ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មហា​សេដ្ឋី​លេខ​១​ ក្នុង​ពិភព​បាន​ចែក​រំលែក​នូវ​វិធីសាស្ត្រ​​ចំនួន​ ៨​ ដែល​លោក​កំពុង​តែ​ប្រើ​ក្នុង​​មុខ​ជំនួញ​សព្វ​ថ្ងៃ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មុខ​ជំនួញ​ជោគ​ជ័យ​បាន​លឿន​។​ ចង់​ដឹង​ថា​វិធីសាស្ត្រ​នោះ​មាន​អ្វី​ខ្លះ​មក​អាន​ ៨​ ចំណុច​ខាង​ក្រោម​ទាំង​អស់​គ្នា​៖

១. ផ្ដោត​លើ​អតិថិជន​ មិន​មែន​គូ​ប្រកួត​ប្រជែង​ទេ

សហគ្រិន​ភាគ​ច្រើន​ផ្តោត​តែ​លើ​គូ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ជាង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អតិថិជន​ Jeff Bezos គិត​ឃើញ​ថា​ការ​គិត​បែប​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ​។​ គាត់​បាន​ឲ្យ​យោបល់​ថែម​ទៀត​ថា​ត្រូវ​ចាត់​ទុក​អតិថិជន​សំខាន់​ជា​មុន​សិន ដោយ​សារ​បើ​អ្នក​មាន​អតិថិជន​កាន់​តែ​ច្រើន​នោះ​ចំណូល​របស់​អ្នក​ក៏​ទទួល​បាន​តាម​ហ្នឹង​ដែរ​។​

២. ប្រើ​រូបមន្ត​កាត់​ភីហ្សា​ជា​២​ ចំណែក

Jeff Bezos ជឿ​ថា​ការ​ប្រជុំ​ក្រុម​តូច​គឺ​​ជួយ​ឲ្យ​ការ​ប្រជុំ​​មាន​ប្រសិទ្ធ​ភាព​ជាង​ការ​ដែល​មាន​មនុស្ស​ច្រើន​ចូល​រួម​ប្រជុំ​ ដោយ​សារ​តែ​ក្រុម​ប្រជុំ​ដែល​មាន​គ្នា​ប្រហែល​ ៥ ទៅ​ ៧​ នាក់​ពួក​គេ​អាច​ផ្ដល់​នូវ​គំនិត​ដែល​ផ្ទាល់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​ច្រើន​។​

៣. សម្រេច​ចិត្ត​ឲ្យ​បាន​ល្អ

អ្វី​ដែល​ពិបាក​បំផុត​ក្នុង​ការ​រក​ស៊ី​គឺ​ ការ​សម្រេច​ចិត្ត​ ព្រោះ​បើ​សិន​ជា​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​អ្នក​នឹង​មាន​ការ​ស្ដាយ​ក្រោយ។​​ ក្រោយ​មក​ទៀត​ដំណោះ​ស្រាយ​របស់​ Jeff Bezos ស្នើរ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ខ្លួន​ឯង​ពេល​អនាគត​ ហើយ​ត្រលប់​មក​គិត​ពី​អ្វី​ដែល​ខ្លួន​​ឯង​ចង់​បាន ព្រោះ​តែ​ការ​ធ្វើ​បែប​នេះ​ហើយ​ទើប​គាត់​មិន​បាច់​ត្រូវ​មក​អង្គុយ​ស្ដាយ​ក្រោយ​ ក្រោយ​ពេល​ដែល​សម្រេច​ចិត្ត​ថា​ទៅ​។​​

៤. បត់​បែន​ និង​ផ្លាស់​ប្ដូរ

ដោយ​សារ​តែ​ពិត​ណាស់​គ្មាន​អ្វី​ដែល​ពិត​ប្រាកដ​នោះ​ទេ​ ត្រូវ​តែ​រៀប​ចំ​ពី​របៀប​ដោះ​ស្រាយ​បញ្ហា​គ្រប់​ស្ថាន​ភាព​ទាំង​អស់​ក្នុង​ពិភព​ធ្វើ​ជំនួញ​ ហើយ​ត្រូវ​តែ​បត់​បែន​គំនិត​ និង​គម្រោង​ មិន​មែន​ប្រកាន់​ភ្ជាប់​តែ​គំនិត​ដដែល​ ធ្វើ​បែប​នេះ​ទើប​អាច​ជួយ​ឲ្យ​មុខ​ជំនួញ​នៅ​បន្ត​បាន​យូរ​ ហើយ​អាច​ប្រឈម​មុខ​ជា​មួយ​បញ្ហា​បាន​។

៥. ចាប់​ផ្ដើម​ពី​ចំណុច​តូច​១

សព្វ​ថ្ងៃ​នេះ​ដូច​​បាន​ឃើញ​ហើយ​ថា​ Amazon មាន​ផលិត​ផល​ជា​ច្រើន​ដាក់​លក់​នៅ​គេហទំព័រ។​ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ Amazon បាន​ចាប់​ផ្ដើម​ពី​ចំណុច​តូច​មួយ​។​ ដោយ​ការ​លក់​សៀវ​ភៅ​តាម​ Online ប៉ុន្តែ​នៅ​ពេល​ Bezos មើល​ឃើញ​ថា​ មាន​គេហទំព័រ​ជា​ច្រើន​ចាប់​ផ្តើម​បង្កើត​គឺ​មាន​លក់​អ្វី​ៗ​ច្រើន​ជា​លក់​សៀវ​ភៅ​ ដូច្នេះ​ហើយ​ក៏​បាន​ចាប់​ផ្តើម​ចំណាយ​ទៅ​លើ​មុខ​ជំនួញ​រហូត​ឈាន​ដល់​ដំណាក់​កាល​ប្រធាន​ផ្នែក​ចែក​ចាយ​បន្ត​នៅ​លើ​ e- commerce​​

៦. គិត​ពី​អនាគត

អ្វី​ដែល​ធ្វើ​ឲ្យ​ Jeff Bezos ជា​អ្នក​ធ្វើ​ប្រតិបត្តិ​ការ​ខុស​ពី​អ្នក​ដ៏​ទៃ​គឺ​គាត់​មិន​បាន​ខ្វល់​ច្រើន​ពី​ចំណូល​ក្នុង​ត្រី​មាស​នីមួយ​ៗ​ទេ​។​ ពី​ព្រោះ​គាត់​ផ្ដោត​ច្រើន​លើ​ការ​កសាង​គ្រឹះ​នៃ​ភាព​ជោគ​ជ័យ​យូរ​អង្វែង​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី​ អ៊ីចឹង​ហើយ​វា​ជា​ហេតុ​ផល​ដែល​អ្នក​ធ្វើ​ជំនួយ​គួរ​តែ​មាន​គម្រោង​រយៈ​ពេល​វែង​ដើម្បី​ធ្វើ​ការ​ឲ្យ​បាន​ល្អ​។​

៧. កុំ​ឈប់ធ្វើ​ការ​ពិសោធន៍

ការ​ធ្វើ​ជំនួញ​ប្រៀប​ដូច​ជា​ការ​ពិសោធន៍​របស់​អ្នក​វិទ្យាសាស្ត្រ​អ៊ីចឹង។​ ដោយ​សារ​តែ​ការ​ជោគ​ជ័យ​របស់​អ្នក​ អ្នក​ត្រូវ​តែ​ឆ្លង​កាត់​បញ្ហា​ និង​កំហុស​ដដែល​ៗ រហូត​ដល់​មធ្យោបាយ​ក្នុង​ការ​បង្កើត​ប្រាក់​ចំណូល​ និង​ទាញ​យក​បេះដូង​របស់​អតិថិជន​បាន​។​ អ្នក​ត្រូវ​ប្រើ​ពេល​ច្រើន​និង​ជួប​បរាជ័យ​ច្រើន​រាប់​មិន​អស់​ តែ​យ៉ាង​ហោច​ណាស់​អ្នក​ក៏​បាន​ដឹង​ថា​អ្វី​ដែល​អ្នក​បាន​ធ្វើ​គឺ​មិន​ល្អ​ទេ​។​​​

៨. ការ​គ្រប់​គ្រង​ហានិភ័យ

គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ហានិភ័យ​អំឡុង​ពេល​រក​ស៊ី​ទេ​ សូម្បី​តែ​ Jeff Bezos ខ្លួន​ឯង​ក៏​ដោយ​ ។​ ប៉ុន្តែ​ពេល​ដែល​ពេលវេលា​មក​ដល់​បើ​សិន​ជា​អ្នក​មិន​ជ្រើស​រើស​ហានិភ័យ​ នោះ​ជោគជ័យ​ក៏​គ្មាន​ថ្ងៃ​កើត​ឡើង​ដែរ​។​ ចំពោះ​មូល​ហេតុ​នេះ​ ម្ចាស់​មុខ​ជំនួញ​ម្នាក់​ៗ​ត្រូវ​ដឹង​ពី​ការ​គ្រប់​គ្រង់​ហានិភ័យ​ដើម្បី​បង្កើត​ឱកាស​ថ្មី​ៗ​៕

ចុចអាន៖ ស្រី​ៗ​រក​លុយ​មិន​បាន កុំ​សង្ឃឹម​មាន​សិទ្ធិ​ស្មើ​ជាមួយ​មនុស្ស​ប្រុស​ក្នុង​គ្រួសារ​ឲ្យ​សោះ

ប្រភព៖ yengobuzz ប្រែ​សម្រួល៖ ឃួន​ សុលីកា