កុំស្ពាយ​អតីតកាល​ទៀត! រៀន​បំភ្លេច​រឿងរ៉ាវ​ឈឺចាប់​តាម​វិធី​ ៥ ​យ៉ាង​នេះ

  • 2019-03-22 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មក​ដល់​ពេល​នេះ​ប្រហែល​មាន​មនុស្ស​កំពុង​ដេក​យំ​ដោយសារ​អតីតកាលមិន​តិច​នាក់​នោះ​ទេ។ អតីតកាល​​គឺ​ជា​រឿង​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​ពិបាក​នឹង​បំភ្លេច​ ព្រោះ​ពេល​ខ្លះ​រឿង​នោះ​វា​មាន​ឥទ្ធិពល​មក​លើ​យើង​ពេក​។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​អតីតកាល​មិន​អាច​យក​មក​ច្របល់​ជាមួយ​បច្ចុប្បន្ន​ទេ​ ដូច្នេះ​អ្នក​គួរ​តែ​ដោះលែង​វា​តាម​វិធី​ទាំង​នេះ​ ៖

១. ធ្វើ​ការ​សម្រេច​ចិត្ត​ថា​អ្នក​ត្រូវ​តែ​​ដោះ​លែង​វា​​

អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​អ្នក​មិន​ចង់​រស់​នៅ​ជាមួយ​វា​ទៀត​ទេ​ ហើយ​តាំង​ចិត្ត​ថា​នឹង​ដោះលែង​វា​ឲ្យ​ទៅ​តាម​ខ្យល់​ ទោះ​បី​ជា​ត្រូវ​លំបាក​យ៉ាង​ណា​ក៏​ដោយ។

រូបតំណាង

**២. បង្ហាញ​ការ​ឈឺចាប់​របស់​អ្នក​​ចេញ​មក​**

ការ​ឈឺ​ចាប់​ដែល​អ្នក​ធ្លាប់​តែ​លាក់​ទុក​ក្នុង​ចិត្ត​តែ​ឯង​អ្នក​គួរ​តែ​បញ្ចេញ​វា​មក​ក្រៅ​ឲ្យ​អស់​ទៅ​ អ្នក​អាច​សរសេរ​វា​​នោះ​លើ​ក្រដាស​មួយ​ ហើយ​ដាក់​ក្នុង​ដប​មួយ​រួច​បោះ​វា​ចោល​ទៅ​ក្នុង​ទឹក​​​ហើយ​​គិត​ថា​​អតីត​កាល​អ្នក​នឹង​ទៅ​តាម​ដប​ដែល​អ្នក​បោះ​ចោល​។

៣. ឈប់​ធ្វើ​ខ្លួន​ជា​ជន​រង​គ្រោះ

ទោះ​ពី​មុន​អ្នក​ណា​ខុស​ អ្នក​ណា​ត្រូវ​ក៏​ដោយ​​ក៏​វា​គ្មាន​ន័យ​អី​ទៀត​ឡើយ​ព្រោះ​វា​បាន​កើត​ឡើង​រួចទៅ​ហើយ​។ គួរ​តែ​ឈប់​ចាត់​ទុក​ខ្លួន​ឯង​ជា​ជន​រង​គ្រោះ​ ឬ​ក៏​បន្ទោស​គេ​ទៀត​ទៅ​គួរ​តែឲ្យ​វា​ផុត​រលត់ទៅ។

៤. ផ្ដោត​លើ​បច្ចុប្បន្នដែល​នៅ​សល់

វា​ល្មម​ដល់​ពេល​ដែល​អ្នក​បោះ​វា​ចោល​ហើយ​ បើ​អ្នក​នៅ​តែ​ស្ពាយ​វា​ជាប់​ខ្លួន​ទៀត​ តើ​ថ្ងៃ​ណា​អ្នក​អាច​ចេញ​ផុត​ព​ភាព​ខ្មៅ​ងងឹត​នេះ​? អ្នក​គួរ​តែ​ប្រើ​ពេល​វេលា​ដែល​រីករាយ​ជាមួយ​អ្វី​ដែល​អ្នក​កំពុង​មាន​ និង​ថែ​រក្សា​អ្វី​ដែល​មាន​នៅ​ក្នុង​ដៃ។

៥. អភ័យ​ទោស​ឲ្យ​គេ​ និង​ ខ្លួន​ឯង​

ការ​លើក​លែង​ទោស​គឺ​ជា​វិធី​មួយ​ដែល​ជួយ​ឲ្យ​ផ្លូវ​ចិត្ត​របស់​អ្នក​ស្ងប់​បាន​ បើ​គេ​ធ្វើ​ខុស​អ្នក​អភ័យ​ទោស​ឲ្យ​គេ​ទៅ​ ហើយ​បើ​អ្នក​ជា​អ្នក​ខុស​ អ្នក​អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង​ទៅ​ ធ្វើ​បែប​នេះ​អ្នក​អាច​ធូរ​ស្រាល​ហើយ​ព្រោះ​អ្នក​លែង​ជាប់​ជំពាក់​ជាមួយ​នឹង​អតីតកាល​ទៀត​ហើយ។

រូបតំណាង

បច្ចុប្បន្ន​គឺ​សំខាន់​ណាស់​ព្រោះ​អ្នក​រស់​​នៅ​ក្នុង​បច្ចុប្បន្ន​​មិន​មែន​រស់​ក្នុង​អតីតកាល​នោះ​ឡើយ៕

ចុចអាន៖៥​​ចំណុច​ដែល​មនុស្ស​​ឆ្លាត​មិន​ធ្វើ តែ​មនុស្ស​ល្ងង់​​តែង​​ធ្វើ ហើយ​គិត​ថា​ខ្លួន​ឯង​អស្ចារ្យ

ប្រភព៖ Psychologytoday ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម