ពេល​ជួប​ស្ថានភាព​លំបាក​ទាំង​១៦​ បើអាចប្រាប់​ខ្លួន​ឯង​នូវ​ពាក្យ​ទាំង​នេះ ជីវិត​នឹង​រឹងមាំ​ឡើង​វិញ

  • 2019-03-21 03:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ដំណើរ​ជីវិត មាន​រឿង​រ៉ាវ​ច្រើន​ណាស់​ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវ​ឆ្លង​កាត់។ ប៉ុន្តែ​​មិន​មែន​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​អាច​ដោះ​ស្រាយ​បញ្ហា​បានដោយ​រលូន ឬ​មិន​​បាក់​ទឹក​ចិត្ត​នោះ​ទេ។ ដូច្នេះ​បើ​អ្នក​កំពុង​ជួប​ប្រទះ​ការ​លំបាក​ដូច​ក្នុង​ស្ថានភាព​ទាំង​១៦​ខាង​ក្រោម​​ សូម​ប្រាប់​ខ្លួន​ឯង​នូវ​ពាក្យ​ទាំង​នេះ​ដើម្បី​ជួយ​ឱ្យ​ជីវិត​បាន​រឹង​មាំ​ និង​ប្រសើរ​ឡើង​វិញ។

ចុចអាន៖ អាយុ​ច្រើន​ហើយ​ ជីវិត​​នៅ​តែ​​​​រសាត់​អណ្ដែត ​សួរ​ខ្លួន​ឯង ធ្លាប់​​បាន​ធ្វើ​រឿង​ទាំង​នេះ​ឬ​នៅ?

១. ពេល​ជួប​មនុស្ស​​តាម​ឈ្នានីស​...ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា នេះ​ជា​វិញ្ញាសា​នៃ​ពាក្យ​ថា ចាញ់​ជា​ព្រះ ឈ្នះ​ជា​មារ។

២. ពេល​ប្រឈម​មុខ​នឹង​បញ្ហា​ដ៏​ស្មុគស្មាញ...ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា នេះ​គឺ​ជា​មេរៀន​នៃ​ការ​កសាង​ភាព​ឆ្លាត​វៃ និង​អនុវត្ត​​ទ្រឹស្តី​នៃ​ភាព​អំណត់។

៣. ពេល​ជួប​ប្រទះ​ភាព​ឈឺចាប់​ដ៏​ធំធេង...ត្រូវ​ប្រាប់​ខ្លួន​​ឯង​ថា​លំហាត់​របស់​ជីវិត​ដែល​បង្រៀន​ឱ្យ​អ្នក​ចេះ​ជួយ​ខ្លួន​ឯង​បណ្ដុះ​បំណិន​ជីវិត។

រូបតំណាង

ចុចអាន៖ ១០​ សញ្ញា​បង្ហាញ​ថា​ជីវិត​អ្នក​កំពុង​តែ​លិច​លង់​ខ្លាំង​

៤. ពេល​​ត្រូវ​គេ​ស្ដី​បន្ទោស....ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា នេះ​ជា​​ពេល​ដែល​ត្រូវ​មើល​ឱ្យ​ឃើញ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន ហើយ​កែ​លម្អ​វា​ឱ្យ​ប្រសើរ​ឡើង​វិញ។

៥. ពេល​ត្រូវ​គេ​យក​រឿង​យើង​ទៅ​និយាយ​ដើម ចេចចូច...ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា នេះ​​បាន​ន័យ​ថា​យើង​ជា​មនុស្ស​មាន​តម្លៃ​ទើប​គេ​តែង​តែ​នឹក​ដល់ និង​និយាយ​ដល់​បែប​នេះ។

៦. ពេល​ពិបាក​រក​ការងារ​ធ្វើ​....ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​នេះ​ជា​ពេល​ដែល​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​អភិវឌ្ឍ​វិជ្ជាជីវៈ​ឱ្យ​បាន​ល្អ​ជាង​មុន។

៧. ពេល​មាន​អារម្មណ៍​ថា​មាន​សុភមង្គល...ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា នេះ​ជា​ការ​ដាស់​តឿន​ខ្លួន​ឱ្យ​ចេះ​ឱ្យ​តម្លៃ​លើ​ការ​ថែ​រក្សា​សុខភាព។

រូបតំណាង

ចុចអាន៖​ អាន​អត្ថបទនេះ ប្រសិនបើ​​យល់​ថា​ក្នុង​លោក​នេះ​មិនយុត្តិធម៌ចំពោះ​អ្នក

៨. ពេល​ខ្លួន​ត្រូវ​បាន​គេ​សរសើរ...ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​នេះ​ជា​មេរៀន​​នៃ​ការ​ស្គាល់​ខ្លួន​ឯង និង​ឈរ​លើ​ជំហរ​ដោយ​ខ្លួន​ឯង។

៩. ពេល​មាន​សង្សារ...ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​រៀន​ស្រឡាញ់​ខ្លួន​ឯង​ឱ្យ​ច្រើន​ជាង​ចិត្ត​ស្រលាញ់​ដែល​នឹងផ្ដល់​ឱ្យ​គេ។

១០. ពេល​ជួប​មនុស្ស​ដែល​ស័ក្ដិសម តែ​គេ​មាន​គូ​ហើយ...ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា គ្មាន​អ្នក​ណា​អាច​ប្រាថ្នា​បាន​អ្វី​គ្រប់​យ៉ាង​ដែល​ល្អ​ឥត​ខ្ចោះ​ដូច​ការ​គិត​ឡើយ។

១១. ពេល​ជួប​គ្រោះថ្នាក់...ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា នេះ​ជា​សញ្ញា​ប្រកាស​អាសន្ន​ថា​ ថ្ងៃ​ក្រោយ​មិន​ត្រូវ​ធ្វេស​ប្រហែស​ទៀត​ដាច់​ខាត។

១២. ពេល​ជួប​រឿង​ខក​ចិត្ត...ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា នេះ​ជា​មេរៀន​​ដែល​ត្រូវ​បង្រៀន​ឱ្យ​ខ្លួន​ឯង​ចេះ​ស៊ាំ​នឹង​ជីវិត។

រូបតំណាង

ចុចអាន៖ ​​មេរៀន​​​​ដាស់តឿន​​​​​​​មនុស្ស​​ស្រី​​ឲ្យ​​ក្លាហាន​​រស់​នៅ​​​មិន​​ចាញ់​​​​ប្រៀប​​​សម្តី​​​អ្នក​ដទៃ​

១៣. ពេល​អត់​ការងារ​ធ្វើ....ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា នេះ​ជា​វិញ្ញាសា​ជីវិត​ដែល​​បង្ហាញ​ថា លើ​លោក​នេះ​គ្មាន​ពិត​ប្រាកដ ទៀងទាត់ និង​គង់វង្ស​យូរ​អង្វែង​នោះ​ទេ។

១៤. ពេល​ជួប​វិបត្តិ...ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា នេះ​ជា​ការ​សាកល្បង​ដើម្បី​ពង្រឹង​ស្មារតី សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​របស់​យើង​ឱ្យ​បាន​កាន់​តែ​ល្អ។

១៥. ​​​ពេល​ត្រូវ​គេ​រើស​អើង...ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា នេះ​ជា​ពេល​វេលា​ដែល​ត្រូវ​ហាត់​ពត់​លុត​ដំ​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​មនុស្ស​ល្អ​បំផុត។

១៦. ពេល​បាត់​បង់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់...ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​នេះ​ជា​វគ្គ​ចុងក្រោយ​នៃ​សាច់​រឿង​ជីវិត​ដែល​គ្រប់​គ្នា​ត្រូវ​តែ​ជួប​ប្រទះ។ គ្មាន​អ្នក​ណា​ដែល​អាច​រស់​នៅ​ជាមួយ​យើង​បាន​អស់​មួយ​ជីវិត​នោះ​ទេ៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម