លា​ហើយ​ស្នាម​ក្រិន​កែងដៃ ជង្គង់​ជាមួយ​រូបមន្ត​ងាយ​ៗ​ទាំងនេះ

  • 2019-03-19 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ក្រិន​នៅ​តាម​កែង​ដៃ ជង្គង់ តែងតែ​កើត​មាន​ចំពោះ​មនុស្ស​ភាគច្រើន មិន​ថា​ប្រុស ឬ​ស្រី​ឡើយ។ ដូចនេះ​បើ​ចង់​បំបាត់​អាច​សាក​វិធី​ទាំង​នេះ​បាន។

១.ទឹកឃ្មុំ

ទឹកឃ្មុំ ២ ស្លាបព្រា​លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ ១/២ និង banking soda ១ ស្លាបព្រា។ បន្ទាប់មក​លាប​នៅ​លើ​ស្បែក​ជង្គង់ ឬ​កែងដៃ ទុក​ចោល ១៥ ទៅ ២០ នាទី​រួច​ហើយ​លាង​ជម្រះ​ជាមួយ​ទឹក​ស្អាត។ ទឹកឃ្មុំ​សម្បូរ​ជាតិ​សំណើម​ដែល​ធ្វើឲ្យ​ស្បែក​រលោង និង​ទន់។ ទឹក​ក្រូចឆ្មារ​នឹង​ជួយ​ស្បែក​ឲ្យ​ភ្លឺ កាត់​បន្ថយ​ស្នាម។

២.ត្រសក់

បន្លែ​នេះ​សម្បូរ​ទៅ​ដោយ​វីតាមីន A និង​វីតាមីន C ដែល​អាច​ជួយ​ដល់​ការ​ថែរក្សា​ស្បែក។ ចាប់ផ្ដើម​ដោយ​ការ​ចិត​យក​សាច់​ត្រសក់ ហើយ​យក​ទៅ​បិទ​នៅ​ជង្គង់ ឬ​កិន​ឲ្យ​មត់​លាយ​ជាមួយ​ទឹកក្រូច និង​កែងដៃ​រយៈពេល ១៥ នាទី ហើយ​បន្ទាប់​មក​លាង​សម្អាត​ចេញ។

៣.យ៉ាអួ និង​ទឹកខ្មេះ

ជា​រូបមន្ត​ថ្មី​ដែល​មាន​ប្រជាប្រិយភាព​នៅ​ទ្វីប​អឺរ៉ុប។ ព្រោះ​ទឹកខ្មេះ​មាន​អាស៊ីដ​អាសេទិក ខណៈ​ពេល​ដែល​យ៉ាអួ​មាន​អាស៊ីដ lactic ដែល​អាច​សម្អាត​ស្បែក​យ៉ាង​ល្អ គ្រាន់តែ​នាំ​យក​យ៉ាអួ ១ ស្លាបព្រា​លាយ​ជាមួយ​ទឹកខ្មេះ​បន្តិច​លាប​លើ​ស្បែក ១៥ នាទី ហើយ​សឹម​លាង​ជាមួយ​ទឹក​ក្តៅ។

៤.រមៀត

ឱសថ​មួយ​ក្នុង​ចំណោម​ឱសថ​ទាំងឡាយ​ដែល​អាច​ព្យាបាល​បញ្ហា​នេះ​បាន គឺ​រមៀត​នេះ​ឯង។ វា​មាន​សារធាតុ​ចិញ្ចឹម​ធម្មជាតិ​ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ថែទាំ​ស្បែក ដោយសារ​តែ​វា​មាន​សារធាតុ​ជួយ​ឲ្យ​ស និង​រារាំង​បាក់តេរី​នៅ​លើ​ស្បែក​ជួយ​ព្យាបាល និង​ធ្វើឲ្យ​ស្បែក​រលោង​ភ្លឺ។ វា​ក៏​មាន​សារជាតិ curcumin ដែល​អាច​ជួយ​បន្ថយ​ជាតិ​ម៉ាឡេនីន​នៅ​លើ​ស្បែក​ផង​ដែរ។ គ្រាន់តែ​យក​ម្សៅ​រមៀត ១ ស្លាបព្រា​លាយ​ជាមួយ​ទឹក​ដោះ​ស្រស់។ រួច​ម៉ាស្សា​នេះ​ចំណុច​នោះ និង​ទុក​ឲ្យ​ស្ងួត​ចាំ​លាង​សម្អាត​ឲ្យ​បាន​ល្អ៕

រូបមន្ត​ដំឡូង​បារាំង និង​ទឹក​ឃ្មុំ ជួយ​ស្បែក​មុខ​ឲ្យ​ស​ជាង​មុន​២​លេខ ក្រោយ​ធ្វើ​មួយ​សប្ដាហ៍

ប្រភព៖ Sanook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម