បើ​សង្សារ​មាន​ស្នាដៃ​ធ្វើ​ម្ហូប​ដូច​នេះ កុំ​ទាន់​បង្ហាញ​មុខ​គ្រួសារ​អី ប្រយ័ត្ន​ហានិភ័យ

  • 2019-03-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បីជា​សម័យ​នេះ មនុស្ស​ស្រី និង​ប្រុស​សុទ្ធ​តែ​មាន​សិទ្ធ​ស្មើ​គ្នា​ហើយ​ក៏​ដោយ តែ​រឿង​ចង្ក្រាន​បាយ​នៅ​តែ​ជា​ទំនួលខុស​ត្រូវ​របស់​មនុស្ស​ស្រី​ច្រើន​ជាង ហើយ​​ស្នាដៃ​ផ្ទះ​បាយ​ក៏​ជា​មួយ​ផ្នែក​ដែល​បង្ហាញ​ថា មនុស្ស​ស្រី​នោះ​ល័ក្ខខណ្ឌ​ធ្វើ​កូន​ប្រសារ​បាន ឬ​អត់​ដែរ។

យ៉ាងណាក៏ដោយ​ មិន​មែន​មនុស្ស​ស្រី​រូប​ណា​ក៏​មាន​សំណាង​មាន​ជំនាញ​ផ្ទះ​បាយ​ច្បាស់លាស់​នោះ​ឡើយ ត្បិត​អ្នក​ខ្លះ ឲ្យ​តែ​ចូល​ចង្ក្រាន​គឺ​បើ​មិន​បែក​ចាន​​ទេ​ ក៏​ខ្ទេចខ្ទី​អ្វី​មួយ​ដែរ។ ជាក់ស្ដែង គូ​ស្នេហ៍​មួយ​ចំនួន នៅ​ពេល​ស្រលាញ់​គ្នា​ដើរ​ញ៉ាំ​អី​តែ​នៅ​ក្រៅ ហើយ​ខាង​ប្រុស​មិន​ដែល​ដឹង​ពី​ស្នាដៃ​របស់​សង្សារ​ខ្លួន​ឡើយ។ នៅ​ពេល​បង្ហាញ​មុខ​គ្រួសារ ទើប​ធ្លាយ​រឿង​ថា​ពួក​គេ​មិន​មាន​បទ​ពិសោធន៍​ផ្ទះ​បាយ​សោះ ធ្វើ​ឲ្យ​គ្រួសារ​ខាង​ប្រុស​បះ​សក់​ទាំង​អស់​គ្នា។

ដូច្នេះ​ហើយ ប្រសិនបើ មិត្ត​ស្រី​របស់​អ្នក​មាន​ស្នាដៃ​ផ្ទះបាយ​ដូច​ខាង​ក្រោម អាច​ឲ្យ​នាង​បំប៉ន​សិន មុន​ពេល​បង្ហាញ​មុខ កុំ​ឲ្យ​អ្នក​គ្រប់​គ្នា​ភ័យ​ជំនួស៕

ប្រភព៖ bestie អត្ថបទ៖Caramel