បើ​រៀប​បន្ទប់​ទឹក​បែប​នេះ កុំ​ឆ្ងល់​ហេតុ​អី​សមាជិក​ក្នុង​ផ្ទះ​ឈឺ​មិន​បាត់ លុយ​ចេញ​មិន​ឈប់

  • 2019-03-18 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូច​គ្នា​នឹង​ផ្ទះ​បាយ និង​បន្ទប់​គេង​ដែរ របៀប​រៀប​ចំ​បន្ទប់​ទឹក​គឺ​សំខាន់​ខ្លាំង​​ចំពោះ​ម្ចាស់​ផ្ទះ ទាំង​ខាង​សុខភាព និង​រឿង​លាភ​សំណាង។ ដើម្បី​កុំ​ឲ្យ​សុខភាព​អ្នក​ក្នុង​ផ្ទះ​មាន​រឿង​មិនចេះ​ចប់ និង​លុយ​ចេះ​តែ​ហូរ​ចេញ​នោះ អ្នក​គួរ​ជៀសវាង​របៀប​រៀប​បន្ទប់​ទឹក​ដូច​ខាង​ក្រោម៖

១. បន្ទប់​ទឹក​នៅ​កណ្ដាល​ផ្ទះ

ចំណុច​កណ្ដាល​ផ្ទះ​មាន​សារៈសំខាន់​ប្រៀប​ដូច​ជា​សួត​មនុស្ស​យើង​ដែរ ព្រោះ​ជា​ចំណុច​ផ្ដល់​ឥទ្ធិពល​ដល់​ម្ចាស់​ផ្ទះ។ បើ​ដាក់​បន្ទប់​ទឹក​នៅ​ទី​នេះ នឹង​ធ្វើ​ឲ្យ​ផ្ទះ​ធ្ងន់​ទៅ​ដោយ​ភាព​អវិជ្ជមាន ចំហាយ​អាក្រក់​ច្រើន ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​អ្នក​រស់​នៅ​ក្នុង​ផ្ទះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​សមាជិក​ក្នុង​គ្រួសារ ចម្រូងចម្រាស់​គ្នា​ទៀត​ផង។

រូបតំណាង

**២. នៅ​ទល់​មុខ​ទ្វារ​ធំ**

ទ្វារ​ធំ​មុខ​ផ្ទះ​គឺ​ជា​ច្រក​ទទួល​ថាមពល​ល្អ​ឲ្យ​រត់​ចូល​ផ្ទះ។ បើ​ដាក់​បន្ទប់​ទឹក​នៅ​ទល់​មុខ​ទ្វារ​ធំ នោះ​ទ្វារ​ទាំង​២​នឹង​ប្រឈម​គ្នា ធ្វើ​ឲ្យ​ការ​ហូរ​ចូល​នៃ​រាល់​លាភ​សំណាង​នឹង​រអាក់រអួល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​រៀប​បែប​នេះ ក៏​ធ្វើ​ឲ្យ​អ្នក​ប្រើ​បន្ទប់​ទឹក​មាន​អារម្មណ៍​មិន​ស្ងប់​ពេល​ប្រើ ព្រោះ​ទល់​នឹង​ទ្វារ​ធំ។

រូបតំណាង

៣. នៅ​ជាប់​ផ្ទះ​បាយ

តាម​ក្បួន​ហុងស៊ុយ​ផ្ទះ​សម្បែង បន្ទប់​ទឹក​តំណាង​ឲ្យ​ធាតុ​ទឹក ផ្ទះ​បាយ​តំណាង​ឲ្យ​ធាតុ​ភ្លើង។ ហេតុ​នេះ​ហើយ កន្លែង​ទាំង​២​នេះ​មិន​អាច​នៅ​ជិត​គ្នា​បាន​ឡើយ ព្រោះ​ឆុង​គ្នា។ បើ​កន្លែង​ទាំង​២​នេះ​នៅ​ជិត​គ្នា នោះ​ក្នុង​ផ្ទះ​នឹង​កើត​ជម្លោះ​មិន​ដាច់។

រូបតំណាង

៤. នៅ​ចំ​ពី​លើ​ក្បាល​ដំណេក

បើ​មាន​បន្ទប់​ទឹក​នៅ​ចំពី​លើ​ក្បាល​ដំណេក នោះ​អ្នក​ដែល​ស្នាក់​នៅ​ខាង​ក្រោម​បន្ទប់​ទឹក​នឹង​ត្រូវ​រង​ឥទ្ធិពល​អាក្រក់​ច្រើន ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្នែក​សុខភាព ចេះ​តែ​ឈឺ​រ៉ាំរ៉ៃ។

រូបតំណាង

ក្រៅ​ពី​នេះ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​មួយ​ចំនួន​ដែល​គួរ​ចង​ចាំ​ពេល​ធ្វើ​បន្ទប់​ទឹក

-គួរ​ដាក់​នៅ​កន្លែង​ដែល​មើល​មិន​ឃើញ

-ដាក់​ឆ្ងាយ​ពី​ហឹង ឬ​អាសនៈ

-គួរ​មាន​កង្ហារ​ខ្យល់ ឬ​បង្អួច ឲ្យ​មាន​ខ្យល់​ចេញ​ចូល

-ដាំ​ដើម​ឈើ​មួយ​ផើង ពីរ​ផើង​ក្នុង​បន្ទប់​ទឹក

-កម្រាល​ឥដ្ឋ​បន្ទប់​ទឹក មិន​គួរ​ខ្ពស់​ជាង​កម្រាល​ឥដ្ឋ​ក្នុង​ផ្ទះ៕

ចុចអាន៖​​​​​ម៉ូដ​​​សក់​​អាច​​បង្ហាញ​​​ពី​​​ចរិត​​​​​​​​ខុសៗ​​គ្នា​​​​​របស់​​មនុស្ស​​ស្រី

ប្រភព៖ Eva អត្ថបទ៖Caramel

អត្ថបទពេញនិយម