មក​ Digital Cambodia បានសប្បាយហើយ បានកាហ្វេ​ និង​ ភេសជ្ជៈផឹក​ហ្វ្រី​​អត់​កំណត់ទៀត

  • 2019-03-16 06:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ខ្លះ​មិន​ទាន់​បាន​មក​ចូល​រួម​ក្នុង​កម្មវិធី Digital Cambodia 2019 ដែលជាពិពណ៌​បច្ចេក​វិទ្យាថ្នាក់​ជាតិ​​ធំ​និង​ដំបូង​​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា?​ កម្ម​វិធី​នេះ​ប្រព្រឹត្ត​ឡើង​នៅ​សាលតាំងពិព័រណ៍​កោះ​ពេជ្រ​ រយៈ​ពេល​បី​ថ្ងៃ​ ហើយ​ថ្ងៃ​នេះ​ត្រូវ​ជា​ថ្ងៃ​ទី​២។ សម្រាប់អ្នក​ដែល​មក​ចូល​រួម​នឹង​ទទួល​បាន​ការកម្សាន្ត និង​បទពិសោធន៍​ដ៏​គួរ​ឲ្យ​រំភើប​ជា​ច្រើន​ទាក់​ទង​ជា​មួយ​បច្ចេក​វិទ្យាពី​ស្តង់​ដែល​បាន​ដាក់​បង្ហាញ​ទាំង​អស់​។ រឹត​តែ​ពិសេស​ទៀត​នោះ​ ក៏​មាន​ការ​ចែក​កាហ្វេ​និង​ភេសជ្ជៈផឹក​ហ្រ្វី​ដល់​អ្នក​ដែល​បាន​មក​ចូល​រួម​ជា​ច្រើន​ស្តង់​ ហ្វេន​ៗ​គ្រាន់​តែមក​កាន់​ស្តង់​ប៉ុន្មាន​នេះ ​ហើយ​ធ្វើ​តាម​លក្ខខណ្ឌ​របស់​ស្តង់​នីមួយៗប៉ុន្មាន​ចំនុច​ខាង​ក្រោម​ប៉ុណ្ណោះ​៖

Wing

លក្ខខណ្ឌ៖ ចំពោះ​អ្នក​ដែល​មាន​ App WingMoney ហើយ​គ្រាន់​តែ​បើ​ក​ App ស្កេនជា​មួយ​ QR code អ្នក​នឹង​ទទួល​បាន​កាហ្វេផឹក​ហ្វ្រី ដោយ​ក្នុង​មួយ​អ្នក​អាច​យក​បាន​ ២​កែវ​ អ្វី​ដែល​សំខាន់​ទៅ​យក​ប៉ុន្មាន​ដង​ក៏​បាន​ដែរ​។ ប៉ុន្តែ​បើ​អ្នក​មិន​ទាន់​មាន​ App WingMoney អ្នក​គ្រាន់​តែ​បង្កើត​មួយ​ទៅ​ហើយ​ដាក់​លុយ​ចាប់​ពី​ ២​ ដុល្លារ​ឡើង​ទៅ​ ហើយ​អនុវត្ត​ន៍​ដូច​វិធី​ដែល​បាន​ប្រាប់​ដូច​មុន​នឹង​ទៅ​គឺ​បាន​ហើយ​។

Huawei

លក្ខខណ្ឌ៖ Huaiwei មាន​លក្ខខណ្ឌ​២​យ៉ាង​ ទី១​ អ្នក​គ្រាន់​តែ​ប្រើ​កម្មវិធី​ស្កេន​ QR code មួយ​ណាក៏​បាន​ យក​មក​ស្កេន​ដើម្បី​ Register តាមរយៈ QR code ហើយ​គ្រាន់​តែ​បំពេញ​ព័ត៌មាន​ខ្លះៗ​តាម​ guideline មួយ​ចំនួន​ជាការ​ស្រេច។ ទី២ អ្នក​គ្រាន់ធ្វើ​ការ​ register តាម​រយៈ AIcoffee ដែល​ជា​ប្រភេទ icloud ទើប​តែ​ដាក់​បង្ហាញ​ថ្មី​ៗ​ អ្នក​នឹង​ទទួល​បាន​កាហ្វេ​ និង​ភេសជ្ជសៈ ហ្វ្រីហើយ។

TrueMoney

លក្ខខណ្ឌ៖​ អ្នក​គ្រាន់​តែ​ទាញ​យក​ App truemoney ហើយ​បញ្ចូល​លុយចាប់​ពី ១ ដុល្លារឡើង​ទៅ​ អ្នក​នឹង​អាច​ទិញ​ភេសជ្ជៈប្រភេទ​ណា​ក៏​បាន​ដោយ​គ្រាន់​តែ​ចំណាយ​លុយ ១០០ រៀល​តែ​ប៉ុណ្ណោះ​។

ចុចអាន៖ ការ​ងារ​ទាំង​នេះ​សប្បាយ​ក៏​សប្បាយ​ ចំណូល​​ក៏​មិន​ធម្មតា​ដែរ​!

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម