ប្រុសៗសូម​អាន​! សូម​កុំ​ធ្វើ​ឲ្យ​ប្រពន្ធ​ទឹក​ភ្នែកអី

  • 2019-03-15 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំធ្វើឲ្យប្រពន្ធទឹកភ្នែក ​.....

​ពេល​ដែល​នាង​សម្រាល​កូន​របស់​អ្នក​ ការ​ឈឺ​ចាប់​កើត​ឡើង​រហូត​ដល់​ ៥៧​ដង​ ពេល​ឈឺ​ចាប់​ម្ដង​ៗ​វា​ស្មើ​នឹង​ការ​បាក់​ឆ្អឹង​អស់​ ២០​ក្នុង​ពេល​តែ​មួយ​។​

តាំង​ពី​តូច​រហូត​ដល់​ក្លាយ​ជា​ប្រពន្ធ​គេ​ នាង​មិន​បាន​ញ៉ាំ​បាយ​ និង​ផឹក​ទឹក​នៅ​ផ្ទះ​របស់​អ្នក​សូម្បី​តែ​មួយ​តំណក់។​ តែ​ដោយ​សារ​តែ​ពាក្យ​ថា ​"ស្រលាញ់" ​នាង​បាន​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​របស់​នាង​ដែល​ចិញ្ចឹម​នាង​តាំង​ពី​កើត​រហូត​មក​ដល់​ពេល​នេះ​។​ នាង​ត្រូវ​មក​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​របស់​អ្នក​ និង​បង​ប្អូន​របស់​អ្នក​ ហើយ​ត្រូវ​បម្រើ​ពួក​គេ​ទៀត​។​​

អ្នក​បាន​ឲ្យ​នាង​ជា​អ្នក​មើល​ថែ​ក្មេង​តូច​ អាច​និយាយ​បាន​ថា​អ្នក​ឲ្យ​នាង​បង្កើត​សមាជិក​ថ្មី​ក្នុង​គ្រួសារ​ឲ្យ​អ្នក​។​ ចុះ​បើ​អ្នក​មិន​បាន​ធ្វើ​ល្អ​ជា​មួយ​នាង​ តើ​អ្នក​ណា​ដែល​គួរ​ធ្វើ​រឿង​នេះ​? ​ កុំគិតថាការមានផ្ទៃពោះរបស់មនុស្សស្រីគ្រាន់តែជារឿងធម្មជាតិ​​ ទាំង​ដែល​មនុស្ស​ប្រុស​មិន​អាច​ធ្វើ​ដូច​នាង​បាន​សូម្បី​តែ​ពេល​១​ខែ​ កុំ​ថា​ឡើយ​ឲ្យ​ទ្រាំ​បាន​​ ៩​ខែ​ ១០​ថ្ងៃ​ដូច​នាង​។

នាង​ពិបាក​ដក​ដង្ហើម​ ក្អួត​ចង្អោរ​ មិន​អាច​ញ៉ាំ​អ្វី​បាន​។​ មិន​អាច​សូម្បី​តែ​ផឹក​ទឹក​ពេល​ដែល​រាង​កាយ​ខ្លួន​ឯង​កំពុង​ទ្រុឌ​ទ្រោម។ ​​វា​មិន​មែន​ជា​រឿង​ងាយ​ទេ​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ជីវិត​បែប​នេះ​ ហើយ​នៅ​ពេល​ដែល​កូន​កើត​មក​ត្រូវ​ដាក់​ត្រកូល​តាម​អ្នក​ទៀត​។​

អ្នក​និយាយ​ថា​អ្នក​មិន​ល្អ​ចំពោះ​នាង​ តើ​អ្នក​ណា​ទៅ​ដែល​គួរ​តែ​ធ្វើ​ល្អ​ចំពោះ​នាង​?​

មនុស្ស​ស្រី​ដែល​មាន​ចំណេះ​ដឹង​ ម៉ឺង​ម៉ាត់​ណាស់​នៅ​កន្លែង​ធ្វើ​ការ​ តែ​ពេល​ត្រលប់​ទៅ​ដល់​ផ្ទះ​ នាង​ត្រូវ​បោក​ស្រោម​ជើង​ឲ្យ​អ្នក​ ទោះ​វា​មិន​មែន​ជា​ការងារ​ធ្ងន់​ធ្ងរ​ហួស​ហេតុ​ តែ​នាង​ក៏​ចេះ​ហត់​ចិត្ត​ដែរ​ពេល​ដែល​ត្រូវ​ធ្វើ​វា​រាល់​ថ្ងៃ​បែប​នេះ​។

បុរស​ដែល​រៀប​ការ​ហើយ​មិន​ត្រូវ​មាន​ស្រី​ខាង​ក្រៅ​តាម​តែ​ចិត្ត​ទេ​ ហើយ​រឹត​តែ​មិន​ត្រូវ​បោះ​បង់​ប្រពន្ធ​ខ្លួន​ឯង​ចោល​។ នៅ​ពេល​ដែល​មនុស្ស​ស្រី​ស្លៀក​ពាក់​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍​រៀប​ការ​ជា​មួយ​អ្នក​ នាង​បាន​សម្រេច​ចិត្ត​ច្បាស់​ហើយ​ថា​នឹង​ស្រលាញ់​បុរស​ម្នាក់​នោះ​អស់​មួយ​ជីវិត​ ហើយ​និង​ទៅ​តាម​បុរស​នោះ​គ្រប់​ទី​កន្លែង​។​

ចុះបើអ្នកនិយាយថាអ្នកមិនល្អសម្រាប់នាង_តើឱ្យអ្នកណាត្រូវធ្វើល្អជាមួយនាងនោះ​?

ចុចអាន៖ ៣​ យ៉ាង​ស្រី​ៗ​ចង់​បាន​ និង ប្រុស​ៗ​ត្រូវ​ការ​ បើ​ធ្វើ​បាន​ប្តី​ប្រពន្ធ​គ្មាន​ថ្ងៃ​លែង​លះ​ដាច់​ខាត

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម