​​មាន​ជើង​ធំ​អស់​​បារម្ភ​​​ឲ្យ​​​តែ​​ចេះ​​​តិច​​​និក​​​ស្លៀក​​ពាក់​​​​​ ​​៤​ យ៉ាង​​នេះ

  • 2019-03-14 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាច់​​ដុំ​​ជើង​ធំៗ ទម្រង់​​ជើង​មិន​​ស្រឡូន បាន​​ធ្វើ​ឲ្យ​មនុស្ស​​ស្រី​​​​មួយ​ចំនួន​​ធំ​ ខ្វះ​​ទំនុក​​ចិត្ត​​​ មិន​​ហ៊ាន​​ស្លៀក​​​សម្លៀកបំពាក់​​ដែល​​​ខ្លួន​ប្រាថ្នា។ តែ​​​កុំ​​បារម្ភ​អី​ ឲ្យ​​​តែ​​ចេះ​​តិចនិក​​៤​យ៉ាង​​នេះ​​ ​​​វា​​នឹង​ជួយ​​បិទបាំង​​​ចំណុច​​ខ្វះ​​ខាត​ ធ្វើ​ឲ្យ​អ្នក​​ចេញ​​ទៅ​​ខាង​​ក្រៅ​​យ៉ាង​ជឿ​ជាក់​។

១. ជ្រើស​រើស​សំពត់​​​វ៉ាល់ ឬ​​​​រ៉ូប​​​សាច់​​​​សារូ​​វែង

ជាមួយ​នឹង​​សំពត់​​វ៉ាល់​​​ដែល​មាន​ប្លី​ច្រើន ​ស័ក្តិសម​​បំផុត​​​​​​សម្រាប់​អ្នក​​​មាន​ជើង​ធំ​​ ព្រោះ​​​វា​អាច​ជួយ​ឲ្យ​​​ឃើញ​​រាង​​ស្រឡូន​ជាង​​​មុន​។ ​​​គួរ​​​ជៀស​​វាង​​​សំពត់​​ឬ​​រ៉ូប​ណា​​ដែល​​​រឹប​រាង​​​​​ខ្លាំង ដែល​នាំ​​ឲ្យ​​​​ផ្នែក​​ត្រគាក​និង​​ភ្លៅ​​​​មើល​ទៅ​កាន់​​តែ​​រីក​​ធំ​ជាង​មុន។​

២. រ៉ូប​​​រលុង

​​រ៉ូប​​រឹប​​​រាង​​អាច​​បង្ហាញ​ពី​​​ដង​​ខ្លួន​​របស់​អ្នក​​​​​​ច្បាស់​ៗ ដូច្នេះ​​​​ហើយ​​បើ​អ្នក​​មាន​​ក្បាល​ពោះ​​​​​និង​​ជើង​ធំ គួរ​​ស្លៀក​​រ៉ូប​រលុង​​ដែល​អាច​ជួយ​​បិទបាំង​​​បាន​ល្អ ថែម​ទាំង​ធ្វើ​​ឲ្យ​អ្នក​​មាន​អារម្មណ៍​ថា​​ស្រួល​​​ខ្លួន​។

​​៣. ​ជ្រើស​រើស​​ខោ​​​​​​​​ឲ្យ​​​បាន​ត្រឹម​​ត្រូវ

​​​ខោ​ពណ៌​​​ខ្មៅ​​អាច​ជួយ​​ឲ្យ​ជើង​មើល​ទៅ​​ស្រឡូន ​​​យ៉ាង​ណា​​​មិន​​ត្រូវ​​ភ្លេច​​ខោ​​​សាច់​​​​ក្រណាត់​​​​​​បែប​​រលាស់ៗ​​​ដាច់​​​​​ខាត​។ ខោ​​ប្រភេទ​​​ មាន​​សភាព​ទន់​​រលោង ទាក់​ទាញ​ និង​ជួយ​​ឲ្យ​ឃើញ​រាង​ស្អាត​។

៤. ពាក់​ស្បែក​ជើង​កែង​ពណ៌​​សាច់

​​​​​​មិន​ត្រឹម​​តែ​​ការ​​ស្លៀក​ពាក់​​ប៉ុណ្ណោះ​ទេ ដែល​​ត្រូវ​​យក​​ចិត្ត​ទុក​​ដាក់​​ សូម្បី​​តែ​​ស្បែក​ជើង​ក៏​​សំខាន់​​ខ្លាំង​ណាស់​​ដែរ​​​។ ស្បែក​​​ជើង​ពណ៌​​សាច់ ​​​​​​​​​​មាន​​ភាព​​​​ស្រទន់​​​ស្អាត ​​​​​​​​​​​​​​​​អាច​​​​ពាក់​​បាន​​ជាមួយ​​​ខោ​អាវ​គ្រប់​ពណ៌​ និង​​​​​ជួយ​​ឲ្យ​ជើង​​​​ស្លីម​​​​ផង​​ដែរ​​៕

​​​​​ចុចអានបន្ត៖ ​​​​​ចង់​​ពាក់​អាវ​​​​យឺត​​​​​សាមញ្ញ​​​​​​​​​​​​​​​​​​​ឲ្យ​មើល​ទៅ​​កាលីប អាច​​​លេង​​​ស្ទីល​តាម​តារា​​កូរ៉េ​​​​​​ល្បី​​ៗ​ ​​​​


ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអីុ