ធ្មេញ​ដំបូង​របស់​ទារក និង​អ្វី​ដែល​​ម្ដាយ​គួរ​ដឹង ដើម្បី​ជួយ​កូន​កុំ​ឲ្យ​ឈឺចាប់ខ្លាំង

  • 2019-03-14 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្មេញ​ដំបូង​របស់​ទារក គឺជា​រឿង​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ជីវិត​របស់​គេ ដូចនេះ​អ្នក​ជា​ម្ដាយ​ឪពុក​គួរតែ​យល់​ដឹង​ពី​វា។ ប៉ុន្តែ​ធ្មេញ​នេះ​វា​អាច​ធ្វើឲ្យ​កូន​តូច​មាន​អារម្មណ៍​ឈឺចាប់ ឬ​រមាស់។ បើ​អ្នក​ដឹង​ពី​រោគ​សញ្ញា​នេះ​កាន់​តែ​ប្រសើរ ព្រោះ​អ្នក​នឹង​ជួយ​កូន​ឲ្យ​មាន​អារម្មណ៍​សុខ​ស្រួល​ជាង​មុន។

រូបតំណាង

**ធ្មេញ​ដំបូង​ដុះ​នៅ​ពេល​ណា?**

ជា​ទូទៅ​ធ្មេញ​ដំបូង​របស់​កុមារ​នឹង​ចាប់ផ្ដើម​ក្នុង​រយៈពេល ៦ ខែ។ ប៉ុន្តែ​កុមារ​ខ្លះ​អាច​ចាប់​ផ្ដើម​ដុះ​នៅ​ពេល​ណា​មួយ​ក្នុង​អំឡុង​ពេល ៦ ខែ​ដល់ ១៣ ខែ​តែ​សូម​កុំ​បារម្ភ។ ធ្មេញ​ដំបូង​ដែល​ដុះ​ឡើង គឺ​ជា​ធ្មេញ​នៅ​ខាង​មុខ ២។ បន្ទាប់​មក​ធ្មេញ​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​ដុះ​តម្រៀប​តាម​លំដាប់ ហើយ​ជាទូទៅ លំដាប់​នៃ​ធ្មេញ​កើន​ឡើង​នៅ​តាម​អាយុ​ខុស​ៗ​គ្នា។

ធ្មេញ​មុខ ៦-១២ ខែ

ធ្មេញ​ក្រោយ ៩-១២ ខែ (ជាប់​នឹង​ធ្មេញ​មុខ​កណ្ដាល)

កុមារ​នឹង​មាន​ធ្មេញ​ពេញ​មាត់​ក្នុងរយៈ​ពេល ៣ ឆ្នាំ ហើយ​ធ្មេញ​នឹង​លូតលាស់ ហើយ​ក្មេង​ភាគ​ច្រើន​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ។ ប៉ុន្តែ​មុន​ពេល​ធ្មេញ​ដំបូង​លេច​ចេញ​ជា​រូបរាង​ពេញ​លេញ រោគ​សញ្ញា​ចាប់ផ្ដើម​ពី ២-៣ ខែ​មុន​ពេល​ធ្មេញ​ដុះ។

សញ្ញា​​អ្វី​ខ្លះ​ដែល​បញ្ជាក់​ថា​ធ្មេញ​ទារក​ដុះ​ឡើង​​?

ក្មេង​ម្នាក់​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ពី​គ្នា។ ប៉ុន្តែ​រោគ​សញ្ញា​ដែល​ច្រើន​តែ​លេច​ឡើង​មាន​ដូចជា៖

.ហើម​អញ្ចាញ​ធ្មេញ

.យំ​ញឹកញាប់

រូបតំណាង

.រាងកាយ​ក្ដៅ​ប៉ុន្តែ​សីតុណ្ហភាព​ក្នុង​រាងកាយ​នឹង​មិន​ឡើង​ដល់ ៣៧ អង្សា​រទេ។

.ទាញ​ត្រចៀក ឬ​ជូត​ថ្ពាល់។

.ទំពា ខាំ ឬ​ចង់​ទំពា​របស់​រឹង​ៗ។

នៅ​ពេល​ធ្មេញ​ដុះ​ឡើង​អាច​ធ្វើឲ្យ​ទារក​ឈឺចាប់ ប៉ុន្តែ​មិន​បង្ក​ឲ្យ​ទៅជា​ឈឺ​ផ្សេង​ឡើយ។ បើ​​កុមារ​មាន​ជំងឺ​រាក ក្អួត គួរ​នាំ​ទៅ​ជួប​ពេទ្យ ​ដោយសារ​តែ​វា​មិនមែន​ជា​លក្ខខណ្ឌ​ធម្មតា ​នៅ​ពេល​ធ្មេញ​ដុះ។

តើ​ធ្វើ​ដូចម្ដេច ដើម្បី​បន្ថយ​ការ​ឈឺចាប់

ខាំ និង​ទំពា​វត្ថុ​ត្រជាក់​តិច​ៗ ព្រោះ​វា​ជួយ​កុមារ​មាន​អារម្មណ៍​ល្អ។ ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង សូម​ព្យាយាម​ដាក់​ក្រណាត់​សើម​ក្នុង​ថង់​ប្លាស្ទិក ​ប៉ុន្តែ​មិន​ត្រូវ​ត្រជាក់​រហូត​ដល់​ពិបាក ហើយ​យក​វា​ឲ្យ​ទៅ​ទារក​ខាំ​ឡើយ។ ការឲ្យ​ខាំ​ទៀត​សោត គឺ​ឲ្យ​ពួក​គេ​ខាំ​តិច​ៗ និង​មិន​គួរ​ឲ្យ​កូន​ខាំ​ជាមួយ​វត្ថុ​ត្រជាក់ពេក​ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​រលាក​នៅ​ក្នុង​មាត់។

ម៉ាស្សា

ប្រើ​ម្រាម​ដៃ​ស្អាត​របស់​អ្នក ជាមួយ​នឹង​ការ​ត្រជាក់​តិច​ៗ។ បន្ទាប់មក​ម៉ាស្សា​អញ្ចាញ​ធ្មេញ​របស់​ទារក ទាំង​ការ​ម៉ាស្សា​បែប​ទន់ភ្លន់​នឹង​អាច​ជួយ​សម្រាក​ការ​ឈឺចាប់​ពី​ពន្លក​ធ្មេញ។

ចំពោះ​ថ្នាំ គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ទេ ព្រោះ​វា​មិន​អាច​ជួយ​អ្វី​ដល់​ទារក​បាន៕

ចុចអាន៖ទោះ​ឪពុក​ម្ដាយ​កម្ពស់​ទាប​ៗ កូន​ៗ​ក៏​នៅ​តែ​ខ្ពស់​ជាមួយ​ក្រុម​អាហារ​ទាំង​នេះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម