កែ​សម្ផស្ស​ឥលូវ​ហួស​សម័យ​ហើយ ប្ដូរសក់​ឲ្យ​ត្រូវ​ទម្រង់​​មុខ​ទើប​កំពុង​ត្រូវ​ប៉ាន់

  • 2019-03-14 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មួយ​ចំនួន​មិន​ទាន់​ដឹង​ទេ​ថា គ្រាន់​តែ​ចំណាយ​លុយ​បន្តិច​បន្តួច​ទៅ​លើ​ការ​ប្ដូរ​ម៉ូដ​សក់ សម្រស់​របស់​ពួក​គេ​អាច​អាប់ដេត​ឡើង​មើល​មិន​ចង់​ស្គាល់។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តម្រូវ​ការ​មើល​ថែ​រក្សា​សម្រស់​របស់​មនុស្ស​គ្រប់​រូប​កាន់​តែ​កើន​ឡើង​ៗ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​សង្គម អ្នក​មាន​លទ្ធភាព ហ៊ាន​ចាយ​លុយ​ដល់​រាប់​ពាន់​ដុល្លារ​ដើម្បី​កែ​សម្ផស្ស តែ​វា​មិន​មែន​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​លើក​សម្រស់​សម្រាប់​ស្រី​ៗ​ឡើយ។ ជាក់​ស្ដែង អ្នក​ប្រើ​បណ្ដាញ​សង្គម​ចិន​បាន​​បង្ហាញ​ឲ្យ​ឃើញ​ថា ឲ្យ​តែ​រក​ម៉ូដ​សក់​ត្រូវ​នឹង​ទម្រង់​មុខ​របស់​ខ្លួន​នោះ គឺ​អាច​ស្អាត​ជាង​មុន​ជា​ច្រើន​ដង។

ដោយ​ម៉ូដ​សក់​ដែល​សម​នឹង​មុខ អាច​ជួយ​បិទ​បាំង​ចំណុច​មិន​ស្អាត​បាន​ជា​ច្រើន​ដូច​ជា ថ្ងាស​ធំ មុខ​ធំ មុខ​វែង ឬ​មុខ​ខ្លី​ជា​ដើម។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ជា​ក់​ស្ដែង ដែល​ម៉ូដ​សក់​អាច​ផ្លាស់​ប្ដូរ​សម្រស់​របស់​អ្នក​មិន​គួរ​ឲ្យ​ជឿ៕

ចុចអាន៖ស្ទីល​ចង​សក់​​ដែល​ធ្វើ​ឲ្យ​នារី​សក់​ខ្លី កាន់​តែ​មាន​មន្ត​ស្នេហ៍ បែប​សុភាព​ៗ

ប្រភព៖ Kenh14 អត្ថបទ៖Caramel

អត្ថបទពេញនិយម