៤ ចរិត​របស់​ស្រី​ព្រៅ ដែល​ធ្វើ​ឲ្យ​នាង​កាន់​តែ​នៅ​ព្រៅ​លើស​ដើម

  • 2019-03-14 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មួយ​ចំនួន​មាន​សម្រស់​ស្អាត​លេច​ធ្លោ​មិន​ធម្មតា តែ​នៅ​ជៀស​មិន​ផុត​ពី​ការ​អត់​គូ​ច្រើន​ឆ្នាំ។ មួយ​ផ្នែក​គឺ​ដោយសារ​អត្តចរិត​របស់​ខ្លួន​ឯង​តែ​ម្ដង។ ខាង​ក្រោម​នេះ​គឺ​ជា​ចរិត​របស់​ស្រី​អេ​ទាំង​ឡាយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ពិបាក​រក​គូ​លើស​ដើម។

១. មាន​ចិត្ត​លើ​គេ​ដែរ តែ​ធ្វើ​មិន​ខ្វល់

មនុស្ស​ស្រី​ជា​ច្រើន​ដោយ​សារ​តែ​ចង់​លើក​តម្លៃ​ខ្លួន​ឯង​ខ្លាំង​ពេក ក៏​ធ្វើ​មិន​យក​ភ្នែក​មើល​មនុស្ស​ដែល​ខ្លួន​​មាន​ចិត្ត​លើ។ ទោះ​ក្នុង​ចិត្ត​មាន​កូន​ចិត្ត​លើ​គេ​ក៏​ដោយ តែ​នៅ​ខាង​ក្រៅ នាង​ធ្វើ​ហី​ដូច​មិន​ខ្វល់ ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​ចូលចិត្ត​នាង​នោះ យូរ​ៗ​ទៅ​ក៏​​អស់​អារម្មណ៍​លើ​នាង​ដូច​គ្នា។

២. ទោះ​កំពុង​អេ​មែន តែ​ធ្វើ​ដូច​មាន​អ្នក​ញ៉ែ​ច្រើន

ក្រុម​មនុស្ស​ស្រី​បែប​នេះ ទោះ​បី​ជា​ទៅ​ណា​មក​ណា​តែលតោល​តែ​ឯង​ក៏​ដោយ តែ​ចូល​ចិត្ត​ធ្វើ​ចរិត​រវល់​ដូច​កំពុង​មាន​អ្នក​តាម​ចែ​ចង់​ច្រើន​ណាស់​ចឹង។ ពួក​គេ​ចូលចិត្ត​បង្កើត​កាលៈទេសៈ​ដូច​ជា​ធុញ​ទ្រាន់​នឹង​មនុស្ស​ប្រុស ព្រោះ​មាន​គេ​ចោមរោម​ខ្លាំង​ពេក ទាំង​ខ្លួន​គ្មាន​អ្នក​ណា​តាម​សូម្បី​មួយ​នាក់។ អ្នក​ក្រៅ​មើល​មក ស្មាន​តែ​នាង​មាន​មនុស្ស​ក្នុង​បេះដូង​រួច​ហើយ ទើប​គ្មាន​អ្នក​ណា​ហ៊ាន​ចូល​សោះ។

រូបតំណាង

**៣. មិន​ព្រម​ទទួល​ស្គាល់​ថា​ខ្លួន​ព្រៅ**

នេះ​គឺ​ប្រភេទ​មនុស្ស​ស្រី​ដែល​គេ​ឧស្សាហ៍​ឃើញ​នា​ពេល​បច្ចុប្បន្ន។ ដោយ​សារ​ហេតុផល​ណា​មួយ ពួក​គេ​មិន​ហ៊ាន​ទទួល​ស្គាល់ឡើយ​ថា​ខ្លួន​អត់​គូ​យូរ​ឆ្នាំ។ ដោយ​យក​ហេតុផល​ថា ចូល​ចិត្ត​ជិវិត​ឯករាជ្យ ឬ​មិន​ទាន់​គិត​ដល់​ជា​ដើម តែ​តាម​ការ​ពិត​ ពួក​គេ​ក៏​ចង់​បាន​សង្សារ​ដូច​គ្នា។ ដោយ​សារ​ហេតុ​នេះ​ហើយ ក៏​ធ្វើ​ឲ្យ​អ្នក​ចង់​ចូល​ ឬ​មិត្តភ័ក្ដិ​ចង់​ណែនាំ​ម៉ូយ​ឲ្យ​ក៏​មិន​បាន​។

៤. ស្ដង់ដា​ខ្ពស់​កប់​ពពក

មិន​មែន​និយាយ​បង្អាប់​អ្វី​ឡើយ តែ​ជីវិត​ខាង​ក្រៅ​មិន​ដូច​ក្នុង​កុន​កូរ៉េ​នោះ​ទេ បើ​សិន​ជា​យើង​មនុស្ស​ធម្មតា មិន​អាច​នៅ​ចាំ​ទេវបុត្រ​ជិះ​សេះស​មក​ទទួល​បាន​នោះ​ទេ។ ដូច​គ្នា​ដែរ ប្រសិនបើ​យើង​ដាក់​ស្ដង់​ដា​ខ្ពស់​ពេក គឺ​មាន​តែ​ចាំ​រហូត​នេះ​ឯង។ ត្រូវ​ចាំ​ថា ឆ្នាំ​ណា​គម្រប​ហ្នឹង បើ​ទាមទារ​ខ្ពស់​ពេក ប្រាកដ​ជា​អត់​មិន​ខាន​ឡើយ៕

រូបតំណាង

ចុចអាន៖នៅ​ Single សិន​ទៅ! បើ​មិន​ទាន់​ជួប​បុរស​ដែល​មាន​ ៨​ ចំណុច​នេះ

ប្រភព៖ Guu អត្ថបទ៖Caramel

អត្ថបទពេញនិយម