៥ហេតុផល អាច​ផ្ដាច់​ចំណង​ស្នេហ៍​មនុស្ស​ពីរនាក់​បាន​យ៉ាង​ងាយ

  • 2019-03-13 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រឿង​ខ្លះ​អ្នក​មិន​បាន​គិត​ថា​វា​ជា​បញ្ហា​ចោទ​សម្រាប់​ស្នេហា​អ្នក​ទេ តែ​វា​បាន​សម្ងំ​បំផ្លាញ​ក្ដី​ស្រឡាញ់​អ្នក​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយ​មិន​ដឹង​ខ្លួន។ អ្វី​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺ​ពនិត្យ​មើល​ថា​តើ​មាន​ចំណុច​ខាង​ក្រោម​នេះ​ទេ​ព្រោះ​វា​គឺ​ជា​ឃាតក​ដែល​បាន​សម្លាប់​សេ្នហា​អ្នក​យ៉ាង​ស្ងៀមស្ងាត់​បំផុត ៖

១. ការ​ប្រចណ្ឌ​ហួង​ហែង​ជ្រុល

ក្នុង​ទំនាក់ទំនង​ស្នេហា​ការ​ប្រចណ្ឌ​គឺ​ចៀស​មិន​ផុត​ទេ ប៉ុន្តែ​បើ​វា​មាន​ជ្រុល​រហូត​ធ្វើ​ឲ្យ​ម្នាក់ៗ​មាន​សម្ពាធ​នោះ មិន​យូរ​ទេ​ស្នេហា​នោះ​នឹង​រលាយ​បន្តិច​ម្ដងៗ។ ការ​ហួងហែង​នឹង​ធ្វើ​ឲ្យ​ម្នាក់ៗ​មាន​អារម្មណ៍​ធុញ​ទ្រាន់ មួរម៉ៅ ឬ​គិត​ថា​គេ​មិន​ទុកចិត្ត​លើ​យើង​ជា​ដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អស់​អារម្មណ៍​ស្រឡាញ់ អារម្មណ៍​ល្អ​ជាមួយ​គ្នា។

រូបតំណាង

**២. តោង​គ្នា​ស្អិត​ពេក**

ស្រឡាញ់​គ្នា​មិន​មែន​មាន​ន័យ​ថា​គ្រប់​ពេល​ត្រូវ​នៅ​ជាមួយ​គ្នា​នោះ​ទេ ម្នាក់ៗ​សុទ្ធ​តែ​មាន​ការងារ ពេល​វេលា​ផ្ទាល់​ខ្លួន ដូច្នេះ​គឺ​ត្រូវ​ការ​សេរីភាព។ ម្យ៉ាង​ទៀត​ការ​នៅ​ជាមួយ​គ្នា​ជាប់​រាល់​ថ្ងៃ​ពេក​អាច​ធ្វើ​ឲ្យ​ម្នាក់ៗ​មាន​អារម្មណ៍​ធុញ​ទ្រាន់ និង​ឈ្លោះគ្នា​កាន់​តែ​ច្រើន តែ​បើ​មិន​សូវ​បាន​ជួប​គ្នា​គឺ​មិន​ងាយ​ធុញ​ទេ គឺ​មាន​តែ​ស្រឡាញ់​ថែម។

៣. ស្ងប់ស្ងាត់​រៀងខ្លួន

ភាព​ស្ងប់ស្ងាត់​អាច​ធ្វើ​ឲ្យ​ស្នេហា​កាន់​តែ​ឃ្លាតឆ្ងាយ​គ្នា សោះកក្រោះ​នឹង​គ្នា ហើយ​ក៏​កាន់​តែ​ផ្ដាច់ខ្លួន​ចេញ​រៀង​ខ្លួន​ដែរ។ ទោះ​មិន​សូវ​បាន​ជួប​គ្នា​ក៏​ដោយ​ក៏​មិន​គួរ​ស្ងប់ស្ងាត់​ជាមួយ​គ្នា​ពេក​ដែរ ព្រោះ​វា​អាច​ឲ្យ​ម្នាក់ៗ​មាន​អារម្មណ៍​ថា​មាន​គ្នា​ក៏​ដូច​គ្មាន​គ្នា។

៤. ចង់​ឈ្នះ​រៀង​ខ្លួន

ស្នេហា​មិន​មែន​ជា​ការ​ចាញ់ឈ្នះ​គ្នា​ឡើយ ហេតុអី​បាន​ម្នាក់ៗ​ចង់​ខ្លាំង​រៀង​ខ្លួន? ហេតុអី​ចង់​ឲ្យ​ម្នាក់​ទៀត​ចាញ់​ខ្លួន? ​បើ​អ្នក​ទាំង​ពីរ​ប្រកាន់​ចរិត​បែប​នេះ​ដាក់​គ្នា មិន​យូរ​ទេ​ទំនាក់ទំនង​អ្នក​នឹង​ប្រេះស្រាំ។ ការ​យោគយល់ អធ្យាស្រ័យ​គ្នា​ទើប​ជា​អ្វី​ដែល​អ្នក​ត្រូវ​មាន មិន​មែន​តាំង​ខ្លួន​ខ្លាំង ខ្លាច​ខ្លួន​អន់​នោះ​ទេ។

៥. មិន​ដោះស្រាយ​គ្នា​ពេល​មាន​បញ្ហា

នេះ​មិន​មែន​ជា​ទម្លាប់​ល្អ​ឡើយ ព្រោះ​បើ​ចេះ​តែ​ដើរចេញ មិន​ខ្វល់​ពេល​ឈ្លោះ​គ្នា ពេល​មាន​បញ្ហា​នោះ​អាច​ធ្វើ​ឲ្យ​ស្នេហា​លែង​រឹងមាំ​ និង​គ្មាន​អី​ពិសេស​ទៀត។ ការ​គេច​មុខ​ចេញ មិន​ព្រម​ជួប​គ្នា មិន​ព្រម​និយាយ​គ្នា​ពី​អ្វី​ដែល​ខ្លួន​កំពុង​ជួប​នឹង​ធ្វើ​ឲ្យ​ម្នាក់ៗ​លែង​យល់​ពី​គ្នា លែង​ដឹង​ថា​ខ្លួន​កំពុង​ខ្វះខាត​អ្វី ខុស​អ្វី។ បែប​នេះ​ហើយ​បើ​មាន​រឿង​អី​អ្នក​ត្រូវ​និយាយ​គ្នា ពិភាក្សា​គ្នា​មិន​មែន​ដើរ​ចេញ​រៀង​ខ្លួន​នោះ​ទេ៕

ចុចអាន​៖ស្រឡាញ់​គ្នា​រាប់ឆ្នាំ​ មក​បែក​គ្នា​ត្រឹម​មួយ​ថ្ងៃ អ្នក​គួរ​ចំណាយ​ពេលអាន​អត្ថបទ​នេះ​​ ​​

អត្ថបទ៖ ផេង ផលធិតា