កូន​ប្រុស​​​​​​​​​​​​​​​ខឹង​​​​និយាយ​​​​តឹង​​សរសៃ​ក​ដាក់​​​ម្ដាយ​ តែ​ឮ​​ពាក្យ​​ប៉ុន្មាន​​​​ម៉ាត់​ចេញ​​ពី​​មាត់​​​ពុក​​ក៏​​​​​​រត់​ទៅ​​ឱប​​​សុំទោស​​ភ្លាម

  • 2019-03-13 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​នៅ​​ល្ងាច​​ថ្ងៃ​​​​មួយ​​ កូន​​ប្រុស​​​​​​​​ដែល​​​កំពុង​​​​​​​សិក្សា​​​កម្រិត​​​​​ថ្នាក់​វិទ្យាល័យ បាន​​​​និយាយ​​ប្រកែក​​​តវ៉ា​​​តឹង​​សរសៃ​ក​​​​ដាក់​​ម្តាយ​​​​​​ គ្រាន់​​​តែ​​រឿង​​​រៀប​​​ចំ​​បន្ទប់​គេង​​​ខ្លួន​​ឯង​​​​សោះ​​​។ ខឹង​​​រហូត​​មិន​ញ៉ាំ​​​បាយ​​​ ចេញ​​​​​​​ទៅ​​ក្រៅ​​ផ្ទះ​​​​​​ដោយ​​មិន​​ប្រាប់​​​​​​មួយ​ម៉ាត់​។ ​​ក្មេង​​ប្រុស​​​វ័យ​ជំទង់​​ គិត​​ថា​​ម្តាយ​​​របស់​​​​​គាត់ ចូល​​​ចិត្ត​​​​​​​​​​​​ស្តី​​បន្ទោស​ និង​ពូកែ​​​ទើស​​ខ្លាំង ទើប​​បាន​​ជា​​​គាត់​​ទប់​មិន​​​បាន ប្រើ​​​សម្តី​ធំ​​ស្រែក​​​ឮៗ​​ឲ្យ​ម៉ែ​​​វិញ ​​ធ្វើ​​ឲ្យ​ម៉ែ​​កាន់​​​ខឹង​​​​​​​​តឹង​​ទ្រូង ព្រោះ​​កូន​​មិន​​ស្តាប់​​បង្គាប់​។

ឪពុក​​​ឃើញ​​​​ស្ថានភាព​​បែប​នេះ ពិតជា​ពិបាក​​ភ្នែក​ហើយ​​ក៏​​​​​តាន​​តឹង​ក្នុង​​ចិត្ត​ណាស់​ដែរ។ ពេល​​​​នោះ​​​ស្រាប់​​តែ​​ឪពុក​​​​ដើរ​​​ចេញ​​ទៅ​​ខាង​ក្រៅ​​ជាមួយ​កូន​ប្រុស។ ដើរ​​បាន​​ឆ្ងាយ​បន្តិច​​​​ ឪពុក​​​​​​បាន​​​និយាយ​​ទៅ​​កាន់​កូន​ថា​​​​​​​​​​​ "កូន​​​​​​​​​ចូល​​​ចិត្ត​​ប្រកែក​​ខឹង​​​​​​​ជាមួយ​​ម៉ាក់​​​​ ប៉ា​​មិន​​​ថា​​អី ​​ប៉ុន្តែ​លុះ​ត្រា​​​តែ​កូន​​​​​​អាច​ធ្វើ​​​រឿង​​ ១០​ ​យ៉ាង​​នេះ​​បាន​​​​សិន ទើប​​ប៉ា​​​​​បើ​​ក​សិទ្ធិ​​ឲ្យ​​​”

​“អី​គេ​ទៅ​​ប៉ា​?” កូន​​ប្រុស​​សួរ។

"ស្តាប់​​សម្តី​​ប៉ា​​ឲ្យ​​​ច្បាស់​ណា​!"

  • ក្អួត​​​ចង្អោរ​រាល់​​​​​ព្រឹក​​​​​​ក្រោយ​​ពេល​​ញ៉ាំ​​បាយ​អស់​​​​​រយៈពេល​​​ ៣​ ខែ (ចាញ់​​​​កូន​)។ ខាំ​​​​ចុង​​​សុដន់ ឈឺ​​យ៉ាង​ណា​​​ក៏​​​ស៊ូ​​ទ្រាំ (ពេល​​ធ្មេញ​កូន​ទើប​​​​​តែ​​​ដុស​​ថ្មីៗ)។

  • ក្នុង​​​ពោះ​​​​ដូច​​​ផ្ទុក​​​ដំ​​ថ្ម​ជិត​​​​​​ ១០​​​​ ខែ​ ហើយ​រីក​​ធំ​​​ដូច​​បាល់​​​​​រាល់​​ខែ (ពេល​ពរ​ពោះ​)។

  • ​​​ខ្លួន​​​ប្រាណ​​នៅ​ជាប់​​ជាមួយ​​​​ភាព​​​​ឈឺ​​ចាប់​​​ អស់​​​រយៈ​ពេល​​​ជា​​ច្រើន​ម៉ោង​​​ក្នុង​​អំឡុង​ពេល​សម្រាល។

  • តម​ទឹកកក តែ​ កាហ្វេ អាហារ​​ដែល​ធ្លាប់​​ចូល​ចិត្ត​​​​ពី​​មុន​ដើម្បី​តែ​​​កូន​ក្នុង​ផ្ទៃ។

  • ពេល​គេង​​​​​​ក៏​មិន​ស្រួល មិន​​អាច​​ត្រលប់​​​ទៅ​មក​​​​​​ផ្តេស​​​ផ្តាស​​អស់​​​រយៈ​ពេល​​​​​​៥​ខែ។

  • ប្រុង​​​ប្រយ័ត្ន​​ខ្លាច​​ឈឺ ទោះ​បី​​ឈឺ​​​​​ក៏​​មិន​ហ៊ាន​លេប​ថ្នាំ​​​ខ្លាច​ប៉ះ​​ពាល់​​​ដល់​​កូន។​​​​​​

  • ជូត​​​លាមក​​កូន ប្តូរ​កន្ទប​ លាង​គូថ មិន​​​​​ខ្ពើម​​រអើម​​​សូម្បី​តែ​​បន្តិច។

  • ​​រាល់​​យប់​គេង​ពុំ​ដែល​​ឆ្អែត​​​ ២ម៉ោង​ភ្ញាក់​ម្តង អស់​​រយៈ​ពេល​​​​ប្រហែល​​​៣​ខែ។

នេះ​​​​​គ្រាន់​តែ​ជា​អ្វី​​​​​ដែល​​ប៉ា​បាន​ឃើញ​​​ប៉ុណ្ណោះ​ ប៉ុន្តែ​​​​​​មិន​ដឹង​ថា​​​ក្នុង​​ខ្លួន​​​ម៉ាក់​រស់​​កូន​​ជួប​​​​​ប្រទះ​​​​បញ្ហា​​​ឈឺ​ចាប់​អី​​​ខ្លះ​ទៀត​​ទេ​?​​

អី​​ចឹង​មុន​​​ប្រកែក​​តវ៉ា​​ជាមួយ​​ម៉ាក់​ តើ​កូន​អាច​ធ្វើ​​រឿង​ទាំង​នេះ​​បាន​​ហើយ​​ឬ​​នៅ​? កូន​​ត្រូវ​ចេះ​​​​គោរព​​​​​ស្រឡាញ់​ឲ្យ​​តម្លៃ​ ប្រពន្ធ​​របស់​​​​ប៉ា​ណា! ឪពុក​​និយាយ​​​​លាយ​ឡំ​ជាមួយ​​នឹង​​សំណើច​​។

ស្តាប់​​​​បណ្តើរ​កូន​​ប្រុស​​ញញឹម​​បណ្តើរ​​​​​​​​​​​ស្រាប់​​តែ​ដើរ​ពេល​​មក​​​ដល់​​​​មុខ​ផ្ទះ កូន​​​ក៏​​​រត់​ទៅ​ឱប​ម៉ាក់​​​ហើយ​​​និយាយ​​ថា​ "សុំទោស​”​។ ​​​​​​​​

​​​​​​​ហេតុ​នេះ​​ហើយ​​កូនៗ​​​​​​​​ដែល​​ចូល​ចិត្ត​​ខឹង​​ គ្រាន់​តែ​ម្តាយ​​​ស្តី​​​បន្ទោស​​តិច​​តួច គួរ​គិត​​​ពិចារណា​​​ឡើង​​វិញ​ផង​៕​​​​​​​

ចុចអានបន្ត៖ មនុស្ស​ស្រី​​មាន​​​ទំនុក​​​ចិត្ត​​លើ​​​ខ្លួន​​ឯង​​ពិត​​ប្រាកដ​ តែង​ធ្វើ​​​រឿង​​ទាំង​​​​នេះ

​​​

​​​​​​​​​​​​​​​​​​​

ប្រភព៖ NusonBooks ប្រែ​សម្រួល៖ ដេត ឈុនអ៉ី