មិត្ត​ប្រុស​ស្លាប់​១​ឆ្នាំ​ហើយ​តែ​នាង​នៅ​តែ​ផុស​រូប​ជា​មួយ​គ្នា​​ស្ទើរ​រាល់​ថ្ងៃ

  • 2019-03-13 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 65

ចន្លោះមិនឃើញ

Janica Nam Floresca ជា​អ្នក​បង្ហាញ​ម៉ូដ​ជន​ជាតិ​ ហ្វីលីពីន​-ចិន​ បាន​ទាក់​ទង​គ្នា​ជា​មួយ​ Franco Hernandez ដែល​ជា​សមាជិក​របស់​ក្រុម​រាំ​ជន​ជាតិ​ហ្វីលីពីន​។​ ប៉ុន្តែ​ទំនាក់​ទំនង​ស្នេហា​របស់​ពួក​គេ​មិន​បាន​យូរ​អង្វែង​ឡើយ​។​

Janica បាន​ប្រាប់​ថា​ពួក​គេ​ទាំង​ពីរ​នាក់​កំពុង​តែ​ជិះ​ទូក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ឆ្នេរ​សមុទ្រ​វិញ​ តែ​ពេល​នោះ​ស្រាប់​តែ​មាន​រលក​ធំ​បក​មក​ចំ​ទូក​ពួក​គេ​ទាំង​ពីរ​។​ ក្នុង​ស្ថាន​ភាព​បែប​នោះ​ធ្វើ​ឲ្យ​ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​បង្ខំ​ចិត្ត​លោត​ចេញ​ពី​ទូក​ទោះ​បី​ជា​ពួក​គេ​មិន​ចេះ​ហែល​ទឹក​ក៏​ដោយ​។ Franco បាន​ជួយ​ Janica រហូត​បាន​ទៅ​ដល់​អ្នក​កន្លែង​អ្នក​នេសាទ​។​​ ពួក​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ ប៉ុន្តែ​មុន​ពេល​យក​ទៅ​ដល់​មន្ទីរ​ពេទ្យ Franco បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។​

មុន​ពេល​ដែល​គាត់​បាន​ស្លាប់​ Janica ធ្លាប់​បាន​ផុស​រូប​ជា​មួយ​គ្នា​ជា​ច្រើន​ តែ​ទោះ​បី​ជា​មិត្ត​ប្រុស​មិន​បាន​រស់​នៅ​លើ​លោក​នេះ​អស់​រយៈ​ពេល​១​ឆ្នាំ​ហើយ​ក៏​ដោយ នាង​នៅ​តែ​ស្រលាញ់​មិត្ត​ប្រុស​នាង​ខ្លាំង​ដូច​ពី​មុន​ដដែល​ ហើយ​បង្ហាញ​តាម​រយៈ​ការ​ផុស​រូប​ជា​មួយ​នឹង​ caption ដ៏​សែន​ឈឺចាប់​នៅ​លើ​ Instagram ជា​រឿយ​ៗ​។​

នាង​នៅ​តែ​ឈឺ​ចាប់​ខ្លាំង​ គ្រប់​រូប​និង​ពាក្យ​ពេចន៍​ដែល​នាង​បាន​ផុស​សុទ្ធ​តែ​បង្ហាញ​ពី​អនុស្សាវរីយ៍​របស់​ពួក​គេ នាង​ធ្វើ​បែប​នេះ​ក៏​ព្រោះ​តែ​នាង​ចង់​ប្រាប់​ពិភព​លោក​ថា​ជីវិត​នាង​អស្ចារ្យ​ខ្លាំង​ណាស់​ពេល​ដែល​នៅ​ជា​មួយ​ ​Franco។​

ទោះ​បី​ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ​មែន​ តែ​នាង​នៅ​តែ​បៀម​ការ​ឈឺ​ចាប់​មួយ​នេះ​ជាប់​ជា​និច្ច នាង​តែង​តែ​ទៅ​ផ្នូរ​របស់​ ​Franco និង​នៅ​តែ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្រួសារ​របស់​គាត់​។ការ​ផុស​រូប​របស់​នាង​បង្ហាញ​ថា​ការ​ឈឺ​ចាប់​ដែល​​នាង​ជួប​ វា​មិន​បាន​កាត់​បន្ថយ​សូម្បី​តែ​បន្តិច​ជាមួយ​នឹង​ពេល​វេលា​កន្លង​ផុត​ទៅ​ ហើយ​នាង​នៅ​តែ​គិត​ថា​ ​Francoនិង​ត្រលប់​មក​រក​នាង​ម្ដង​ទៀត​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​៕

ចុចអាន៖ គ្មាន​អ្នក​ណា​កើត​មក​សម​គ្នា​​​ទេ សួរ​ថា​យើង​ចេះ​សម្រប​តាម​គ្នា​ឬ​អត់​តែប៉ុណ្ណោះ

ប្រភព៖ usefulgen ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម