មនុស្ស​ស្រី​​មាន​​​ទំនុក​​​ចិត្ត​​លើ​​​ខ្លួន​​ឯង​​ពិត​​ប្រាកដ​ តែង​ធ្វើ​​​រឿង​​ទាំង​​​​នេះ

  • 2019-03-12 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​ភាព​ជឿ​​ទុក​​ចិត្ត​​​លើ​ខ្លួន​​ឯង​​​ មាន​​​ច្រើន​​​រូប​ភាព​​​ផ្សេងៗ​គ្នា​​​។ អ្នក​​​ខ្លះ​​​​​​​​បញ្ចេញ​មក​​ខាង​ក្រៅ​​​យ៉ាង​​ក្រអឺតក្រទម តែ​​មាន​​​មនុស្ស​​​មួយ​​ចំនួន​វិញ​គេ​មិន​​សូវ​មាត់​ក​ច្រើន​​​មែន ប៉ុន្តែ​​​​​​​មាន​​ភាព​​ជឿជាក់​​និង​ទំនុក​​ចិត្ត​​ខ្ពស់​​​មិន​គួរ​ឲ្យ​ជឿ​ ​​ហើយ​​​ពួក​គេ​​​តែង​​​ប្រកាន់​​​នូវ​ទម្លាប់​ទាំង​នេះ​​ក្នុង​​​​ខ្លួន​។​

​​​១. រីករាយ​ចេញ​ពី​​ក្នុង​​ចិត្ត​​​

សុភមង្គល គឺ​ជា​ធាតុ​ផ្សំ​​​​សំខាន់​​​​​នៃ​ទំនុក​ចិត្ត។ ដោយ​សារ​តែ​​​អ្នក​​​​​មាន​ទំនុក​​​ចិត្ត​​នូវ​អ្វី​​ដែល​ខ្លួន​​​​​​​​​​កំពុង​ធ្វើ វា​​នឹង​​​​​អាច​ធ្វើ​​​​ឲ្យ​អ្នក​​​​សប្បាយ​​​​​រីករាយ​​​ ​ទោះ​​​មាន​គេ​​និយាយ​​​ល្អ​​​ឬ​អាក្រក់​ក៏​អ្នក​​មិន​​ខ្វល់​​​​​​​ ​ព្រោះ​​​ទង្វើ​​របស់​​អ្នក​​មិន​​សំខាន់​​លើ​មាត់​​​គេ​។

​​​២. មិន​វាយ​​តម្លៃ​​​

​​​​មនុស្ស​ស្រី​​ដែល​មាន​ទំនុក​​ចិត្ត​​​​ខ្ពស់​​ ​មិន​វាយ​​តម្លៃ​​អ្នក​​ដទៃ​​​ផ្តេសផ្តាស​ ព្រោះ​​​នាង​​ដឹង​​ថា មនុស្ស​​ម្នាក់ៗ​​មាន​ចំណុច​​​ខុស​គ្នា​រៀង​ៗ​​ខ្លួន។ ពេល​ធ្វើ​​អ្វី​មួយ​ វា​​​ការ​​សម្រេច​ចិត្ត​និង​​ការ​ជឿជាក់​​​នឹង​​​ធ្វើ​​បែប​នោះ​​ មិន​មែន​ចាំបាច់​ត្រូវ​ផ្គាប់​​ចិត្ត​​​​ហើយ​​ប្រៀប​ធៀប​ទៅ​​នរណា​​​នោះ​ឡើយ។

​​​៣. មិន​​​​និយាយ​ថា OK ពេល​មិន​​ចង់​​​​

​​​​​តាម​​ការ​​សិក្សា​បាន​បង្ហាញ​ថា ពេល​អ្នក​​​​​ប្រកែក​​​​​​​​​​មិន​ព្រម​​​​ធ្វើ​​អ្វី​​មួយ វា​​​បាន​​ដាក់​សម្ពាធ​​និង​ស្ត្រេស​​​​​ដល់​ ខួរ​ក្បាល​​​របស់​អ្នក ប៉ុន្តែ​សម្រាប់​​មនុស្ស​​​​​មាន​​ទំនុក​​ចិត្ត​​​ពិត​​​​ប្រាកដ គេ​​​​មិន​​ខ្លាច​នឹង​ប្រកែក មិន​​​និយាយ​ OK ចំពោះ​​រឿង​ណា​ដែល​​​​មិន​​ចង​ធ្វើ ឬ​​​​ធ្វើ​មិន​​​បាន ព្រោះ​​​វា​​អាច​​នាំ​ទុក្ខ​​ដាក់​​​ខ្លួន​។

​​​៤. ស្តាប់​​​​​​​ច្រើន​​ជាង​​និយាយ​​​

នាង​​ស្តាប់​​​​គំនិត​​យោបល់​​​​​ពី​អ្នក​​ដទៃ​​ ដើម្បី​​​ស្វែង​​​​​​យល់​លូត​​លាស់​​​ទៅ​មុខ​​​​​​​បន្ថែម​​​​ មិន​​មែន​បាន​តែ​​​​​និយាយ​​​​​​​​​គ្មាន​​សកម្មភាព ហើយ​មិន​​ស្តាប់​​​​​​ហេតុផល​​នោះ​ទេ​។

​​​៥. ​​​​និយាយ​​​​​ជាមួយ​​នឹង​ភាព​ជឿជាក់​​​

​​​មនុស្ស​ស្រី​​​ដែល​ពោរពេញ​​​ដោយ​ទំនុក​​ចិត្ត​​ កម្រ​ឃើញ​​​​នាង​​​និយាយ​​​អី​​​​​​នៅ​ស្ទាក់​​ស្ទើរ​រដិបរដុប​​​ណាស់​​​ ព្រោះ​​នាង​​​​មាន​ជំហរ​​​រឹង​មាំ មាន​​​​ភា​ព​ជឿជាក់​​​​​​​​ខ្លាំង​​មុន​​ហា​​ស្តី​។

​​​​​​៦. មិន​​ត្រូវ​​ការ​​​​ទាមទារ​​​ចំណាប់​អារម្មណ៍​​​

​​​ទំនុក​​​​ចិត្ត​​​របស់​នាង​​​​បាន​​​​ប្រាប់​​​នាង​​ថា​​ ​ធ្វើ​​អ្វី​​ដែល​ជា​ខ្លួនឯង​​​គឺ​​​​​​​​​សំខាន់​​ជាង​ការ​​​​​​​ព្យាយាម​​​ចង់​បាន​​​ចំណាប់​អារម្មណ៍​​​​ពី​អ្នក​​ដទៃ​។ នាង​​សុខ​​ចិត្ត​​មាន​​ចំនួន​​​​មនុស្ស​​​តិច​​ប៉ុន្តែ​អាច​​យល់​​ច្បាស់​​ពី​​​​ចរិត​ពិត​​របស់​នាង​​​​ មិន​មែន​ធ្វើ​​​​​អ្វី​​​ដើម្បី​ឲ្យ​គេ​​​​ចូល​ចិត្ត​​​​ច្រើន​​តែ​ជា​​​ចរិត​​ក្លែង​​ក្លាយ។

​​​៧. មិន​ខ្លាច​​​​នឹង​​​សាង​​​កំហុស​​​

​​​ដោយ​សារ​តែ​​​​​នាង​​គិត​ថា​​​​​ កំហុស​​​នឹង​អាច​​​​ប្រែ​ក្លាយ​ទៅ​ជា​​​មេរៀន​​​ និង​បទ​​​​ពិសោធន៍​​​​ថ្មី​​ស្រឡាង​​ ដូច្នេះ​​​​ហេតុ​អី​ត្រូវ​​ខ្លាច​​នោះ​​​។ ​នាង​​​ហ៊ាន​​សាក​​ និង​​ហ៊ាន​​​​ប្រឈម​​​ព្រោះ​​នាង​​ដឹង​ច្បាស់​ថា ​រាល់​​បញ្ហា​តែង​មាន​​​ដំណោះ​ស្រាយ។​

ចុចអានបន្ត៖ មេរៀន​​គ្មាន​បង្រៀននៅ​សាលា​ ទាល់​តែ​ចូល​សង្គម បាត់​លុយ បាត់​មិត្ត​ទើប​ចេះ

​​​​​​​​​​​​​​​​​​​​​​​​

​​​

ប្រភព៖ issue247 ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម