គ្មាន​អ្នក​ណា​អាច​ធ្វើ​ចិត្ត​បាន ព្រម​ជា​មិត្ត​នឹង​មនុស្ស​ដែល​ធ្លាប់​ធ្វើ​ឲ្យ​ខ្លួន​ឈឺចាប់​នោះ​ទេ

  • 2019-03-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 57

ចន្លោះមិនឃើញ

គេ​ធ្វើ​ឲ្យ​ឈឺ​ប៉ុណ្ណឹង​មិន​ទាន់​គ្រប់គ្រាន់​ឬ​យ៉ាង​ម៉េច បាន​ចង់​ផុង​ខ្លួន​ទៅ​ចង​មិត្ត​នឹង​គេ ដើម្បី​ឲ្យ​បាន​ឈឺ​ម្ដង​ទៀត​ឬ​យ៉ាង​ម៉េច?

រូបតំណាង

ថ្ងៃ​ដែល​ពួក​ខ្ញុំ​បែក​គ្នា គាត់​បាន​និយាយ​ថា៖ "ថ្ងៃ​ក្រោយ​ជួប​គ្នា"។ ទេ គ្មាន​ពាក្យ​ថា​ថ្ងៃ​ក្រោយ​ទៀត​ឡើយ គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ជួប​គ្នា​ទៀត​ទាំង​អស់។ “កុំ​អាត្មានិយម​ពេក! ពួក​យើង​នៅ​តែ​អាច​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​បាន​តើ" គាត់​និយាយ។ តែ​នៅ​ក្នុង​ចិត្ត​ខ្ញុំ​វិញ គ្មាន​កូន​ចិត្ត​សូម្បី​បន្តិច​ដើម្បី​រាប់​គាត់​ធ្វើ​ជា​មិត្ត។ គ្មាន​អ្នក​ណា​ចង់​រាប់​មិត្ត​នឹង​មនុស្ស​ដែល​ធ្លាប់​ឲ្យ​ខ្លួន​ឈឺ​ដូច​ធ្លាក់​ឋាន​នរក​ទាំង​រស់​នោះ​ទេ។

ខ្ញុំ​និយាយ​ហើយ​ក៏​បែរ​ខ្នង​ចេញ។ ខ្ញុំ​គិត​ថា​រវាង​ពួក​ខ្ញុំ មិន​គួរ​ជួប​គ្នា​ទៀត​ឡើយ ហើយ​ក៏​គ្មាន​ហេតុផល​អ្វី​ឲ្យ​ជួប​ទៀត​ដែរ។ មនុស្ស​ដែល​ខ្ញុំ​ធ្លាប់​ស្រលាញ់​ស្មើ​កែវ​ភ្នែក បែរ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សង្ឃឹម​បំផុត ដូចនេះ​តើ​ជួប​ទៀត​បាន​ការ​អ្វី​ទៀត​ទៅ?

បញ្ចប់​មនោសញ្ចេតនា​មួយ គេ​អាច​ធ្វើ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​លុះ​ត្រា​តែ​ស្នេហា​នោះ​មិន​ជ្រាលជ្រៅ​ពេក។ តែ​ចំពោះ​ខ្ញុំ មនុស្ស​ដែល​បាន​ដាក់​ទាំង​ចិត្ត​ទាំង​កាយ​លើ​ស្នេហា​បែប​នេះ​គឺ​មិន​អាច​មើល​មុខ​គ្នា​បាន​ទៀត​ឡើយ។ បើ​ជួប​ទៀត ស្នាម​របួស​នេះ​នឹង​រើ​ឡើង​វិញ ហើយ​ឈឺ​លើស​ដើម។ ក៏​មាន​តែ​បន្ទោស​ខ្លួន​ឯង​ដែល​ស្រលាញ់​គេ​ខ្លាំង​ពេក។

រូបតំណាង

នៅ​ក្នុង​បេះដូង អាច​នៅ​មនោសញ្ចេតនា​ខ្លះ តែ​កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ដូច​ផ្ទះ​គ្មាន​ម្ចាស់ គេ​ចង់​ចូល​ពេល​ណា​ក៏​បាន​ឲ្យ​សោះ។ ខ្លួន​ឯង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ កាន់​សោ​ឲ្យ​ជាប់។ ចាប់​ពី​ពេល​នេះ​តទៅ កុំ​ជឿ​សម្ដី​អ្នក​ណា​ដែល​ធ្លាប់​សាង​កំហុស​លើ​យើង​ទៀត​ឲ្យ​សោះ។ ព្រោះ​ឈឺ​លើក​ទី​១ គឺ​ជា​កំហុស​របស់​គេ តែ​បើ​យើង​បណ្ដាល​ឲ្យ​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​លើក​ទី​២​បាន នោះ​គឺ​មក​ពី​ល្ងង់។

ហេតុ​នេះ​ហើយ ទើប​នៅ​ពេល​ដែល​បែក​គ្នា​នោះ ខ្ញុំ​បាន​ដាក់​ចិត្ត​ដាក់​កាយ​រួច​ជា​ស្រេច​ហើយ​ថា គ្មាន​ថ្ងៃ​ឲ្យ​ឱកាស​គេ​ចូល​មក​ច្របាច់​បេះដូង​ដែល​បាន​ខ្ទាំ​របស់​ខ្ញុំ​ម្ដង​ទៀត​ជាដាច់ខាត៕

រូបតំណាង

ចុចអាន៖មនុស្ស​ស្រី​ឆ្លាត​​ដឹង​ទាំង​អស់​ថា អ្វី​ៗ​ដែល​មនុស្ស​ប្រុសឲ្យ​​សុទ្ធ​តែ​មាន​ដឺឡេ​ទាំង​អស់

អត្ថបទ៖Caramel

អត្ថបទពេញនិយម