៤ យ៉ាង​នេះ​ជា​រឿង​ដែល​ប្រពន្ធ​មើល​រំលង​ពីការ​លះបង់​របស់​ស្វាមី

  • 2019-03-07 06:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ស្រី​មួយ​ចំនួន​បាន​រអ៊ូ​ថា ស្វាមីមិន​យល់​ពី​ខ្លួន​ដែល​ជា​ស្ត្រី​។ បើ​និយាយ​បែប​នោះ​ក៏​មិន​ត្រឹមត្រូវ​ទាំង​ស្រុង​ដែរ ប្រោះ​តាម​ការ​ពិត​មនុស្ស​ប្រុស​មួយ​ចំនួន​ខិតខំ​ធ្វើការ​ខ្លាំង​ណាស់ ដើម្បី​ឲ្យ​គ្រួសារ​បាន​សុខ និង​រស់នៅ​ដោយ​មិន​មាន​ខ្វះ​មុខ​ខ្វះ​ក្រោយ គ្រាន់តែ​មិន​សូវ​បាន​បង្ហាញ​ឲ្យ​ប្រពន្ធ ឬ​អ្នក​ដទៃ​ឃើញ ដើម្បី​បាន​ពាក្យ​សរសើរ​មក​វិញ​តែ​ប៉ុណ្ណោះ។

១.លុយ​កាក់

ក្នុង​រឿង​នេះ​ភរិយា​ដឹង​ច្បាស់​ហើយ ថា​មនុស្ស​ប្រុស​ពេល​រក​លុយ​មក​បាន គឺ​ប្រគល់​ឲ្យ​ប្រពន្ធ​ជា​អ្នក​ទុក​ដាក់​ទាំង​អស់​ខ្លួនឯង​នៅ​សេសសល់​តិច​តួច​សម្រាប់​ចាយ​វាយ​តែ​ប៉ុណ្ណោះ។ ស្វាមី​ខ្លះ​ពេល​ទៅ​ណា​មក​ណា​គ្មាន​ប្រាក់ ក៏​មិន​ហ៊ាន​សុំ​សុខ​ចិត្ត​អត់​ទៅ​តែ​ម្ដង។

២.សម្លៀកបំពាក់

សម្រាប់​មនុស្ស​ប្រុស​មិន​ដែល​ទាមទារ​ភរិយា​ឲ្យ​ទិញ​សម្លៀកបំពាក់​ច្រើន​ឡើយ។ មិន​ថា​ទៅ​ចូលរួម​កម្មវិធី ទៅ​ធ្វើការ នៅ​ផ្ទះ​គឺ​មាន​មិន​ច្រើន​ដូច​ប្រពន្ធ​កូន ព្រោះ​តែ​មនុស្ស​ប្រុស​គិត​ថា នោះ​មិន​មែន​ជា​រឿង​ចាំបាច់​សម្រាប់​ខ្លួន។

រូបតំណាង

៣.សិទ្ធិ

បុរស​បាន​ប្រគល់​សិទ្ធ​ក្នុង​ការ​សម្រេច​កិច្ច​ការ​ផ្សេង​ៗ​ដល់​ប្រពន្ធ​ជាច្រើន​ទាំង​ក្នុង​ការ​ក្នុង​ផ្ទះ និង​ការងារ​ក្រៅ​ផ្ទះ។ មិន​តែ​ប៉ុណ្ណោះ​គាត់​តែងតែ​សួរ​យោបល់​ប្រពន្ធ មុន​ចង់​ធ្វើ​អ្វី​មួយ មិន​ថា​ជា​ការងារ​ផ្ទាល់​ខ្លួន ឬ​រឿង​រួម​ឡើយ។

៤.គ្រឿង​សម្អាង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ

មនុស្ស​ស្រី​ត្រូវការ​គ្រឿង​សម្អាង​ច្រើន​មុខ​ណាស់​រាប់​ទាំង​សាប៊ូ​កក់ ក្រែម​បន្ទន់ សាប៊ូ​ដុស​មុខ ដុស​ខ្លួន ក្រែម​លាប​មុខ​យប់​ថ្ងៃ សេរ៉ូម ម្សៅ​ផាត់ ម្សៅ​ទ្រនាប់ ក្រែម ម៉ាស្ការ៉ា និង​គ្រឿង​ជាច្រើន​ទៀត។ ស្វាមី​ចំណាយ​ប្រាក់​ដោយ​មិន​ខ្វល់​អ្វី​ទៅ​លើ​របស់​អស់​ទាំង​នោះ ឲ្យតែ​ភរិយា​សប្បាយ​ចិត្ត និង​ស្រស់​ស្អាត​ទៅ​បាន​ហើយ។

មិនមែន​មាន​តែ​រឿង​ប៉ុណ្ណឹង​ទេ ​នៅ​មាន​កាបូប​ ស្បែកជើង ទឹក​អប់ និង​សម្ភារៈ​ដទៃ​ទៀតដែល​បុរស​បាន​លះបង់​ឲ្យ​ភរិយា​ដោយ​មិន​ទាមទារ​អ្វី​ទាំងអស់៕

រូបតំណាង

ចុចអាន៖៥​ ចំណុច​នេះ​ អាច​ធ្វើឲ្យ​នារី​មាន​ឥទ្ធិពល​​ទៅ​លើ​​បុរស ច្រើន​ជាង​សម្រស់​ទៅ​ទៀត

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម