រឿង​ដែល​បុរស​ៗ​មិន​បាន​កត់​សម្គាល់ តែ​ស្រីៗ​ចេះ​តែ​ភ័យ​ខ្លួនឯង

  • 2019-03-06 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​លើ​ខ្លួន​មនុស្ស​ស្រី​ៗ​​តែង​មាន​ចំណុច​ខ្វះ​ខាត ហើយ​ចំណុច​ខ្វះខាត​ទាំងនោះ​ធ្វើឲ្យ​មនុស្ស​ស្រី​ពេល​មាន​ដៃគូ​ទៅ មិន​ជឿជាក់​ចំពោះ​ខ្លួនឯង ហើយ​គិត​ថា​ពេល​បុរស​ឃើញ គេ​ប្រាកដជា​កត់​សម្គាល់ពី​វា។ តែ​មិន​បាច់​ព្រួយ​ឡើយ ទោះ​ជា​ឃើញ​ក៏​គេ​គ្មាន​សម្គាល់ ឬ​ចំណាំ​អ្វី​ដែរ គឺ​ខ្លួន​អ្នក​ប៉ុណ្ណោះ​ដែរ​រអៀស​ចិត្ត។

១.ស្នាម​សង្វារ​លើ​គូទ ឬ​ត្រគាក

ប្រុស​ៗ​ស្រលាញ់​ស្រី​ៗ​ដែល​មាន​ស្នាម​ទាំង​នេះ​ទៅ​វិញ​ទេ។ បុរស​ភាគ​ច្រើន​មិន​ខ្វល់​ពី​ស្នាម​មួយ​នេះ​ឡើយ គេ​គ្រាន់តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដោយ​មិន​មើល​ពី​ចំណុច​អវិជ្ជមាន។

២.ការ​តុបតែង​ខ្លួន​របស់​អ្នក

បុរស​ពិត​ជា​មិន​ខ្វល់​អំពី​របៀប​តុបតែង​មុខ ឬ​ខ្លួន​របស់​អ្នក​ឡើយ។ គេ​មិន​កត់​សំគាល់​ថា តើ​អ្នក​លាប​ក្រែម ឬ​ម្សៅ​ពណ៌​អ្វី​ទេ គេ​ដឹង​តែ​សម្លឹង​មើល​មុខ​អ្នក​មួយ​មុខ​ប៉ុណ្ណោះ។

រូបតំណាង

**៣.ជម្រើស​អាហារ​របស់​អ្នក​នៅ​ភោជនីយដ្ឋាន**

ចំពោះ​រឿង​នេះ​វិញ មនុស្ស​ប្រុស​រឹតតែ​មិន​ចាំ ព្រោះ​ទោះជា​អ្នក​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​យ៉ាង​ណា ក៏​គាត់​មិន​ខ្វល់​ដែរ។

៤.ស្បែកជើង

អ្នក​មិន​បាច់​ភ័យ​ឡើយ​ថា​ពាក់​ស្បែក​ជើង​គ្មាន​ប្រេន ឬ​របស់ copy ហើយ​ខ្លាច​គេ​ដឹង។ ព្រោះ​វា​មិន​បាន​ធ្វើឲ្យ​គាត់​ចាប់អារម្មណ៍​លើ​អ្នក។

រូបតំណាង

៥.ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ងាស​របស់​អ្នក

គ្មាន​មនុស្ស​ស្រី​ណា​ម្នាក់​ដែល​គ្មាន​ស្នាម​ជ្រួញ​នោះ​ទេ ដូចនេះ​មិន​បាច់​បារម្ភ​ថា​គាត់​ឃើញ​អ្នក​មាន​ប៉ុន្មាន​ជាន់ ឬ​ប៉ុន្មានភ្លី​ទេ។

៦.សក់

អ្នក​មិន​បាច់​ភ័យ​ទេ​ថា សក់​រួញ​ពី​កំណើតមិន​ស្អាត ខ្លាច​គាត់​លែង​ស្រលាញ់ ព្រោះ​គាត់​មិន​ទៅ​ចាប់អារម្មណ៍​រឿង​នេះ​ទេ។

រូបតំណាង

៧.ចិញ្ចើម

បើ​អ្នក​មាន​ចិញ្ចើម​មិន​ស្អាត ហើយ​ឃើញ​គេ​ស្អាត ក៏​នឹក​ក្នុង​ចិត្ត​ថា ចង់​ទៅ​ប៉ាក់ ទៅ​សាក់​ឲ្យ​ស្អាត ដើម្បី​ផ្គាប់​ចិត្ត​បុរស​ឲ្យ​រឹតតែ​ស្រលាញ់។ មិន​បាច់​ទៅ​នាំ បង្ហិន​លុយ​ទេព្រោះ​ចំណុច​នេះ​មនុស្ស​ប្រុស​មិន​ដែល​ចាប់​ភ្លឹក​ឡើយ៕

ចុចអាន៖មនុស្ស​ប្រុស​ប៉ុន្មាន​ប្រភេទ​នេះ​ហាម​ស្រី​ៗ​យក​ខ្លួន​ក្បែរ​ដាច់​ខាត

ប្រភព៖ relrules ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម