៥​ រូប​មន្ត​​បំបាត់​ស្នាម​សង្វារ​បន្ទាប់​ពី​សម្រាល​កូន​ហើយ​

  • 2019-03-01 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 156

ចន្លោះមិនឃើញ

រឿង​ដែល​អ្នក​ម្ដាយ​ព្រួយ​បារម្ភ​បន្ទាប់​ពី​សម្រាល​កូន​ហើយ​មាន​ច្រើន​ណាស់​។​ បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​បំផុត​នោះ​គឺ​ ស្នាម​សង្វារ​។​​ ប៉ុន្តែ​ កញ្ញា មាន​រូប​មន្ត​សម្ងាត់​ ៥​ ដែល​អាច​ជួយ​បំបាត់​ស្នាម​សង្វារ​នោះ​បាន​ ហើយ​លើស​ពី​នោះ​ រូប​មន្ត​ទាំង​អស់​​ផ្សំ​ពី​របស់​ក្បែរ​ផ្ទះ​យើង​ហ្នឹង​ឯង​។​

១. ក្រូច​ឆ្មារ

ចិត​ក្រូច​ឆ្មារ​ស្រស់​យក​ទៅ​ជូត​នៅ​លើ​កន្លែង​ដែល​មាន​ស្នាម​ ហើយ​ទុក​ចោល​ ១០​ នាទី​។ ទុក​ឲ្យ​អាស៊ីត​ធម្មជាតិ​នៅ​ក្នុង​ក្រូច​ធ្វើ​ការ​នៅ​លើ​ស្បែក​របស់​អ្នក​ម៉ាក់​ដែល​ទើប​សម្រាល​ហើយ​ ឲ្យ​ប្រែ​មក​ជា​រលោង​ជាង​មុន​ និង​កាត់​បន្ថយ​ស្នាម​សង្វារ​នោះ​បាន​ខ្លះ​។

២. ប្រទាល​កន្ទុយ​ក្រពើ

គុណសម្បត្តិ​របស់​ប្រទាល​កន្ទុយ​ត្រូវ​បាន​គេ​ដឹង​ថា​ជួយ​កាត់​បន្ថយ​ស្នាម​របួស​ដែល​ជា​សះ​ស្បើយ​ហើយ​និង​ស្នាម​សង្វារ​ ដោយ​គ្រាន់​តែ​យក​វា​មក​លាប​ហើយ​ទុក​ឲ្យ​សារជាតិ​ជែល​របស់​វា​ជា​អ្នក​សម្អាត​ស្នាម​ទាំង​នោះ​។​ យក​វា​ទៅ​លាប​នៅ​កន្លែង​ដែល​មាន​ស្នាម​ ហើយ​ទុក​ចោល​ ១០​នាទី​ចាំ​លាង​ទឹក​ចេញ​​។​ ធ្វើ​បែប​នេះ​រាល់​ថ្ងៃ​នៅ​ជុំ​វិញ​ពោះ​របស់​អ្នក​ម្ដាយ​ ហើយ​បន្ទាប់​មក​ស្នាម​នឹង​បាត់​ម្ដង​បន្តិច​ៗ​ដោយ​ខ្លួន​ឯង​។

៣. ស៊ុត​ពណ៌​ស

យក​ស៊ុត​២​គ្រាប់​គោះ​យក​ផ្នែក​ពណ៌​ក្រហម​ចេញ​ ហើយ​យក​ផ្នែក​ពណ៌​ស​លាយ​បញ្ចូល​គ្នា​។​ បន្ទាប់​មក​យក​ស៊ុត​ដែល​លាយ​ចូល​គ្នា​ហើយ​នោះ​លាប​លើ​កន្លែង​មាន​ស្នាម​ ទុក​ចោល​ប្រហែល​ ១៥​នាទី រួច​លាង​ទឹក​ចេញ​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។​អាស៊ីត​អាមីណូ​ និង​ប្រូតេអ៊ីន​ក្នុង​ស៊ុត​ជួយ​ជួស​ជុល​ និង​ថែរក្សា​ស្បែក​។​ វា​នឹង​ធ្វើ​ឲ្យ​ស្នាម​ដែល​មាន​បាត់​ទៅ​ម្ដង​បន្តិច​ៗ​ និង​ធ្វើ​ឲ្យ​ស្បែក​ទន់​ហើយ​រលោង​ទៀត​ផង​។

៤. ដំឡូងបារាំង

ដំឡូង​បារាំងក៏​អាច​ជួយ​បំបាត់​ស្នាម​សង្វារ​លើ​ស្បែក​របស់​អ្នក​ម្ដាយ​ដែល​ទើប​សម្រាល​ហើយ​បាន​ដែរ​។​ កិន​ដំឡូង​ក្នុង​បរិមាណ​សម​ល្មម​ ហើយ​យក​ទៅ​លាប​នៅ​កន្លែង​មាន​ស្នាម​ ទុក​ចោល​ ១០​ នាទី​ រួច​លាង​ទឹក​ចេញ។​ គួរ​តែ​ធ្វើ​បែប​នេះ​ ២ ​ដង​ក្នុង​១​ សប្ដាហ៍​ ទើប​ឆាប់​ទទួល​បាន​លទ្ធផល​។

៥. ស្ករ

យើង​អាច​យក​ស្ករ​មក​ធ្វើ​ជា​ស្ក្រាប់​ជូត​បាន​។​ វិធី​នេះ​នឹង​ជួយ​កម្ចាត់​កោសិកា​ចាស់​ៗ​ នៅ​លើ​ពោះ​ ហើយ​ធ្វើ​ឲ្យ​ស្នាម​សង្វារ​បាត់​ម្ដង​បន្តិច​ៗ​។​ មុន​ដំបូង​យក​ស្ករ​មួយ​ស្លាបព្រា​ដាក់​ចូល​ក្នុង​ចាន​ ដាក់​ទឹក​ក្រូច​ឆ្មារ​ចូល​បន្តិច​ ប្រេង​អាលម៉ុន​ កូរ​ឲ្យ​សព្វ​ល្អ​។​ យក​វា​ទៅ​លាប​នៅ​កន្លែង​មាន​ស្នាម​ ទុក​ចោល​ប្រហែល​ ៥​នាទី​ បន្ទាប់​មក​លាង​ទឹក​ចេញ​។​ ធានា​ថា​អ្នក​នឹង​ទទួល​បាន​លទ្ធផល​យ៉ាង​គាប់​ចិត្ត​៕

ចុចអាន៖ តិចនិក​ ៧​ យ៉ាង​ជួយ​ឲ្យ​អ្នក​ម៉ាក់​កំពុង​ពពោះ​ស្រស់​ស្អាត​បាន​យ៉ាង​មាន​ទំនុក​ចិត្ត

ប្រភព៖ Sanook ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម