ស្រី​ៗ​កុំ​ខាតពេល​! បើ​និយាយ​ប្ដី​មិន​ស្ដាប់​ ត្រូវ​ខំ​ប្រឹង​រក​លុយ​ចិញ្ចឹម​កូន​ឲ្យ​ល្អ​វិញ

  • 2019-02-28 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​ច្រើន​ពេក​មិន​ត្រឹម​តែ​គេ​មិន​ស្ដាប់​ទេ​ ថែម​ទាំង​គេ​មើល​ងាយ​ទៀត​។​ ចឹង​ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​ជា​មនុស្ស​ស្រី​មិន​ចាំ​បាច់​និយាយ​ច្រើន​ទេ​ គួរ​តែ​យក​កម្លាំង​និង​ពេល​វេលា​ទៅ​រក​លុយ​ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​ឯង​និង​កូន​ៗ​វិញ​ទើប​ល្អ​។

រូបតំណាង

មនុស្ស​ស្រី​ដែល​និយាយ​ច្រើន​ពេក​ ប្រៀប​ដូច​ជា​មនុស្ស​ចាស់​គួរ​ឲ្យ​ធុញ​ម្នាក់​ចឹង​។​ ត្រូវ​ហើយ​វា​ពិត​ជា​ឈឺ​ចាប់​ណាស់​ពេល​ដែល​គ្មាន​នរណា​ម្នាក់​ស្ដាប់​ពាក្យ​សម្ដី​របស់​យើង​ ហើយ​ថែម​ទាំង​មើល​ងាយ​ខ្លួន​ឯង​ថែម​ទៀត​។​ ចឹង​ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​មិន​ចាំ​បាច់​និយាយ​ច្រើន​ទៀត​ទេ​ ពេល​ស្វាមី​របស់​អ្នក​មក​ផ្ទះ​យឺត​ពេល​ ស្វាមី​របស់​អ្នក​ជា​មនុស្ស​ដែល​គ្មាន​បេះដូង។ ចំណាយ​ពេល​និង​កម្លាំង​ខំប្រឹង​រក​លុយ​ដើម្បី​បំពេញ​ន័យ​ឲ្យ​ជីវិត​ខ្លួន​ឯង​វិញ​។​ ល្អ​ជាង​យក​ពេល​ទៅ​មាន​រឿង​ជា​មួយ​ប្ដី​ដែល​មិន​ដែល​មក​ញ៉ាំ​បាយ​​ផ្ទះ​ ប្ដី​ដែល​ប្រមឹក​ និង​ ប្តី​កម្ជិល​ទាំង​នោះ​។

អ្នក​ត្រូវ​តែ​ចាំ​ថា​ពាក្យ​សម្ដី​ដែល​មនុស្ស​ស្រី​និយាយ​ចេញ​ទៅ​ជា​មាស​ជា​ពេជ្រ​ មិន​អាច​ខ្ជះខ្ជាយ​បាន​ទេ។​ កុំ​ចំណាយ​កម្លាំង​អត់​ប្រយោជន៍​ជា​មួយ​មនុស្ស​ដែល​​មិន​ស្ដាប់​យើង​។​ដើម្បី​តែ​មនុស្ស​ម្នាក់​សោះ​ កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខាត​ពេល​និយាយ​ច្រើន​ពេក​។​

ស្ត្រី​ដែល​រៀប​ការ​ហើយ​គួរ​តែ​ទទួល​បាន​​ជីវិត​ដែល​រីករាយ​ មិន​មែន​ត្រូវ​បន្ថែម​បន្ទុក​ឲ្យ​ពួក​គេ​ទៀត​នោះ​ទេ​។​ មាន​រឿង​ច្រើន​ណាស់​ដែល​ភ្នែក​អ្នក​មិន​អាច​ឃើញ​ និង​ចិត្ត​មិន​អាច​យល់​ ចឹង​ហើយ​កុំ​ខ្វល់​នឹង​អ្វី​ដែល​ស្វាមី​របស់​អ្នក​កំពុង​ធ្វើ​ខ្លាំង​ពេក​។

បើ​គេ​ប្រាប់​ថា​គេ​បាន​លឺ​ហើយ​ នោះ​គេ​គួរ​តែ​ស្ដាប់​បាន​​នូវ​អ្វី​ដែល​អ្នក​និយាយ​ហើយ​។ ប្តី​របស់​អ្នក​មិន​មែន​ជា​ក្មេង​អាយុ​ ៥​ឆ្នាំ​ទេ​ មិន​ចាំ​បាច់​ត្រូវ​បង្រៀន​ដោយ​ប្រើ​ទ្រឹស្ដី​ច្រើន​ពេក​ទេ​។​ត្រូវ​ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​បង្រៀន​ស្វាមី​របស់​អ្នក​ និង​កែប្រែ​គេ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​មាន​ប្រយោជន៍​ចុះ​។​ យើង​ត្រូវ​តែ​ស្អាត​ និង​ខំ​ប្រឹង​រក​លុយ​ ហើយ​ផ្ដល់​ជីវិត​ដែល​ល្អ​បំផុត​មួយ​ឲ្យ​កូន​ៗ​របស់​យើង​។

ជីវិត​រៀប​ការ​ហើយ​ គ្មាន​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​ទេ​។​ ប៉ុន្តែ​ត្រូវ​ចេះ​គោរព​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ពេល​ខ្លះ​គ្រាន់​តែ​កំហុស​តិច​តួច​មិន​ត្រូវ​និយាយ​ច្រើន​ដដែល​ៗ​ពេក​ទេ​។​ ពី​ព្រោះ​គ្រប់​គ្នា​ត្រូវ​ការ​ភាព​រីក​រាយ​ និង​រស់​នៅ​ជា​មួយ​គ្នា​ឲ្យ​បាន​យូរ​។​ ក្រៅ​ពី​ការ​និយាយ​ អ្នក​ត្រូវ​រៀន​ស្ដាប់​ ​ស្ងប់​ស្ងាត់​ហើយ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។

ស្រ្តី​គ្រប់​រូប​ត្រូវ​តែ​មាន​សម្រស់​ ជ្រើស​រើស​ការ​មើល​ថែ​ខ្លួន​ឯង​ជា​ជាង​ខ្វល់​ខ្វាយ​ពី​អ្នក​ដ៏​ទៃ​ ឬ​ត្រូវ​យក​ខួរ​ក្បាល​ខ្លួន​ឯង​ទៅ​គិត​ជា​មួយ​រឿង​ការ​ងារ​វិញ ទើប​អ្នក​គ្មាន​ពេល​ទៅ​ខ្វល់​ខ្វាយ​ជា​មួយ​ទង្វើ​របស់​ប្តី​អ្នក​។​ និយាយ​កាន់​តែ​តិច​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ស្ត្រី​​ក្នុង​ការ​ការ​ពារ​ខ្លួន​ឯង​ពេល​រៀប​ការ​ហើយ​។

ក្នុង​ពេល​តែ​មួយ​នោះ​ ពេល​ដែល​អ្នក​មិន​ចេះ​រអ៊ូ​រទាំ​ច្រើន​ អ្នក​ក៏​មាន​ពេល​មើល​ថែ​ខ្លួន​ឯង​ដែរ​។ ត្រូវ​ចាំ​ថា​ពាក្យ​សម្ដី​របស់​អ្នក​ទាំង​អស់​មិន​ប្រាកដ​ថា​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ស្ដាប់​បាន​ទេ​។ ពេល​ខ្លះ​បំណង​ល្អ​របស់​អ្នក​នឹង​ប្រែ​ក្លាយ​ជា​​ភាព​ជូរចត់​ និង​ទុក្ខ​ព្រួយ​ទៅ​វិញ​ទេ​។​

ជំនួស​ឲ្យ​ពាក្យ​សម្ដី​ថា​ « កុំ​ផឹក​ស្រា​ ព្រោះ​វា​នឹង​បំផ្លាញ​សុខភាព​របស់​បង​ » « អ្នក​គួរ​តែ​ញ៉ាំ​ល្មម​ៗ​បាន​ហើយ​ ដើម្បី​ការពារ​សុខ​ភាព​ខ្លួន​ឯង​ » អ្នក​គួរ​តែ​និយាយ​ប្រយោគ​ទាំង​នេះ​មក​កាន់​ខ្លួន​ឯង​វិញ​ ព្រោះ​អ្នក​ក៏​ត្រូវ​ការ​ការ​ព្រួយ​បារម្ភ​ និង​ការ​ស្រលាញ់​ដូច​គ្នា​ដែរ​។

ចុចអាន៖ ចរិត ៦​យ៉ាង សម្គាល់​បុរស​​ម្នាក់​នោះ​ មិន​អាច​ក្លាយ​ជា​ប្ដី​ល្អ​ទៅ​អនាគត​ឡើយ

ប្រភព៖ Guu ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម