មិន​​ចង់​​​​​ឲ្យ​​ជីវិត​​កូន​​​​ធ្លាក់​​ចុះ​​​​​ពេល​ធំ​ឡើង ឪពុក​ម្តាយ​​​​គួរ​​​​ជៀស​​​​កំហុស​​​​៧​យ៉ាង​ពេល​​កូន​​នៅ​តូច

  • 2019-02-28 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​ទំនួល​​​​​ខុស​​ត្រូវ​​​​​​របស់​​​​​​ឪពុក​​ម្តាយ​​គ្រប់​រូប​​គឺ​​តែង​​​ធ្វើ​​អ្វី​​​​ៗ​​​ដើម្បី​​​​​​ឲ្យ​កូន​​​​​​សប្បាយ​​រីករាយ​​​​និង​ជោគជ័យ​ទៅ​ថ្ងៃ​​មុខ ប៉ុន្តែ​​ពេល​​​ខ្លះ​​អ្វី​​ៗ​​មិន​អាច​​សម​តាម​​​​បំណង​​​​ឡើយ​។ មាន​​​​កំហុស​​មួយ​​​ចំនួន​​ធំ ដែល​​​ឪពុកម្តាយ​​ បាន​ប្រព្រឹត្ត​​​​​​​ដោយ​មិន​ដឹង​​ខ្លួន ​​​​ជា​​ហេតុ​​​​​​បង្ក​​​ផល​​ប៉ះពាល់​​ជា​អវិជ្ជមាន​​​​ដល់​​កូន នៅ​ពេល​ពួក​គេ​​ធំ​​​ដឹង​ក្តី។ ​​​​​​​​តើ​​កំហុស​​​៧​យ៉ាង​​​​នោះ​មាន​​​​​​អ្វី​​ខ្លះ​​ទៅ?

១. មិន​បង្ហាញ​ក្តី​ស្រលាញ់​​ដល់​​ពួកគេ

​​​សម្រាប់​​ក្មេង​​​​ មាន​​តែ​​​ម្តាយ​​ឪពុក​​នេះ​​ហើយ​​ដែល​ជា​​មនុស្ស​​សំខាន់​ជាង​គេ​លើ​លោក​​​​​។ ​​​តើ​នឹង​មាន​​អ្វី​​កើតឡើង ពេល​ដែល​អ្នក​មិន​បង្ហាញ​​ក្តី​​ស្រលាញ់​​ដល់​​​កូនៗ?

​​​​​កូនៗ​​​​​​នឹង​​រក​​​​ការ​ឈឺ​​​​ចាប់​​ផ្នែក​​​ផ្លូវ​​ចិត្ត និង​​​​មិន​ស្រលាញ់​​ខ្លួន​ឯង​​។ លទ្ធផល​ជាក់​ស្តែង ​​ពេល​​ពេញ​​វ័យ​ ​ពួក​គេ​​​​​នឹង​​​​​​​គិត​​ចង់​​​ផ្លាស់​ប្តូរ​​​ខ្លួន​ឯង​​​​​ ដោយ​ការ​វះ​កាត់​​​​កែ​​សម្ផស្ស​ជាដើម។

​​ផ្ទុយ​​ទៅ​​​វិញ​​បើ​អ្នក​​ស្រលាញ់​​​​ពួក​គេ ប៉ុន្តែ​​ការ​គ្រប់​គ្រង​​​​​​​​​​​តឹង​​តែង​ខ្លាំង​ពេក ​​ក៏​​​អាច​​ធ្វើ​​​​ឲ្យ​​កូន​​​​រង​​សម្ពាធ​​​ផ្លូវ​​​​ចិត្ត​​ដែរ។

២. ព្យាយាម​គ្រប់​គ្រង​អ្វីៗ​គ្រប់​​យ៉ាង

​​បើ​​ឪពុក​ម្តាយព្យាយាម​គ្រប់​គ្រង​អ្វីៗ​គ្រប់​​យ៉ាង​ពេក ​​នោះ​​​ក្មេង​​​​​​គ្មាន​​សមត្ថភាព​គិត​​រឿង​​ផ្សេង​​ក្រៅ​​ពី​ការ​​​​​​​​​​បញ្ជា​​របស់​​អ្នក​​​​​ឡើយ។ ​​​ម៉្យាង​​​វិញ​ទៀត ​​​​​​​​​​​​​ពេល​​ធំ​​ឡើង​​កូន​​អាច​នឹង​​មាន​​​​​​​​​បញ្ហា​​ផ្នែក​​ទំនាក់​ទំនង​ ​​​​​​ដោយ​​​សារ​​តែ​​ពួក​គេ​​​​​​មិន​ហ៊ាន​​​​​​សម្រេច​ចិត្ត​​​​​​​​​​​ ​​ហើយ​ធ្វើ​​អ្វី​​គិត​​តែ​​ពី​​ខ្លួន​​ឯង។ ចរិត​​​បែប​នេះ​ អាច​​បង្ក​ទៅ​ជា​​ជម្លោះ ​​​​​បាន​​​យ៉ាង​​​​ងាយ ពិសេស​ពេល​​​​ពួក​គេ​​​មាន​​​ដៃគូ។

​​​​​​​៣. អ្នក​​មិន​​​​បើក​ឲ្យ​​​សិទ្ធិ​កូន​​​ធ្វើ​ការ​​សម្រេច​ចិត្ត​​លើ​ជំហរ​​ខ្លួន​​​ឯង

ពេល​​ដែល​​ឪពុក​ម្តាយ​​​​ជួយ​​សម្រេច​ចិត្ត​​​ឲ្យ​​កូន​​​គ្រប់​​រឿង ហាក់​​​​​​បី​ដូច​ជា​កំពុង​​តែ​​​​​​​រារាំង​​កូន​​មិន​​​​​ឲ្យ​​ស្គាល់​ភាព​ឯករាជ្យ ព្រោះ​​​កូនៗ​ទាំង​អស់​​​គួរ​តែ​​មាន​សិទ្ធិ​​ចេះ​​​​​​​​​​​​​សម្រេច​ចិត្ត​​​​​តាំង​​ពី​​តូច (បូក​ផ្សំ​ជាមួយ​នឹង​ការ​លើក​​ទឹក​​​ចិត្ត​និង​អាយុ​​​របស់​កូន​)​​។ ​​​​​​​​​​បើ​​​​​​មិន​​​ចេះ​​​សម្រេច​ចិត្ត​​ដោយ​​​​​ជំហរ​​ផ្ទាល់​​ខ្លួន​ទេ​​នោះ ​​​​​​​ពួក​គេ​​ក៏​អសមត្ថភាព​​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​​​ផ្សេងៗ ថែម​ទាំង​ត្រូវ​ការ​​អ្នក​​ជួយ​ជានិច្ច​ ព្រោះ​​​មិន​​ដឹង​​ថា​​​ខ្លួន​ឯង​​ត្រូវ​​​ការ​អ្វី​​​​ពិត​​ប្រាកដ​។

៤. ឈ្លោះ​​គ្នា​មុខ​​​កូន​​​​ជា​​​រឿយៗ

​​​​​​បើ​​អ្នក​ឧស្សាហ៍​ឈ្លោះ​​គ្នា​​​​រវាង​ប្តី​ប្រពន្ធ​ នៅ​​ចំពោះ​​​មុខ​កូន ​ពួក​គេ​​​​​​ច្បាស់​​ជា​​​​មិន​យល់​​ថា​មាន​រឿង​​អ្វី​​​​កំពុង​​តែ​​កើត​​ឡើង អារម្មណ៍​​ច្របូក​​ច្របល់​​​​ភ័យ​​តក់​​ស្លុត​។ ​​​​​​​​ឥទ្ធិពល​​​​​​​ដែល​​​​អាច​ជះ​ទៅ​លើ​​កូន​​នា​​ពេល​​​អនាគត មាន​២​​​ប្រភេទ​​ដូច​ជា​​ពួក​គេ​​​​​​​​​តែង​​​តែ​​ចង់​​​ជៀស​ពី​ជម្លោះ​​​គ្រប់​បែប​យ៉ាង ឬ​​មួយ​ទៀតគេ​​​អាច​​​នឹង​​​​​​ចូល​​ចិត្ត​​ប្រើ​​​ហិង្សា​​ដាក់​អ្នក​​ដទៃ​​ក៏​​ថា​បាន​។​​ ​បើ​​ជា​​កូន​ស្រី នាង​​​​​​​នឹង​​​​​បង្ហាញ​​​អាកប្បកិរិយា​ចង់​​យក​ឈ្នះ​​មនុស្ស តែ​​បើ​​កូន​ប្រុស​​វិញ គេ​​អាច​​នឹង​​យក​​តម្រាប់​​តាម​​​ឪពុក​​​របស់​​ខ្លួន។

៥. ទាម​ទារ​​ចង់​​​​ឲ្យ​​​​​​​​​កូន​​ធ្វើ​​អ្វី​ដែល​មិន​​​សម​ហេតុផល

​​​​​​​​​​ក្មេង​​​​​​​មាន​​​​​ទំនុក​​ចិត្ត​លើ​​​​ខ្លួន​​ឯង​​ កាល​​ណា​​​​ឪពុកម្តាយ​​​​​​​​ ទទួល​​​យក​​​​​លទ្ធផល​​បរាជ័យ​​​​បន្ទាប់​​​ពី​ពួក​គេ​​បាន​​ខំ​ប្រឹង​​​​​​​​​​រួច​​មក​​ហើយ​​។ ​​ប៉ុន្តែ​​​​​បើ​អ្នក​ទាម​ទារ​​​​ខ្ពស់​ពេក ​ថែម​ទាំង​​ស្តី​​បន្ទោស​​ពេល​​​ពួក​គេ​មិន​អាច​ធ្វើ​បាន ​​​​​នោះ​​​កូន​នឹង​​គិត​ថា​​ ខ្លូន​ជា​អ្នក​​​ចាញ់ ​​​​​​មិន​​សប្បាយ​​​ចិត្ត​​​​​ និង​​កើត​ទុក្ខ​​ក្រៀម​ក្រំ​​​​​​។ ពួក​គេ​​អាច​​ក្លាយ​ជា​​មនុស្ស​​​ដែល​ពិបាក​​​រស់​នៅ​ជាមួយ ​​​ផ្តោត​​លើ​​ភាព​ជោគជ័យ​​ខ្លាំង​​ពេក ថែម​ទាំង​​ប្រកាន់​​​​​​គំនិត​ទាម​ទារ​​អ្វី​​ដែល​មិន​អាច​​​ទៅ​រួច​​និង​​គ្មាន​​ហេតុ​ផល​​​។

៦. ​​​ឪពុក​​មិន​​​យក​​​ចិត្ត​ទុក​​ដាក់​​ជាមួយ​​​​​នឹង​​កូន

ឪពុក​​​​ដែល​​មិន​​​​រវីរវល់​ជាមួយ​កូន ​​​​​ធ្វើ​​ឲ្យ​​ប៉ះពាល់​ទាំង​​កូន​​ស្រី​និង​​​កូនប្រុស​​​​​​​ទៅ​​ថ្ងៃ​មុខ។ កូន​​​ប្រុស​​​​​​​​នឹង​​​​យក​​​តម្រាប់​តាម​​​​ឪពុក ចំណែក​ឯ​​កូន​​ស្រី ​​​​​​ពិបាក​​នឹង​មាន​​​ស្នេហា​​​​បែប​​រ៉ូមែនទិក​ណាស់​​​​ ហើយ​​​​​​​​​​​អ្វី​​ដែល​​​​​​​នាង​​​​ធ្លាប់​​​ឆ្លង​កាត់​​កាល​ពី​​ក្មេង​​​ធ្វើ​​ឲ្យ​​នាង​​​​ចេះ​​​​សង្ស័យ​​​មិន​ទុក​​​ចិត្ត​​​​លើ​មនុស្ស​​ប្រុស។

៧. មិន​ឲ្យ​​កូន​​បង្ហាញ​​​​​​​​​​​​​អារម្មណ៍​​ពិត

​​​​​​​​​​​​​​ពេល​​ខ្លះ​​​ក្មេង​អាច​​យំ​​រ​​ខឹង​​​​ដោយ​សារ​​តែ​​រឿង​​​​​​កំប៉ិកកំប៉ុក​ ដែល​អ្នក​​គិត​ថា​​​​​​​វា​​មិន​អី ហើយ​ព្យាយាម​ឲ្យ​ពួក​គេ​បាត់​​យំ​​ឬ​​ខឹង​​ភ្លាម។ តាម​​ការ​ពិត​​ ​វា​​សំខាន់​​​​ណាស់​​ដែល​​​បណ្តោយ​ឲ្យ​ពួក​គេ​​​​​​ធ្វើ​​តាម​ចិត្ត​​​ និង​​​បង្ហាញ​​​អារម្មណ៍​​​​​​ពិត​​សិន​ ពុំ​​ដូច្នោះ​ទេ​​​​​​ពួក​គេ​​នឹង​​ចូលចិត្ត​​លាក់​​​​អារម្មណ៍​ទុក​​ក្នុង​​ចិត្ត​​​​រហូត​​​​ដល់​ធំ​ ក៏​​​នៅ​តែ​មាន​​​ទម្លាប់​មួយ​នេះ មិន​ហ៊ាន​​បង្ហាញ​​ចេញ ទុក​​​រហូត​​​​​​ស្ទើរ​តែ​​ផ្ទុះ​​ក្នុង​ទ្រូង។​​​

ចុចអានបន្ត៖ ​​ប៉ា​ ​​៥​ ប្រភេទ​​ខុសៗ​គ្នា​​​​​​​​​​ដែល​​​កូនគ្រប់​​រូបគួរ​​​​​ដឹង

​​​​​​

​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី