៣​ យ៉ាង​ស្រី​ៗ​ចង់​បាន​ និង ប្រុស​ៗ​ត្រូវ​ការ​ បើ​ធ្វើ​បាន​ប្តី​ប្រពន្ធ​គ្មាន​ថ្ងៃ​លែង​លះ​ដាច់​ខាត

  • 2019-03-03 02:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភ​មង្គល​មិន​មែន​រត់​រក​អ្នក​ដោយ​ឯក​ឯង​ទេ​បើ​មិន​ចេះ​បង្កើត​វា​ឡើង​ខ្លួន​ឯង​។​ ប្តី​និង​ប្រពន្ធ​បើ​​ចង់​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​មាន​ក្តី​សុខ​ ស្រលាញ់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​រាល់​ថ្ងៃ​ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​តូច​តាច​ទាំង​នេះ​រាល់​ថ្ងៃ​។​​​ ប្រពន្ធ​ត្រូវ​ដឹង​ថា​ ៣ ​យ៉ាង​ដែល​ប្តី​ត្រូវ​ការ​ ហើយ​ប្តី​ក៏​ត្រូវ​យល់​ចិត្ត​ប្រពន្ធ​ដូច​គ្នា​ថា​ នាង​ចង់​បាន​ ៣​ យ៉ាង​នេះ​ដូច​គ្នា​។

៣​ យ៉ាង​បុរស​ត្រូវ​ការ

១. ធ្វើ​ជា​ផ្ទះ​មួយ​ពេល​ត្រលប់​មក​​ពី​ធ្វើ​ការ​មាន​អារម្មណ៍​ថា​កក់​ក្ដៅ​ និង​មិន​ចង់​ទៅ​ណា​ក្រៅ​ពី​ផ្ទះ​មួយ​នេះ​ទេ​​

មនុស្ស​ប្រុស​នៅ​ខាង​ក្រៅ​ ត្រូវ​បាន​គេ​គោរព​ឲ្យ​តម្លៃ​ជា​ច្រើន​ដោយ​សារ​តែ​ទេព​កោសល្យ​ និង​ជំនាញ​ដ៏​ប៉ិន​ប្រសប់​របស់​គេ​។​ គេ​ប្រឹង​ធ្វើ​ការ​យ៉ាង​ខ្លាំង​ប្រៀប​ដូច​ជា​សេះ​មួយ​ក្បាល​កំពុង​បោល​រក​កន្លែង​ថ្មី​ចឹង​ ប៉ុន្តែ​ចង់​បញ្ចប់​សេះ​នោះ​នឹង​រក​កន្លែង​ឈប់​សម្រាក​។​ ប្រុស​នៅ​តែ​ចង់​បាន​កន្លែង​មួយ​ដែល​ល្អ​​ ស្អាត​ ជា​ផ្ទះ​មួយ​ដែល​ពោរ​ពេញ​ដោយ​សំឡេង​សើច​របស់​កូន​ៗ​ គ្រែ​គេង​ដែល​មាន​ផាសុកភាព​មួយ​ដែល​អាច​ឲ្យ​ខ្នង​របស់​គេ​សម្រាក​បាន​យ៉ាង​ស្រួល​បន្ទាប់​ពី​ធ្វើ​ការ​ហត់​ពេញ​មួយ​ថ្ងៃ​។ ផ្ទះ​ជា​កន្លែង​ដែល​អាច​ញ៉ាំ​បាយ​ជុំ​គ្រួសារ​ លឺ​សំលេង​សើច​របស់​ប្រពន្ធ​ ហើយ​សួរ​ប្តី​ថា​តើ​ប្តី​របស់​នាង​ហត់​ខ្លាំង​ទេ​ថ្ងៃ​នេះ​? ប្រុស​ៗ​ត្រូវ​ការ​បរិយាកាស​​បែប​នេះ​ពេល​ត្រលប់​មក​ផ្ទះ​ សកម្ម​ភាព​ទាំង​នេះ​អាច​លើក​ទឹក​ចិត្ត​គេ​ឲ្យ​កាន់​តែ​ខំប្រឹង​ប្រែង​ជាង​មុន​ទៀត​។​

២. គោរព​ ទន់​ភ្លន់​ និង​ទុក​ចិត្ត

មនុស្ស​ប្រុស​ពេល​រៀប​ការ​ហើយ​ គេ​ចង់​បាន​បំផុត​នោះ​គឺ​ការ​គោរព​។​ សម្រាប់​ប្រពន្ធ​ពាក្យ​ដែល​នាង​ចង់​លឺ​គឺ «បង​ស្រលាញ់​អូន» តែ​សម្រាប់​ប្តី​ត្រូវ​ការ​ពាក្យ​ «អរគុណ» ចេញ​ពី​មាត់​ប្រពន្ធ។​ បុរស​ត្រូវ​ការ​ប្រពន្ធ​ដែល​មាន​ជំនឿ​លើ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​។ពួក​គេ​ត្រូវ​ការ​កម្លាំង​ចិត្ត​ពី​ខាង​ក្រោយ​យ៉ាង​រឹង​មាំ​មួយ​ ការ​លួង​លោម​ ការ​លើក​ទឹក​ចិត្ត​ ពេល​ពួក​គេ​បរាជ័យ​ និង​ជួប​ការ​លំបាក។​ប្រពន្ធ​ត្រូវ​តែ​ទទួល​យក​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ស្វាមី​ ។​ប្តី​ត្រូវ​ការ​សរសើរ​ពី​ប្រពន្ធ​ និង​ជឿ​ជាក់​លើ​គេ​ ពួក​គេ​នឹង​ខំ​ឲ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​កុំ​ឲ្យ​នាង​ខក​ចិត្ត​។​​

៣. សេរី​ភាព​

មនុស្ស​ប្រុស​មាន​មហិច្ឆតា​ខ្លាំង​ណាស់​។​ ពួក​គេ​ត្រូវ​ការ​សេរី​ភាព​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឯង​ ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ​ មិន​ថា​ពេល​នៅ​លីវ​ ឬ​រៀប​ការ​ហើយ​ទេ​។​ ត្រូវ​ចាំ​ថា​កុំ​ធ្វើ​ឲ្យ​គ្រួសារ​ក្លាយ​ជា​គុក​មួយ​ កូន​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​របស់​មនុស្ស​ប្រុស​។ មនុស្ស​ប្រុស​ត្រូវ​ការ​ពិភពលោក​របស់​គេ​ នៅ​ពេល​ដែល​គេ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ហើយ​គេ​នឹង​ត្រឡប់​មក​ផ្ទះ​វិញ​។​ ប្រពន្ធ​ឆ្លាត​នឹង​មាន​សម​ត្ថ​ភាព​បញ្ចុះ​បញ្ចូល​ប្តី​ ផ្ដល់​សេរី​ភាព​ឲ្យ​គេ​ ស្វែង​រក​អ្វី​ដែល​គេ​ចង់​បាន​ នៅ​កន្លែង​មួយ​ដែល​មាន​សុវត្ថិភាព​បំផុត​។

៣ យ៉ាង​ស្រី​ៗ​ចង់បាន

១. ស្តាប់

គ្មាន​អ្វី​អស្ចារ្យ​ជាង​មាន​មនុស្ស​ម្នាក់​ដែល​តែង​តែ​នៅ​ក្បែរ​អ្នក​នោះ​ទេ​។​ ស្តាប់​ និង​ចែក​រំលែក​បញ្ហា​ ភាព​លំបាក​ក្នុង​ជីវិត​ដែល​អ្នក​កំពុង​ជួប​។​ ពិត​ណាស់​ដែល​ថា​ប្តី​របស់​អ្នក​មិន​អាច​ដោះ​ស្រាយ​បាន​គ្រប់​បញ្ហា​ឲ្យ​អ្នក​ទេ​ តែ​អាច​ព្រួយ​បារម្ភ និង​ស្តាប់​ពី​បញ្ហា​របស់​នាង​ តែ​ប៉ុណ្ណឹង​ក៏​បេះ​ដូង​នាង​ស្ងប់​ និង​គ្រប់​គ្រាន់​ហើយ​។

២. មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​​ ដោយ​ការ​ការពារ​និង​ការ​ស្រលាញ់

មនុស្ស​ស្រី​មិន​ថា​នាង​រឹង​មាំ​ប៉ុណ្ណា​ទេ​ នាង​នៅ​តែ​ត្រូវការ​បុរស​ម្នាក់​ដែល​អាច​ផ្អែក​ស្មា​បាន​។សម្រាប់​មនុស្ស​ស្រី​ការ​រៀបការ​គឺ​ជា​កម្មសិទ្ធិ​ ចឹង​ហើយ​នាង​ត្រូវ​តែ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិ​ភាព​ និង​ទទួល​បាន​ការ​ស្រលាញ់​។​ អ្វី​ដែល​នាង​ខ្លាច​បំផុត​នោះ​មិន​មែន​ មិន​ខំ​ធ្វើ​ការ​ទេ ​តែ​ជា​មនុស្ស​ប្រុស​ដែល​គ្មាន​បេះ​ដូង​ ​មិន​ខ្វល់​ពី​គ្រួសារ​ និង​កូន​ៗ ទៅ​វិញ​​ទេ​ដែល​នាង​ខ្លាច​បំផុត​។​ អ្វី​ដែល​នាង​ត្រូវ​ការ​បំផុត​នោះ​ គ្រាន់​តែ​ឱប​នាង​ពេល​ដែល​នាង​ហត់​ សួរ​នាំ​ ព្រួយ​បារម្ភ​ ។​ ប្តី​ដែល​មិន​ខ្វល់​ពី​ប្រពន្ធ​ នៅ​ថ្ងៃ​ណា​មួយ​អ្នក​នឹង​ដឹង​ថា​គ្មាន​ប្រពន្ធ​ណា​អាច​រស់​នៅ​ជា​មួយ​អ្នក​បាន​ទេ​។

៣. ចេះ​ជួយ​ធ្វើ​ការងារ​ផ្ទះ

ការងារ​ផ្ទះ​មិន​មែន​ជា​អ្វី​ដែល​មាន​តែ​មនុស្ស​ដែល​អាច​ធ្វើ​បាន​ ឬ​ជា​ការ​ងារ​ដែល​មនុស្ស​ស្រី​ត្រូវ​តែ​ធ្វើ​តែ​ម្នាក់​ឯង​នោះ​ទេ​។​​ នរណា​ៗ​ក៏​មាន​ការងារ​ផ្ទាល់​ខ្លួន​ដែរ​ តែ​នៅ​ពេល​ត្រលប់​មក​ផ្ទះ​ ហេតុ​អ្វី​បាន​ជា​មាន​តែ​ស្រី​ៗ​ដែល​ដើរ​ចូល​ចង្ក្រាន​ធ្វើ​ការ​តែ​ម្នាក់​ឯង​? បុរស​អាច​ចេញ​ក្រៅ​រក​លុយ​បាន​ មនុស្ស​ក៏​ធ្វើ​បាន​ដូច​គ្នា​។​ ចឹង​ហើយ​ការ​ងារ​ដែល​ស្រី​អាច​ធ្វើ​បាន​មនុស្ស​ប្រុស​ក៏​អាច​ជួយ​បាន​ដូច​គ្នា​។​ មាន​តែ​ប្តី​អាក្រក់​តែ​ប៉ុណ្ណោះ​ដែល​គិត​ថា​ការ​ងារ​ផ្ទះ​ជា​ការ​របស់​ប្រពន្ធ​តែ​ម្នាក់​ឯង​។ ទោះ​បី​មនុស្ស​ស្រី​ជា​តែង​តែ​អធ្យាស្រ័យ​​ តែ​នាង​ចង់​ឲ្យ​ស្វាមី​របស់​នាង​ជួយ​ការងារ​នាង​ខ្លះ​ដើម្បី​បញ្ជាក់​ពី​ចិត្ត​ស្រលាញ់​ចំពោះ​នាង​។​​ ធ្វើ​បែប​នេះ​ទើប​អាច​ធ្វើ​ឲ្យ​នាង​មិន​គិត​ថា​នាង​មាន​បន្ទុក​ច្រើន​ និ​ង​ស្រ្តេស​ពេក​៕

ចុចអាន៖ ប្រពន្ធ​ឆ្លាត​​តែង​តែ​ធ្វើ​បែប​នេះ​ ពេល​ប្ដី​មាន​ស្រី​ក្រៅ​ហើយ​សុំ​លែងគ្នា

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម