អាយុ​ ៤០​ ឆ្នាំ​ឡើង​គួរ make up តាម​តិចនិក​ ៧​ យ៉ាង​នេះ​មើល​ទៅ​ស្អាត​ដូច​ធម្មជាតិ

  • 2019-02-26 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្វើ​ជា​មនុស្ស​ស្រី​កុំ​ឈប់​ស្អាត​ឲ្យ​សោះ​។​ ទោះ​បី​ជា​ចាស់​បន្តិច​ក៏​នៅ​តែ​អាច​ស្អាត​បាន​ដែរ​។​នេះ​ជា​វិធី​ make up សម្រាប់​មនុស្ស​ស្រី​វ័យ​ ៤០​ ឆ្នាំ​ឡើង​ឲ្យ​មើល​ទៅ​ស្អាត​បែប​ធម្មជាតិ​មិន​គួរ​មើល​រំលង​៖

ជ្រើស​រើស​ foundation ដែល​ផ្ដល់​សំណើម

ពេល​ដែល​ឈាន​ចូល​ដល់​វ័យ​ ៤០​ឆ្នាំ​ វា​ជា​ដំណាក់​កាល​ដែល​ស្ត្រី​ភាគ​ច្រើន​ជិត​អស់​រដូវ​។​ ដែល​បណ្តាល​ឲ្យ​កម្រិត​អ័រម៉ូន​អេស្រ្តូជេន​ថយ​ដែល​ជា​លទ្ធ​ផល​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ស្ងួត​ និង​ជ្រីវ​ជ្រួញ​។គួរ​តែ​ជ្រើស​យក​ tone ​ ពណ៌​លឿង​ ព្រោះ​នឹង​មើល​ទៅ​ឃើញ​ភ្លឺ​ជាង​មុន។

គូស​ចិញ្ចើម​ធំ

កុំ​គូស​ចិញ្ចើម​ស្ដើង​ពេក​ បើ​ចង់​ឲ្យ​មុខ​ខ្លួន​ឯង​មើល​ទៅ​ឃើញ​ក្មេង​ជាង​មុន​ហើយ​ភ្លឺ​ថ្លា​ជាង​មុន​។​គួរ​តែ​គូស​ចិញ្ចើម​ក្រាស់​បន្តិច​ឲ្យ​មើល​ទៅ​ឃើញ​ធំ​ ប៉ុន្តែ​កុំ​ខ្មៅ​ពេក​។​ វា​នឹង​មើល​ទៅ​ឃើញ​លេច​ធ្លោ​​ កាល​ណា​ចិញ្ចើម​កាន់​តែ​ធំ​ ធ្វើ​ឲ្យ​មុខ​មើល​ទៅ​កាន់​តែ​ភ្លឺ​ ដោយ​ប្រើ​ខ្មៅ​ដៃ​គូស​ចិញ្ចើម​ គូស​ចេញ​ជា​រាង​ បន្ទាប់​មក​គូស​បំពេញ​ចិញ្ចើម​ វា​មើល​ទៅ​ឃើញ​ចិញ្ចើម​ធំ​ និង​ដូច​ធម្មជាតិ។

លាប​ Mascara ឲ្យ​ក្រាស់​បន្តិច

ដូច​ចិញ្ចើម​ចឹង​។​ ប្រើ​វិធី​ធម្មតា​ដោយ​ជ្រើស​យក​ mascara ដែល​ជួយ​ឲ្យ​រោម​ភ្នែក​មើល​ទៅ​ឃើញ​ក្រាស់​ហើយ​ងរ​ជាង​មុន​ ឬ​អាច​ជ្រើស​ប្រើ​រោម​ភ្នែក​ក្លែង​ក្លាយ​ដែល​មិន​ក្រាស់​ពេក​ ឲ្យ​មើល​ទៅ​ឃើញ​ភ្នែក​ភ្លឺ​ថ្លា​ កុំ​ឲ្យ​ភ្នែក​មើល​ទៅ​ឃើញ​ស្លក់​ៗ​។

ប្រើ​គូល័រ​ផាត់​នៅ​ឆ្អឹង​ថ្ពាល់

ពេល​វ័យ​កាន់​តែ​ចាស់​ថ្ពាល់​ក៏​លែង​មាន​ពណ៌​ស៊ី​ជម្ពូ​ដែរ​។​ កុំ​ឲ្យ​មុខ​មើល​ទៅ​ឃើញ​ស្លេក​ៗ​ ។​ អាច​ជ្រើស​យក​ពណ៌​ផ្កាឈូក​ ឬ​ពណ៌​ក្រហម​ ដើម្បី​ឲ្យ​មើល​ទៅ​ឃើញ​ច្បាស់​។​ ប៉ុន្តែ​ត្រូវ​តែ​មើល​ទៅ​ឲ្យ​ដូច​ធម្មជាតិ​ ដើម្បី​ឲ្យ​មុខ​មើល​ទៅ​ស្រស់​ស្រាយ​ ហើយ​ទាក់​ទាញ​។

ប្រើ​ Primerភ្នែក​

ត្របក​ភ្នែក​នឹង​​មាន​សភាព​ធ្លាក់​ ហើយ​មាន​ស្នាម​ផ្នត់​ៗ​ នៅ​ពេល​ដែល​ប្រើ​ foundation ដែល​ផ្តល់​សំណើម​។​ ចឹង​ហើយ​វា​ពិបាក​ក្នុង​ការ​ផាត់​ភ្នែក​ ដូច្នេះ​មុន​ពេល​ផាត់​ភ្នែក​គួរ​តែ​ប្រើ​ primer ភ្នែក​ ដើម្បី​ជួយ​បំបាត់​ស្នាម​អុជ​ខ្មៅ​ និង​ស្នាម​ជ្រួញ​លើ​ត្របក​ភ្នែក​ ធ្វើ​ឲ្យ​ភ្នែក​មើល​ទៅ​រលោង​ និង​ស្រួល​ផាត់​។

ប្រើ​គូល័រ​ភ្នែក​​បែប​matteបន្តិច

អាយុ​ប្រហែល​ ៤០​ឆ្នាំ​ភ្នែក​នឹង​មិន​មាន​សភាព​ភ្លឺ​ទេ​ បើ​ប្រើ​ពណ៌​ស្រអាប់​ទៀត​ រឹត​តែ​មិន​អាច​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​បាន​ទៀត​ ចឹង​ហើយ​គួរ​ប្រើ​ពណ៌​ខ្មៅ​ទើប​មើល​ទៅ​ឃើញ​ច្បាស់​ជាង​មុន​។

ជ្រើស​យក​ពណ៌​ក្រែម​លាប​មាត់​ដែល​មាន​ពណ៌​ភ្លឺ

នៅ​ពេល​ចាស់​បន្តិច​ទៅ​មាត់​នឹង​តូច​ដោយ​សារ​តែ​ភាព​ស្ងួត​នៃ​ស្បែក​។​ ចឹង​ហើយ​កុំ​ប្រើ​ពណ៌​ក្រែម​ដែល​អាប់​ គួរ​តែ​ប្រើ​ពណ៌​ក្រែម​ដែល​ភ្លឺ​ទើប​មើល​ទៅ​ឃើញ​មាត់​ក្រាស់​ជាង​មុន​។

ចុចអាន៖ តិចនិក​ make up ងាយ​ៗ​សម្រាប់​អ្នក​ខ្ជិល​ឲ្យ​មើល​ទៅ​ឃើញ​ស្អាត​ ហើយលឿនទៀត

ប្រភព៖ ladyissue ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម