របៀប​កាន់​ទូរសព្ទ​ អាច​បញ្ជាក់​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​បាន​

  • 2019-02-25 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​ទាំង​អស់​គ្នា​តែង​តែ​ធ្វើ​អ្វី​មិន​ដូច​គ្នា​ទេ​។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ គ្រាន់​តែ​រឿង​តូច​តាច​មួយ​ក៏​អាច​ ប្រាប់​ពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ម្នាក់​ៗ​បាន​ដែរ​។ ពួក​យើង​ម្នាក់ៗ​តែង​តែ​កាន់​ទូរសព្ទ​ជាប់​ដៃ​ជា​និច្ច​ ហើយ​ម្នាក់​ៗ​តែង​តែ​មាន​របៀប​កាន់​រៀង​ៗ​ខ្លួន​។ តោះ​ទៅ​អាន​ទាំង​អស់​គ្នា​ថា​អ្នក​មាន​របៀប​កាន់​ទូរសព្ទ​បែប​ណា​ ហើយ​តើ​វា​មាន​ន័យ​យ៉ាង​ម៉េច​ទាក់ទង​នឹង​បុគ្គលិក​លក្ខណៈ​របស់​អ្នក​?

ប្រើ​មេដៃ

កាន់​ទូរសព្ទ​ដោយ​គ្រាន់​តែ​ប្រើ​មេ​ដៃ​របស់​អ្នក​ជួយ​ មាន​ន័យ​ថា​អ្នក​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ និង​តែង​តែ​មើល​ឃើញ​ចំនុច​ល្អ​ក្នុង​រឿង​អ្វី​មួយ​។​​ ភាព​មិន​សូវ​ចេះ​ខ្វល់​ច្រើន​របស់​អ្នក​អាច​ជួយ​អ្នក​ដោះ​ស្រាយ​បញ្ហា​បាន​យ៉ាង​ស្រួល​។​ អ្នក​មាន​ទំនុក​ចិត្ត​នឹង​អ្វី​ដែល​សម​ស្រប​នឹង​សមត្ថភាព​ខ្លួន​ឯង​ ហើយ​អ្នក​តែង​តែ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​ឯង​មាន​។ ហើយ​បើ​និយាយ​ពី​ទំនាក់​ទំនង​ស្នេហា​វិញ​ អ្នក​ចំណាយ​ពេល​ច្រើន​ខែ​ណាស់​ ដើម្បី​សម្រេច​ចិត្ត​លើ​មនុស្ស​ម្នាក់​ ហើយ​អ្នក​មិន​ចូល​ចិត្ត​ការ​ប្ដេជ្ញា​ចិត្ត​ខ្លាំង​ពេក​នោះ​ទេ​។

ប្រើ​មេ​ដៃ​អូស​ ហើយ​និង​វាយ​អក្សរ

វា​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ឆ្លាត​វៃ​ និង​ប្រុង​ប្រយ័ត្ន​ពេល​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ ឬ​អះ​អាង​ទៅ​លើ​អ្វី​មួយ​។​ អ្នក​ជា​មនុស្ស​ខ្វល់​ច្រើន​ជា​មួយ​ការ​គិត​និង​​សម្ដី​អ្នក​ដទៃ​មក​លើ​អ្នក​ វា​ជា​ចរិត​ធម្មជាតិ​របស់​អ្នក​។​ អ្នក​អាច​សម្រេច​ចិត្ត​ជ្រើស​យក​ដៃ​គូ​ដែល​ល្អ​សម្រាប់​អ្នក​ ដោយ​គ្រាន់​តែ​ជួប​គ្នា​ម្ដង​ប៉ុណ្ណោះ​ អ្នក​ជា​មនុស្ស​ដាក់​ទុន​ច្រើន​ក្នុង​រឿង​ស្នេហា​។​ យ៉ាង​ណា​ក៏​ដោយ​នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ជ្រើស​យក​ដៃ​គូ​ខុស​។​

វាយ​អក្សរ​ដោយ​ប្រើ​មេដៃ​ពីរ

អ្នក​ជា​មនុស្ស​ពូកែ​ហើយ​រហ័ស​។​ អ្នក​ជា​មនុស្ស​ពូកែ​ក្នុង​រឿង​ការងារ​ ហើយ​អាច​វិភាគ​រក​បញ្ហា​បាន​យ៉ាង​លឿន​។​ អ្នក​មាន​បុគ្គលិក​លក្ខណៈ​៣​ខុស​ៗ​គ្នា​។​ទី​មួយ​គឺ​ ចូល​ចិត្ត​ជប់​លៀង​ជា​មួយ​អ្នក​គ្រប់​គ្នា​ ទី​ពីរ​ គឺ​ពិភាក្សា​រឿង​ការ​ងារ​នៅ​កន្លែង​ធ្វើ​ការ​ ហើយ​ទី​៣​ គឺ​មិន​ខ្វល់​ជា​មួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់​។​ បើ​និយាយ​ពី​រឿង​ស្នេហា​វិញ​ វា​ពិត​ជា​លំបាក​ណាស់​សម្រាប់​អ្នក​ក្នុង​ការ​យក​ឈ្នះ​ចិត្ត​របស់​នរណា​ម្នាក់​ ហើយ​អ្នក​ជា​មនុស្ស​ដែល​ធ្លាប់​ឈឺ​ចាប់​ដោយ​សារ​ការ​បែក​គ្នា​ច្រើន​ដង​មក​ហើយ​។

ប្រើ​ម្រាម​ដៃ​ចង្អុល​

ប្រសិន​បើ​អ្នក​ប្រើ​ម្រាម​ដៃ​ចង្អុល​ពេល​កាន់​ទូរសព្ទ​ នោះ​មាន​ន័យ​ថា​អ្នក​មាន​សិល្បៈ​ និង​ការ​ច្នៃ​ប្រឌិត​ខ្ពស់​ណាស់។​ គំនិត​របស់​អ្នក​ភាគ​ច្រើន​ត្រូវ​បាន​ទទួល​ស្គាល់​ និង​សរសើរ​ដោយ​អ្នក​ដទៃ​ ហើយ​មនុស្ស​ជា​ច្រើន​បាន​យល់​ស្រប​ជា​មួយ​ភាព​ច្នៃ​ប្រឌិត​របស់​អ្នក​នៅ​កន្លែង​ធ្វើ​ការ​។​ អ្នក​ជា​មនុស្ស​ដែល​អៀន​បំផុត​ក្នុង​រឿង​ស្នេហា​ អ្នក​ស្ទើរ​តែ​មិន​មែន​ជា​អ្នក​ដែល​ចាប់​ផ្ដើម​អ្វី​មុន​នោះ​ទេ​៕

ចុចអាន៖ មើល​អត្តចរិត​​​តាម​រយៈ​ខ្សែ​​បាត​ដៃ ចង់​ដឹង​ទេ​ថា​អ្នក​ត្រូវ​ចំ​មួយ​ណា?

ប្រភព៖ usefulgen ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម