សុខចិត្ត​សឹក​ពីព្រះ​សង្ឃ​​ ទៅ​កែ​ភេទជា​ស្រី ​​ធ្វើ​ជា​ម៉ូដែល​វិញ

  • 2019-02-25 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Tenzin Mariko គឺ​ជា​តារា​បង្ហាញ​ម៉ូដ​​កែភេទ​ទី​មួយ​នៅ​ទីបេ នាង​មាន​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​រាប់​ម៉ឺន​នាក់ តែ​ប្រវត្តិ​កាល​ពី​មុន​របស់​នាង​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

តាម​ការ​ពិត Tenzion Mariko កើត​ឆ្នាំ ១៩៩០ កើត​មក​ក្នុង​រាង​កាយ​ជា​មនុស្ស​ប្រុស ហើយ​មាន​ឈ្មោះ​ដំបូង​ថា Tenzin Ugen ដែល​មាន​បង​ប្អូន​ប្រុស​៦ នាក់។ តាំង​ពី​តូច​ក្រូច​ឆ្មារ​ម្ល៉េះ Tenzin តែង​ចូលចិត្ត​របស់​របរ​ស្រី​ៗ តែ​គ្រួសារ​លោក​ប្រាប់​ថា​ត្រូវ​ធ្វើ​ឲ្យ​ដូច​មនុស្ស​ប្រុស។ អាយុ​បាន​៩​ឆ្នាំ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នាក់​នៅ​វត្ត​មួយ​នៅ​ទីបេ ដើម្បី​បួស​ជា​សង្ឃ។ តែ​សកម្មភាព​នេះ​មិន​បាន​ផ្លាស់​ប្ដូរ​ចរិត​ពិត​របស់​បុរស​វ័យ​២៩​ឆ្នាំ​នេះ​បាន​ឡើយ។

ឆ្នាំ ២០១៤ គឺ​ជា​ឆ្នាំ​ដែល​មាន​រឿង​ធំ​មួយ​កើត​ឡើង​ចំពោះ Tenzin នៅ​ពេល​វីដេអូ​ថត​លោក​កំពុង​រាំ​ច្រៀង ក្នុង​សម្លៀកបំពាក់​នារី​ត្រូវ​បាន​គេ​បង្ហោះ​លើ​អ៊ីនធឺណិត។ នៅ​ពេល​ដំបូង ដោយ​សារ​តែ​ខ្លាច​ពេក លោក​ក៏​បដិសេធ​ថា​មិន​មែន​ជា​ខ្លួន។ យ៉ាងណាក្ដី ក្រោយ​ពេល​ពិចារណា​ច្បាស់​លាស់​ហើយ លោក​គិត​ថា ដល់​ពេល​ដែល​ខ្លួន​គួរ​រស់​នៅ​ជាមួយ​អ្វី​ដែល​ខ្លួន​ចង់​បាន​ហើយ។

អាស្រ័យហេតុនេះ ក្នុង​ឆ្នាំ ២០១៥ Tenzin បាន​ផ្សឹក ហើយ​កែភេទ ដើម្បី​ចាប់​យក​អាជីពជា​តារា​ម៉ូដែល ក៏​ដូច​ជា​អ្នក​រាំ​ជំនាញផង​ដែរ។ សព្វ​ថ្ងៃ​នេះ នាង​ធ្វើ​ការ​ទាំង​នៅ​ទីបេ និង​ប្រទេស​ឥណ្ឌា ហើយ​មាន​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​ជាង​២​ម៉ឺន​នាក់៕

ចុចអាន៖រក​គូ​យូរ​ពេក​អត់​ឃើញ ស្ត្រី​ម្នាក់​សុខ​ចិត្ត​រៀបការ​ជាមួយ​ភួយ​របស់​ខ្លួន

ប្រភព៖ bestie អត្ថបទ៖Caramel

អត្ថបទពេញនិយម