ស្រីៗ​គួរ​ដឹង! អាហារ​ ៦ មុខ​នេះ​ជួយ​ការ​ពារ​ស្បែក​កុំ​ឲ្យ​​បែក​សង្វារ​

  • 2019-02-22 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ម្នាក់​ៗ​គ្មាន​នរណា​ដែល​គេច​ផុត​ពី​ការ​បែក​សង្វារ​លើ​ស្បែក​ទេ​។​ ជា​ពិសេស​ពេល​សម្រាល​កូន​រួច​ វា​ក៏​អាច​កើត​មាន​លើ​មនុស្ស​ស្រី​ដែល​មិន​ទាន់​មាន​កូន​ដែរ​ ដូច​ជា​ការ​ឡើង​គីឡូ​លឿន​ពេក​ ឬ​ស្រក​គីឡូ​លឿន​ពេក​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​បែក​សង្វារ​បាន​ដែរ​។​ អាហារ​ទាំង​ ៦​ មុខ​នេះ​អាច​ការ​ពារ​ស្បែក​អ្នក​ពី​ការ​បែក​សង្វារ​បាន​ តោះ​មក​ចំណាយ​ពេល​អាន​តិច​ទៅ​។​

១. តែ

នៅ​ក្នុង​តែ​មាន​សារធាតុ​ជា​ច្រើន​។​ វា​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​ជា​ពិសេស​វា​មាន​វា​មាន​ផ្ទុក​សារធាតុ​ Catechin ដែល​ជួយ​ការ​ពារ​សរសៃ​បញ្ជា​របស់​ ខូឡាជែន​ និង​ទប់​ស្កាត់​ការ​បែក​សង្វារ​ និង​រក្សា​ស្បែក​ឲ្យ​នៅ​រលោង​ស្អាត​ដូច​ធម្មតា​។

២. គ្រាប់​ផ្កា​ឈូក​រ័ត្ន

វា​ជា​អាហារ​សម្រន់​ដែល​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ញ៉ាំ​វា​គ្រប់​ពេល​។​ វា​សម្បូរ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ណាស់​។​ វា​ជួយ​ជួស​ជុល​ស្បែក​ដែល​ខ្សោយ​ឲ្យ​ប្រែ​មក​ជា​រឹង​មាំ​បាន​។​ ជា​ពិសេស​ជា​ជួយ​ព្យាបាល​ស្បែក​ដែល​ត្រូវ​បំផ្លាញ​ដោយ​ការ​បែក​សង្វារ​។

៣. ម្នាស់

វា​ជា​ផ្លែ​ឈើ​ម៉្យាង​ដែល​មាន​រសជាតិ​ឆ្ងាញ់​។​ វា​សម្បូរ​ដោយ​ជាតិ​ប៉ូតាស្យូម​ និង​វីតាមីន​ c។​វា​ជួយ​ធ្វើ​ចរាចរ​ដល់​ឈាម​និង​ជួយ​ទប់​ស្កាត់​សង្វារ​បាន​យ៉ាង​ល្អ​។

៤. ទំពាំង​បារាំង

អាហារ​មួយ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ឆ្ងាញ់​តែ​ម៉្យាង​ទេ​ តែ​វា​ជួយ​បង្កើន​កម្លាំង​ក្នុង​សរសៃ​ឈាម​ ធ្វើ​ឲ្យ​ប្រព័ន្ធ​ឈាម​រត់​បាន​ល្អ​ និង​ធ្វើ​ឲ្យ​រាង​កាយ​បញ្ចេញ​ជាតិ​ពុល​ដែល​កក់​កុញ​ក្នុង​រាង​កាយ​បាន​ល្អ​។

៥. ម្សៅ​ម្ទេស​ក្រហម

​វា​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ម្ហូប​ដែល​មាន​រសជាតិ​ហឹរ​។​ វា​ជួយ​បង្កើត​កម្លាំង​ក្នុង​រាង​កាយ​ និង​កម្ដៅ​ដល់​រាង​កាយ​។​ ដូច្នេះ​វា​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​យ៉ាង​រហ័ស​ និង​អាច​ជួយ​ឲ្យ​សង្វារ​បាត់​ខ្លួន​ពី​លើ​ស្បែក​របស់​អ្នក​ផង​ដែរ​។​

៦. ទឹក​ស្អាត

ទឹក​ពិត​ជា​សំខាន់​ណាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​។​ បើ​អ្នក​ជា​មនុស្ស​ដែល​​ផឹក​ទឹក​តិច​ ក្នុង​១​ថ្ងៃ​ អ្នក​គួរ​តែ​ត្រលប់​ទៅ​ផឹក​ទឹក​យ៉ាង​ណា​​ឲ្យ​បាន​ ៨​កែវ​ក្នុង​១​ថ្ងៃ​។​ ធ្វើ​បែប​នេះ​ក៏​អាច​ជួយ​ទប់​ស្កាត់​ការ​បែក​សង្វារ​នៅ​ក្រោម​ដៃ​និង​ជើង​បាន​ដែរ​ និង​ជួយ​ធ្វើ​ចលនា​ក្នុង​ពោះ​វៀន​បាន​ល្អ​ទៀត​ផង​៕

ចុចអាន​៖ ស្រីៗ​គួរ​អាន​! ​វេជ្ជបណ្ឌិត​ជំនាញ​បង្ហើប​វិធី​ធ្វើ​ឲ្យ​ជំងឺ​មហារីក​រលាយ​បាត់​ដោយ​ខ្លួន​ឯង​

ប្រភព៖ ladyissue ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម