ជួន​គ្នា​មែន! តារា​ស្រី ៣ រូប ត្រៀម​បញ្ចុះ​តម្លៃ​គ្រឿង​សម្អាង​ល្អៗ​ក្នុង​ថ្ងៃ​តែ​មួយ

  • 2019-02-21 06:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គង់ ចាន់ស្រីមុំ ហ៊ិន ច័ន្ទនិរ័ត្ន និង យ៉ារីន ម៉េង សុទ្ធ​តែ​ជា​តារា​ស្រី​សាច់​ខ្ចី​ដែល​មាន​នាំ​ចូល​ផលិត​ផល​គ្រឿង​សម្អាង​ផ្ទាល់​ខ្លួន​មក​កម្ពុជា។ ក្នុង​នោះ អ្នក​ទាំង ៣ ក៏​មាន​គំនិត​ដូច​គ្នា​​ដែរ ដោយ​​ពួក​គេ​ត្រៀម​ដាក់​ផលិតផល​របស់​ខ្លួន ជា​មួយ​ការ​បញ្ចុះ​តម្លៃ​ពិសេស​នៅ​កម្មវិធី Beauty Fairs ​​ដូចជា៖

  • Justeen Miracle បញ្ចុះ​ ១០% និង​ថែម​ជូន​កាដូ​​បន្ទាប់​ពី​ទិញ​ទំនិញ​ចាប់​ពី ១០ ដុល្លារ​ឡើង​ទៅ
  • Momo by Kong Chansreymom បញ្ចុះ​តម្លៃ ១០% ជា​មួយ​ការ​ថែម​ជូន​កាដូ​ពិសេស
  • U.ME Cosmetic របស់ ហ៊ិន ច័ន្ទនិរ័ត្ន ​បញ្ចុះ​តម្លៃ ១០%។

ក្រៅ​ពី​នេះ ក៏​មាន​ការ​បញ្ចុះ​តម្លៃ​ផ្សេងៗ រួម​ជា​មួយ​ការ​លេង​ហ្គេម​ចែក​រង្វាន់ និង​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ដូចជា៖

  • ដោយ​ចូល​រួម​ការ​ប្រកួត​ Selfies ដើម្បី​ឈ្នះ​រង្វាន់​ផលិតផល Justeen Miracle។ ដោយ​ចូល​ទៅ​កាន់ Beauty Fairs Competition
  • ផលិតផល​ថែ​រក្សា​ស្បែក 7day Beautyនឹង​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស។ ​​
  • ផលិតផល ​Flyup Beauty បញ្ចុះ​តម្លៃ ៣០%។
  • ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ពី​និស្សិត​មក​ពី​សាកលវិទ្យាល័យ Lim Kokwing។

Beauty Fairs ​នឹង​ធ្វើឡើង​ចាប់​ពី​ថ្ងៃ​ទី ៨ ដល់ ១០ មិនា ២០១៩ នៅ Lively និង Daylight Plaza ជាន់​ផ្ទាល់​ដី​នៃ​ផ្សារ​ទំនើប Aeon Mall Phnom Penh ពី​ម៉ោង ១០ ព្រឹក ដល់ ៩ យប់។ ឆ្នាំនេះ កម្មវិធី​នឹង​ផ្ដោត​សំខាន់​ទៅ​លើ "ការ​ថែទាំ​សុខភាព​ស្បែក " ដោយ​​មាន​ការ​ណែនាំ​​​​​​ពី​កំពូល​អ្នក​ជំនាញ និង​មាន​ស្ដង់​ចំនួន ៥០ ដែល​នឹង​តាំង​បង្ហាញ​ដើម្បី​ឲ្យ​អតិថិជន​ទាំងឡាយ​ រីករាយ​ទិញ​ទំនិញ​ល្អៗ ជា​មួយ​ការ​បញ្ចុះ​តម្លៃ​ពី ២០% រហូតដល់ ៨០%។

បើមានចំណាប់អារម្មណ៍ជួលស្ដង់លក់ក្នុងកម្មវិធី សូមទាក់ទង៖

  • អ៊ីម៉ែល៖ 360ads.events@gmail.com
  • លេខទូរសព្ទ៖ 011 46 99 59/ 010 514 143
  • Facebook៖ Beauty Fairs Cambodia

អត្ថបទ៖ សុខណា