ការគិតខុសទាំង ៥​ ដែល​គូ​ស្នេហ៍​ភាគ​ច្រើន​នៅ​តែ​​យល់ច្រឡំ និងជឿ​ថា​ជា​រឿងត្រឹមត្រូវ

  • 2019-02-21 06:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រឿង​ខ្លះ​ក្នុង​សេចក្ដី​ស្នេហា​ដែល​មនុស្ស​គិត​ថា​វា​ជា​ពិត​ និង​ត្រឹម​ត្រូវ​។​ ប៉ុន្តែ​អ្នក​នឹង​ភ្ញាក់​ផ្អើល​ព្រោះ​អ្វី​ដែល​អ្នក​ធ្លាប់​តែ​ជឿ​ថា​ការ​ពិត​កន្លង​មក​ គឺ​ជា​រឿង​ដែល​ខុស​ទាំង​ស្រុង​។​ ហើយ​ខាង​ក្រោម​នេះ​ជា​ការ​ភាន់​ច្រឡំ​ទាំង​ ៥​ ដែល​គូ​ស្នេហ៍​ភាគ​ច្រើន​តែង​តែ​គិត​ថា​ជា​ការ​ពិត​។​

១. ការចូលចិត្តអ្វីខុសគ្នា​ជាភាពទាក់ទាញ

គេ​តែង​តែ​និយាយ​ថា​ ប្រុស​ហើយ​និង​ស្រី​តែង​តែ​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​គ្នា​ទៅ​មក​។​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ថា​ ការ​ចូល​ចិត្ត​អ្វី​ផ្សេង​ពី​គ្នា​ជះ​ឥទ្ធិពល​ទៅ​លើ​ទំនាក់​ទំនង​តែ​ពេល​ដំបូង​ប៉ុណ្ណោះ​។​​ ដើម្បី​ឲ្យ​ទំនាក់​ទំនង​បាន​យូរ​អង្វែង​ អ្នក​ទាំង​ពីរ​ត្រូវ​តែ​ស្វែង​រក​ភាព​ដូច​គ្នា​ដើម្បី​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​។​ អ្នក​ស្រាវ​ជ្រាវ​បាន​ប្រាប់​ទៀត​ថា​គូ​ស្នេហ៍​ដែល​ស្រលាញ់​គ្នា​បាន​យូរ​គឺ​មាន​ភាព​ដូច​គ្នា​ច្រើន​ជាង​អ្វី​ដែល​ខុស​គ្នា​។​

២. ខ្ញុំ​អាច​ផ្លាស់​ប្ដូរ​មនុស្ស​ម្នាក់​បាន​

បើ​អ្នក​គិត​ថា​អ្នក​អាច​ផ្លាស់​ប្ដូរ​មនុស្ស​ដែល​អ្នក​ស្រលាញ់​បាន​ អូខេ​! ឈប់​ភ្លាម​!​ ពិត​ណាស់​ស្នេហា​ជា​រឿង​ធម្ម​ជាតិ​របស់​មនុស្ស​២​នាក់​ តែ​ ការ​គិត​ អាកប្បកិរិយា​ ចរិត​ អ្នក​មិន​អាច​ប្ដូរ​បាន​ទេ​។​ ត្រូវ​ចាំ​ថា​អ្នក​មិន​អាច​ផ្លាស់​ប្ដូរ​អ្វី​ដែល​ធម្មជាតិ​បាន​បង្កើត​មក​ទេ​។​ បើ​អ្នក​ស្រមៃ​ចង់​បាន​មនុស្ស​ម្នាក់​ដែល​យល់​ និង​គាំ​ទ្រ​អ្នក​ គួរ​តែ​ស្វែង​រក​មនុស្ស​ម្នាក់​ដែល​អាច​ចែក​រំលែក​ការ​យល់​ឃើញ​របស់​អ្នក​ជា​មួយ​អ្នក​បាន​។​

៣. នៅ​ជា​មួយ​គ្នា​មុន​ពេល​រៀប​ការ​ជា​រឿង​ល្អ​ក្នុង​ការ​ស្គាល់​គ្នា​ឲ្យ​ច្បាស់​ជា​មុន​សិន

ស្ដាប់​ទៅ​ដូច​ជា​មិន​សម​ហេតុ​សម​ផល​សោះ​ ព្រោះ​អ្នក​ទាំង​ពីរ​មាន​ពេល​វេលា​និង​គម្លាត​ច្រើន​ណាស់​ដើម្បី​មើល​ចិត្ត​គ្នា​ និង​ស្វែង​យល់​ពី​គ្នា​។​ នៅ​ជា​មួយ​គ្នា​គឺ​ងាយ​ស្រួល​ទេ​ តែ​ការ​ត្រៀម​ខ្លួន​សម្រាប់​រៀប​ការ​មិន​មែន​ជា​រឿង​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​ក្នុង​ពេល​ត្រឹម​១​យប់​នោះ​ទេ​។​ ឪពុក​ម្ដាយ​ទាំង​សង​ខាង​នឹង​បង្ខំ​ឲ្យ​រៀប​ការ​ បើ​អ្នក​ទាំង​ពីរ​បាន​នៅ​ជា​មួយ​គ្នា​ហើយ​​ ត្រូវ​តែ​រៀប​ការ​។​ សម្ពាធ​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​ស្ថាន​ភាព​២​ ទី​១គឺ​ រៀប​ការ​ទាំង​មិន​ទាន់​ត្រៀម​ខ្លួន​ហើយ​ ទី២​ គឺ​នេះ​ជា​អ្វី​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​តែ​ធ្វើ​។​ ​

៤. ការ​រៀប​ការ​គឺ​ជា​អាវុធ​បំផ្លាញ​សេចក្ដី​ស្នេហា

បើ​អ្នក​បាន​គិត​បែប​នេះ​ គឺ​ខុស​ស្រឡះ​តែ​ម្ដង​។​ ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Stony Brook ក្នុង​ទីក្រុង​ ញ៉ូវយ៉ក​ បាន​រក​ឃើញ​ថា​ គូ​ស្នេហ៍​ដែល​បាន​រៀប​ការ​រួច​ហើយ​រស់​នៅ​ជា​មួយ​គ្នា​ ពី​១០​ ទៅ​ ២៩​ឆ្នាំ​ នឹង​មាន​អារម្មណ៍​ដូច​គូ​ស្នេហ៍​ថ្មីថ្មោង​ ពេល​ពួក​គេ​មើល​រូប​ថត​អាពាហ៍ពិពាហ៍​របស់​គេ​។​​តែ​ត្រូវ​ចាំ​ថា​ ស្នេហា​ដែល​យូរ​អង្វែង​គឺ​មក​ពី​ការ​ខ្វល់​ពី​គ្នា​របស់​អ្នក​ទាំង​ពីរ​ គោរព​ ចែក​រំលែក​ និង​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​គ្នា​។​

៥. ស្នេហា​កាំ​រន្ទះ​មាន​ក្នុង​ជីវិត​ពិត

មនុស្ស​ភាគ​ច្រើន​នៅ​តែ​ជឿ​លើ​រឿង​ ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត​ តែ​នៅ​មិន​មែន​ជា​ការ​ពិត​ទេ​។​ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ស្រ្តី​ពិនិត្យ​មើល​ ៦​យ៉ាង​ដើម្បី​ដឹង​ថា​តើ​បុរស​នៅ​សម​នឹង​នាង​ឬ​អត់​​ ហើយ​ចំណាយ​ពេល​ ៤៥វិនាទី​ដើម្បី​សម្រេច​ថា​តើ​នាង​ចូល​ចិត្ត​បុរស​នោះ​ឬ​អត់​។

ចុចអាន៖ ៤ យ៉ាង​បង្កឲ្យគូស្នេហ៍ភាគច្រើនរកាំកូស​នឹង​គ្នា រហូតឈានដល់ការចែកផ្លូវ

ប្រភព៖ Eva ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម