ចំណាយ​​​​​ពេល​៣​នាទី​​​​​​​សម្រាប់​​អាន ​​​​ដើម្បី​​​​​​​កុំ​​ឲ្យ​ជីវិត​​​​ងងឹតស្លុបដូច​​យប់

  • 2019-02-20 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​​យូរ​​​ពេក​​ទេ ត្រឹម​​​៣​នាទី​​ប៉ុណ្ណោះ អ្នក​គួរ​​​​​​​​ចំណាយ ដើម្បី​​​​​​ស្វែង​​​​យល់​​កាន់​​តែ​​​ច្បាស់​​​​ពី​​​​​​​​​ជីវិត ​ការពារ​​​មិន​​ឲ្យ​មាន​គំនិត​អវិជ្ជមាន​ ​​ដេក​​កើត​ទុក្ខ​ គិត​ថា​​​​​​ខ្លួន​ឯង​ទាល់​​ច្រក មិន​អាច​​ប្រឈម​នឹង​​បញ្ហា​ផ្សេងៗ​​បាន។​​​​

១. អ្នក​​មិន​អាច​​កែប្រែ​​រឿង​​​រ៉ាវ​​ដែល​​កើត​ឡើង​ពី​ម្សិល​មិញ​​​​​​បាន​​​ពិត​មែន​ ​​ប៉ុន្តែ​​​កុំ​ភ្លេច​​​​​ថា នៅ​មាន​​​ថ្ងៃ​​​ស្អែក ដែល​អ្នក​​អាច​ធ្វើ​​វា​ឲ្យ​បាន​​​ល្អ​​​​ប្រសើរ​​​ជាង​​មុន។

២. ​​មនុស្ស​​​​​តែ​​​ម្នាក់​​​​គត់​​ ដែល​​តែងតែ​ជួយ​អ្នក​​​​រាល់​​គ្រប់​​​បញ្ហា នោះ​គឺ​​​ជា​​​​រូប​អ្នក​ផ្ទាល់។

៣. មាន​​​របស់​​​ធំៗ​​​ពីរ​​យ៉ាង​​​ដែល​អាច​ធ្វើ​​ឲ្យ​ពិភពលោក​​ក្រឡាប់​ចាក់ គឺ​​សេចក្តី​​ស្រលាញ់​​និង​​​សេចក្តី​​ស្អប់។

៤. អ្វី​​ដែល​​​អាច​ធ្វើ​ឲ្យ​​​​ចិត្ត​​ស្ងប់​​​ គឺ​​ត្រូវ​គិត​​​​​​​​​​ថា​​រឿងរ៉ាវ​​​​​​ទាំង​អស់​​​ មិន​​មែន​​ទៅ​​​រលូន​​​​ដូច​​​​​ចិត្ត​​បាន​​ប៉ង​​ទុក​​​នោះ​ទេ​។

៥. មនុស្ស​​ម្នាក់​​​​​ៗ​​មាន​រូប​សម្បត្តិ​ និង​​​ការ​​​គិត​ខុសៗ​គ្នា​ ដូច្នេះ​​ហើយ​​កុំ​​​ប្រមាថ​​​​​រិះគន់​​​​ ពេល​​​​​​​​ឃើញ​​​​​​គេ​​​មាន​អ្វី​​​ដែល​ផ្ទុយ​ពី​អ្នក។

៦. អាន​​​​​សៀវភៅ​​​​​​​​​​​​​​​​​​ល្អៗ​​ ជួយ​​ឲ្យ​​​​​អ្នក​​​កាន់​តែ​​​យល់​​ដឹង​​​​​​ច្រើន​ជាង​មុន តែ​កុំ​ភ្លេច​​​យល់​​​​​​​​ពី​ចិត្ត​​​អ្នក​​ដទៃ​​​​ផង ហើយ​​​សំខាន់​​ជាង​នេះ​ទៀត​ ត្រូវ​​យល់​ពី​​ខ្លួន​ឯង​​​​​​ឲ្យ​​បាន​​​ច្បាស់​​​​។

៧. បើ​គ្មាន​​លុយ ត្រូវ​​​​​​ប្រើ​​គំនិត បើ​គ្មាន​គំនិត​ ត្រូវ​​​រក​ជំនួយ ឬ​​​ដៃ​គូ​​​​ដែល​​​អាច​​ជួយ​ជា​កម្លាំង​​​​ចិត្ត​​បាន។

៨. ​​​​​​មនុស្ស​​​ដែល​​​មាន​គំនិត​ល្អ ចិត្ត​​ក៏​​​​ត្រជាក់ ទុក្ខ​​​​​​​ក៏​មិន​​សូវ​មាន​។

៩. ​​​​​​​​​​​ការ​​ឈឺ​​ចាប់​​​​​​​​​​​​​​​មិន​​​​​ធ្ងន់ធ្ងរ​​​​​​​​​​​ពេក​​​​​ទេ ប៉ុន្តែ​​បើ​​អ្នក​​​យក​វា​​​មក​គិត​​​​​​​​​​​​ច្រើន​ពេក​​​​​​​​​​​​​​ នោះ​​អ្នក​នឹង​ឈឺ​​កាន់​តែ​​ខ្លាំង។

៩. ​​​​​​​​​​​​​​​​​ត្រូវ​​ហ៊ាន​ទទួល​​ស្គាល់ ​​ត្រូវ​​ចេះ​​​​​កែ​លម្អ​​បន្ថែម​​ចំណុច​​​​​​ខ្វះ​​​ខាត​​ ​ចេះ​​​អត់​​​​អោន ​​​​​​ខិត​​​ខំ​​ប្រឹង​​​​​​ប្រែង​​​​​​មិន​រា​ថយ នោះ​​​​​​ជីវិត​​​​​នឹង​ពោរពេញ​​​ដោយ​ភាព​​ភ្លឺ​​ថ្លា​​ស្រស់​​បំព្រង។

១០. ទៅ​​​លេង​កន្លែង​​​​ស្ងៀមស្ងាត់ មិន​​ប្រាកដ​ថា​ចិត្ត​អាច​​ស្ងប់​​បាន​ទេ ​​​ស្គាល់​​មនុស្ស​​រាប់​​​រយ​អ្នក ក៏​មិន​ប្រាកដ​ថា​​​ល្អ​ជាង​​​រាប់​​អាន​មនុស្ស​តែ​ម្នាក់​​ដែរ។

១១. កាលណា​​​​​អ្នក​​ដឹង​​ពី​​ទំហំ​នៃ​​​​មហិច្ឆតា​​របស់​​ខ្លួន​ ​ដឹង​ថា​ប៉ុនណា​ទើប​គ្រប់​គ្រាន់​​​ស្កប់​​ស្កល់​ នោះ​អ្នក​​នឹង​​​​​​​ពេញ​​​​ចិត្ត ​ចេះ​​​ឲ្យ​តម្លៃ​​​​​ជីវិត​​របស់​ខ្លួន​​ដូច​គ្នា។

១២. អ្វី​ដែល​​​មិន​អាច​​ត្រលប់​​ថយ​​ក្រោយ​គឺ​​ពេលវេលា​​​​ ។

  • អ្វី​​​ដែល​មនុស្ស​មិន​អាច​ជៀស​ផុត​គឺ​​សេចក្តី​​ស្លាប់។

  • អ្វី​​ដែល​លុយ​​​មិន​អាច​ទិញគឺ​​សុខភាព​និង​ជីវិត។

  • អ្វី​​ដែល​មិន​​អាច​​មើល​ដឹង គឺ​​​​​ចិត្ត​​មនុស្ស។

១៣. ភ្លើង​​មិន​ក្តៅ​​​​​ខ្លាំង បើ​​អ្នក​មិន​ចូល​ទៅ​ជិត ការ​ឈឺ​ចាប់​​​ក៏​​មិន​​សូវ​​ខ្លាំង បើ​​អ្នក​​​​មិន​ខ្វល់​ពី​វា។

១៤. កម្លាំង​​ចិត្ត​អាច​​​​​បាន​មក​ពី​​​​​​មនុស្ស​​ជុំវិញ​ខ្លួន ប៉ុន្តែ​​​ភាព​​រឹង​មាំ​គឺ​​​ចេញ​ពី​​ខ្លួន​​អ្នក​ផ្ទាល់​។

១៥. បើ​​ដាក់​​​ចិត្ត​​​ដាក់​​កាយ​ថា​​បោះ​​​ជំហាន​ទៅ​​មុខ​​​​​ហើយ​ ​​មិន​ត្រូវ​​​​រុញ​​​រា​​ជាមួយ​​​នឹង​​​បញ្ហា​​​ដាច់​​​​​ខាត។

១៦. មនុស្ស​​​មាន​​ប្រាជ្ញា អាច​​កែប្រែ​​បញ្ហា​ទៅ​ជា​​ឱកាស​ មាន​តែ​មនុស្ស​ល្ងង់​​ទេ ​​​​​​មាន​ឱកាស​​ហើយ​​​មិន​ហ៊ាន​សាក បែរ​​​ជា​​មើល​ឃើញ​តែ​បញ្ហា​​ទៅ​​វិញ។​

១៧. ចូរ​​ធ្វើ​​​ជា​មនុស្ស​​ល្អ ​ប្រកប​​ដោយ​​គតិ ​និង​​​​​សប្បាយ​​​រីករាយ នោះ​​​អ្នក​​នឹង​​​មាន​​​​ជីវិត​​ដែល​ពេញ​លេញ​មួយ ទោះ​គ្មាន​លុយ​​ហូរ​ហៀរ​​ដូច​គេ​ក៏​ដោយ៕​​​​​​​​​​

ចុចអានបន្ត៖ យុវវ័យ​បើចង់​ក្លាយជា​អ្នក​មាន កុំ​ផឹក​កាហ្វេ​ប្រេនៗ និង​ទិញ​ស្បែក​ជើង​លើ​ពី​៤ គូ

ប្រភព៖ rugyim ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម