គុណសម្បត្តិ​របស់​នារី​សក់​ខ្មៅ ដែល​សាមី​ខ្លួន​ពេល​ខ្លះ​ក៏​មិន​ដឹង

  • 2019-02-20 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​មាន​សក់​ខ្មៅ​ពី​ធម្មជាតិ ហើយ​បែរ​ជា​ធុញទ្រាន់​នឹង​ពណ៌​បែបនេះ គួរ​តែ​អាន​អត្ថបទ​នេះសិន។ ព្រោះ​អ្នក​មាន​សក់​ខ្មៅ​មាន​គុណសម្បត្តិ​ច្រើន​រាប់​មិន​អស់​ដូច​ខាងក្រោម​នេះ។

១.មើល​ទៅ​មាន​សុខភាព​ល្អ

សក់​ពណ៌​ញឹកញាប់ នឹង​ធ្វើ​ឲ្យ​សក់​មើល​ទៅ​ស្ងួត បែក​ចុង និង​សំពោង​គ្មាន​សំណើម។ ខណៈ​ពេល​ដែល​សក់​ខ្មៅ​ធម្មជាតិ​នឹង​ជួយ​ធ្វើឲ្យ​មើល​ទៅ​មាន​សុខភាព​ល្អ ភ្លឺ​ចែងចាំង និង​មាន​ទម្ងន់។

រូបតំណាង

**២.ជា​អត្តសញ្ញាណ​នារី​អាស៊ី**

នារី​អាស៊ី​ភាគ​ច្រើន​មាន​សក់​ខ្មៅ ដែល​ជា​ពណ៌​សក់​ធម្មជាតិ និង​ត្រូវ​បាន​ចាត់​ទុក​អត្តសញ្ញាណ​នៃ​តំបន់​មួយ។

រូបតំណាង

៣.ជួយ​ឲ្យ​មុខ​ស​ជាង​មុន

ការ​មាន​សក់​ខ្មៅ​នឹង​ជួយ​លើក​មុខ ឲ្យ​មើល​ទៅ​ភ្លឺ​ជាង​មុន ហើយ​ក៏​អាច​បង្កើត​ភាព​ខ្លាំង​សម្រាប់​ស្បែក​ឲ្យ​លេចធ្លោ​ជាង​មុន។

រូបតំណាង

៤.មើល​ទៅ​ក្មេង​ជាង​វ័យ

សក់​ខ្មៅ​ផ្ដល់​នូវ​រូបរាង​បែប​ធម្មជាតិ ហើយ​ធ្វើឲ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ដូចជា​សិស្ស​វិទ្យាល័យ។

រូបតំណាង

៥.ងាយស្រួល​ផ្គូផ្គង​ជាមួយ​សម្លៀកបំពាក់

សក់​ខ្មៅ​នឹង​ជួយ​ដល់​ស្រី​ៗ​ក្នុង​ការ​ស្វែង​រក​ម៉ូដ​សម្លៀកបំពាក់ ឬ​អាច​និយាយ​បាន​ថា​ស្លៀក​ជាមួយ​ម៉ូដ​ណា​ក៏​បាន។

រូបតំណាង

៦.មិន​ចេះ​ហួស​សម័យ

សក់​ខ្មៅ​សក្ដិសម​នឹង​នារី​គ្រប់​វ័យ ហើយ​មិន​ចេះ​ហួស​សម័យ​ទៀត​ផង។

រូបតំណាង

៧.មិន​ប្រថុយ​អាឡែរហ្សី

នារី​ខ្លះ​មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​លាប​សក់ រហូត​ដល់​ធ្វើឲ្យ​ស្បែក​ក្លាយ​ជា​ក្រហម រមាស់ និង​អាច​បណ្ដាល​ឲ្យ​មាន​ការ​រីក​រាលដាល​កាន់តែ​ធំ៕

រូបតំណាង

ចុចអាន៖សក់​រួញ​ស្អាត​ដូច​តា​រា​កូរ៉េ ដោយគ្រាន់​តែ​​ធ្វើ​តាម​របៀប​មូរ​សក់​រួញ​​៤​ជំហាន​នេះ​

ប្រភព៖ Sanook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម