ស្រលាញ់គេតែម្នាក់ឯង មើលទៅស្ងប់ស្ងាត់ តែវាកំពុងបំផ្លាញបេះដូងយ៉ាងសាហាវ
- 2019-02-20 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គេតែម្នាក់ឯង មើលទៅស្ងប់ស្ងាត់ តែវាកំពុងបំផ្លាញបេះដូងយ៉ាងសាហាវ
ស្រលាញ់នរណាម្នាក់តែម្ខាង បើមើលពីខាងក្រៅ ដូចទឹកនៅក្នុងបឹងដែរ គឺស្ងប់ស្ងាត់ល្អខ្លាំងណាស់ តែធាតុពិតវិញ វាគឺជាមហាសមុទ្រដ៏ធំធេង រលកបោកបក់គ្មានពេលឈប់ អាចធ្វើឲ្យគេឈឺចាប់ដល់កំពូល។ ប្រសិនបើអ្នកធ្លាប់ស្រលាញ់នរណាម្នាក់តែម្ខាង អ្នកប្រាកដជាធ្លាប់ឆ្លងកាត់អារម្មណ៍ទាំងនេះហើយ។
១. គ្រាន់តែចេញក្បាលដំបូងមក គឺស្នេហាមួយនេះគ្មានពន្លឺក្ដីសង្ឃឹមបាត់ទៅហើយ ព្រោះពីដើមដល់ចប់ វាគឺជាអាថ៌កំបាំងមួយ។ ខ្លាចគេដឹងថាយើងស្រលាញ់គេ ហើយក៏ខ្លាចថាគេមិនដឹងថាយើងស្រលាញ់គេ តែអ្វីដែលខ្លាចបំផុតនោះគឺ ពេលគេដឹងហើយ បែរជាធ្វើមិនដឹងទៅវិញ។
២. ផែនដីធំទូលាយយ៉ាងនេះ គេលួចមើលអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួន តែបែរជារំលងយើងទៅវិញ។ នោះគឺជាអារម្មណ៍មួយដែលយើងសង្កេតឃើញថា គេហាក់បើកចិត្តចំពោះមនុស្សគ្រប់គ្នា អត់តែយើង។
៣. អារម្មណ៍ដែលឈឺចាប់បំផុតនោះគឺមិនមែនប្រចណ្ឌទេ តែគឺគ្មានសិទ្ធិប្រចណ្ឌ។ ពេលខ្លះចង់ច្រណែន ចង់ខឹងឲ្យគេដឹង ពេលគេស្និទ្ធិស្នាលនឹងនរណាម្នាក់ខ្លាំង តែចុងក្រោយក៏បានត្រឹមតែស្ងប់ស្ងាត់ ព្រោះយើងយកសិទ្ធិអីទៅប្រចណ្ឌ?
៤. យើងមិនចង់សារភាពព្រោះមិនមែនគ្មានភាពក្លាហាននោះទេ តែមកពីដឹងពីចម្លើយនៅក្នុងចិត្តរួចទៅហើយ នៅចង់បំបាក់មុខខ្លួនឯងធ្វើអីទៀត?
៥. អ្នកមានធ្លាប់យល់អារម្មណ៍ពេលចូលហាងភ្លៅមាន់ តែចង់ញ៉ាំសាច់ទាដែរឬទេ? នោះគឺជាអារម្មណ៍ស្រលាញ់គេតែម្ខាង។ ដឹងច្បាស់ហើយថាពេលចាប់ផ្ដើមនឹងមិនទទួលបានលទ្ធផលដែលខ្លួនចង់បាន តែនៅតែបង្ខំចិត្តរំពឹងវាឲ្យទាល់តែបាន។
៦. ស្នេហាតែម្ខាងគឺពេលចាប់ផ្ដើមគ្មានអ្នកយល់ព្រម ហើយពេលបញ្ចប់ក៏គ្មានអ្នកណាខ្វល់។ អ្វីគ្រប់យ៉ាងគឺខ្លួនឯងជាអ្នកផ្ដើមហើយបញ្ចប់ទាំងអស់។ ប្រៀបដូចជាឆាកល្ខោនមួយដែលគ្រប់ឈុតឆាកទាំងអស់យើងជាអ្នកសម្ដែង តែគ្រាន់តែគ្មានទស្សនិកជន៕
ចុចអាន៖ច្បាស់ដូចថ្ងៃ ៥ សញ្ញាបង្ហាញឲ្យឃើញថា អ្នកលង់ស្រលាញ់គេមែនទែនហើយ