មន្តស្នេហ៍ ៤ យ៉ាង ធ្វើឲ្យបុរសលង់ស្នេហ៍ជ្រាលជ្រៅជាមួយស្រីៗពូកែអៀន
- 2019-02-20 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្តស្នេហ៍ ៤ យ៉ាង ធ្វើឲ្យបុរសលង់ស្នេហ៍ជ្រាលជ្រៅជាមួយស្រីៗពូកែអៀន
មនុស្សស្រីដែលពូកែអៀនប្រៀន មិនសូវចូលចិត្តនិយាយច្រើន ហើយសឹងតែធ្វើឲ្យអ្នកជុំវិញខ្លួន មិនដឹងថាត្រូវចាប់ផ្តើមការសន្ទនាដោយរបៀបណា។ ពេលខ្លះសូម្បីតែខ្លួននាងផ្ទាល់ ក៏បារម្ភខ្លាចគេវាយតម្លៃថានាងវាយឫកដែរ។ តាមពិតវាគ្រាន់តែជាចរិតធម្មជាតិរបស់នាងប៉ុណ្ណោះ ចូលចិត្តអឹមអៀនតាំងពីដើមមក។ ចរិតបែបនេះហើយ ទើបធ្វើឲ្យនាងកាន់តែមានមន្តស្នេហ៍ និងមានបុរសជាច្រើនលង់ស្រលាញ់ជ្រាលជ្រៅ ចង់ចូលទៅក្បែរកាន់តែខ្លាំងជាងមុន។ តើអ្នកដឹងថាមកពីមូលហេតុអ្វីអត់?
១. អៀនកាន់តែខ្លាំង គាត់រឹតតែចង់ដឹងពីនាង
មនុស្សស្រីដែលអៀន មិនសូវនិយាយសាំញ៉ាំ និងមិនចូលចិត្តបង្ហាញអ្វីដែលទាក់ទងនឹងរឿងផ្ទាល់ខ្លួនរបស់នាង ជាហេតុធ្វើឲ្យមនុស្សប្រុស អន្ទះសាចង់ស្គាល់នាងឲ្យបានច្បាស់ជាងមុន ចង់បង្កើនភាពស្និទ្ធស្នាល ដើម្បីស្ទាបស្ទង់ដឹងថានាងជាមនុស្សប្រភេទណា។ ស្ងៀមស្ងាត់ខ្លាំងប៉ុនណា គាត់កាន់តែចង់ចូលជិតខ្លាំងលើសពីនោះ។
២. គាត់មានអារម្មណ៍ថាខ្លួនឯងជាវីរបុរស
ច្បាស់ណាស់ប្រុសៗ មានអារម្មណ៍ថាខ្លួនឯងដូចជាវីរបុរសអីចឹង បើមនុស្សស្រីពូកែអៀនព្រមទទួលយកស្នេហារបស់គាត់ ព្រោះនាងមិនងាយប្រគល់ក្តីស្រលាញ់ឲ្យនរណាស្រួលៗឡើយ។ ហេតុនេះហើយ ទើបប្រុសៗគិតថាខ្លួនសំណាងជាងគេ ពេលបាននាងមកធ្វើជាគូ។
៣. នាងពោរពេញដោយភាពទន់ភ្លន់
មនុស្សស្រីបែបនេះ គឺពោរពេញដោយភាពទន់ភ្លន់មានមន្តស្នេហ៍ និងធ្វើឲ្យមនុស្សប្រុស យល់ថានាងមានភាពផ្អែមល្ហែម ស្រួលនិយាយគ្នា។
៤. គាត់គិតថាស្នេហានឹងថិតថេរបានយូរអង្វែង
គាត់គិតថាមនុស្សស្រីដែលពូកែអៀន មិនចចេសរឹងរូស និងមិនសូវចេះរករកធ្វើឲ្យគាត់ឈឺក្បាល មិនសូវមានជម្លោះធុំដុំ ហើយស្នេហានឹងអាចថិតថេរបានយូរអង្វែង៕
ចុចអានបន្ត៖ រៀបការហើយចង់បានសុភមង្គល ទាល់តែយល់ដឹងពីរឿងទាំងនេះ