រក​គូ​យូរ​ពេក​អត់​ឃើញ ស្ត្រី​ម្នាក់​សុខ​ចិត្ត​រៀបការ​ជាមួយ​ភួយ​របស់​ខ្លួន

  • 2019-02-20 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ចំណាយ​ពេល​យូរ​ពេក តែ​នៅ​តែ​មិន​ទាន់​រក​បាន​ស្នេហា​ឲ្យ​​ខ្លួនឯង​​បាន នារី​បាន​ដាច់​ចិត្ត​រៀបការ​ជាមួយ​ភួយ​របស់​ខ្លួន​តែ​ម្ដង​ទៅ។

នារី​ជនជាតិ​អង់គ្លេស ឈ្មោះ Pascale Sellick អាយុ ៤៩ ឆ្នាំ បាន​សម្រេច​ចិត្ត​ប្រារព្ធ​ធ្វើ​ពិធី​រៀបការ​ជាមួយ​ភួយ​រប​ស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។ ចែក​រំលែក​ជាមួយ​បណ្ដាញ​ព័ត៌មាន Mirror Pascale បាន​ឲ្យ​ដឹង​ថា៖ “គាត់ (ភួយ) គឺ​ជា​ស្នេហា​ដ៏​អស្ចារ្យ និង​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ជួប។ គាត់​មិន​ដែល​ក្បត់ តែង​នៅ​ក្បែរ​ខ្ញុំ និង​ជា​អ្នក​ផ្ដល់​ភាព​កក់​ក្ដៅ​បំផុត។ ពួក​ខ្ញុំ​បាន​ស្រលាញ់​គ្នា​យូរ​ហើយ និង​មាន​មនោសញ្ចេតនា​យូរ​អង្វែង”។

មង្គល​ការ​របស់​ស្ត្រី​ខាង​លើ​ជាមួយ​ភួយ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រីសត Rougemont Gardens នៅ​ម៉ោង​២​រសៀល កាល​​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​។ ក្នុង​ថ្ងៃ​ជ័យ​មង្គល​ខ្លួន គាត់​បាន​ស្លៀក​ឈុត​គេង ហើយ​ភ្ញៀវ​ទាំង​អស់​ក៏​ត្រូវ​បាន​តម្រូវ​ឲ្យ​ស្លៀក​ឈុត​គេង​ដូច​គ្នា ហើយ​បើ​យក​តុក្កតា​ខ្លា​ឃ្មុំ​មក​ជាមួយ​ទៀត​នោះ​​កាន់​តែ​ល្អ។ តាម​នោះ​ដែរ ក្រោយ​ពេល​រក​សង្សារ​ជា​យូរ​ឆ្នាំ តែ​រក​មិន​ត្រូវ​ចិត្ត ទើប​ស្ត្រី​វ័យ​៤៩ ឆ្នាំ​រូប​នេះ ឈាន​ទៅ​ដល់​ការ រៀបការ​ជាមួយ​ភួយ​របស់​ខ្លួន៕

ចុចអាន៖​ទៅ​​ស្នាក់​​​​​​នៅ​​​​​​សណ្ឋាគារ មិន​​​​ចង់​​​​ជួប​​រឿង​​​ស៊យ​ គួរ​​​​​​​​​​ដឹង​​​​៧​​យ៉ាង​​​​​នេះ​​សិន


ប្រភព៖ bestie