៤ វិធី​ចម្រោះ​ជាតិ​ពុល​ចេញ​ពី​ខ្លួន​ល្អ​បំផុត ក្រោយ​ញ៉ាំ​គ្រឿង​ស្រវឹង​​ច្រើន

  • 2019-02-18 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ឲ្យ​រាង​កាយ​មាំមួន គ្មាន​ជំងឺ​មក​បៀតបៀន ក្រៅ​ពី​បង្ការ​ជំងឺ​ផ្សេង​ៗ មនុស្ស​គ្រប់​រូប​គួរ​ក៏​​ចម្រោះ​ជាតិ​ពុល​ចេញ​​ពី​ខ្លួន​ជានិច្ចកាល ដើម្បី​ឲ្យ​រាង​កាយ​បាន​ធូរស្រាល ជា​ពិសេស​ក្រោយ​ពេល​សេពសុរា និង​មាន​ពេល​កម្មវិធី​ជប់​លៀង​ច្រើន​ហើយ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​អាកុល។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ដែល​បញ្ចេញ​ជាតិ​ពុល​បាន​ល្អ​បំផុត។

១. ទឹក​ក្រូច​ឆ្មា

ទឹក​ក្រូច​ឆ្មា​សម្បូរ​ទៅ​ដោយ​វីតាមីន C ច្រើន។ ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​លាយ​ទឹក​ជារៀង​រាល់​ព្រឹក មិន​ត្រឹម​តែ​បន្ថែម​ថាមពល​នៅ​ក្នុង​ថ្ងៃ​សម្រាប់​អ្នក​នោះ​ទេ វា​ក៏​ជួយ​ចម្រោះ​ពោះវៀន និង​ជាតិ​ពុល​ចេញ​ពី​ខ្លួន​បាន​យ៉ាង​ល្អ ជា​ពិសេស​គឺ​ក្រោយ​ផឹក​ស្រា​កាល​ពី​យប់។

២. ហាត់​ប្រាណ

វិធី​ងាយ​មួយ​ទៀត​ដើម្បី​បញ្ចេញ​ជាតិ​ពុល​ចេញ​ពី​ខ្លួន​​គឺ​ហាត់​ប្រាណ​​នេះ​ឯង។ ការ​រត់​ហាត់​ប្រាណ​ពេល​ព្រឹក ឲ្យ​ចេញ​ញើស​ច្រើន គឺ​ការ​បញ្ចេញ​ជាតិ​ពុល​បាន​យ៉ាង​ល្អ​បំផុត។ ការ​រត់​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ ប្រមាណ ៣០ នាទី​នឹង​ធ្វើ​ឲ្យ​អ្នក​ជ្រះ​ស្រឡះ​ពេញ​មួយ​ថ្ងៃ។

៣. ខ្ញី និង​ខ្ទឹម

ខ្ញី និង​ខ្ទឹម មិន​ត្រឹម​​សម្លាប់​មេរោគ​លើ​ស្បែក​​យ៉ាង​មាន​ប្រសិទ្ធិភាព​នោះ​ទេ វា​ក៏​ជា​​ប្រភេទ​បន្លែ​បញ្ចេញ​ជាតិ​ពុល​ចេញ​ពី​ខ្លួន​​ទៀត​ផង។ តាម​ការ​ពិសោធន៍ ខ្ទឹម​ជួយ​បន្ថយ​សម្ពាធ​ឈាម រីឯ​ខ្ញី​អាច​យក​មក​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​បាន។

៤. តែ​បៃតង

តែ​បៃតង​មាន​ផ្ទុក​សារធាតុ​ពុល​នៅ​ក្នុង​អាកាសធាតុ ក៏​ដូច​ជារាង​កាយ​ជា​ច្រើន​។ តែ​បៃតង​មិន​ត្រឹម​តែ​គ្រាន់​ជា​ប្រភេទ​ភេសជ្ជៈ​មួយ​ប្រភេទ​នោះ​ទេ នៅ​ពេល​លាយ​ជា​ខ្ញី វា​គឺ​ប្រភេទ​ឳសថ​បណ្ដេញ​ជាតិ​ពុល​ដ៏​ល្អ​ឥត​ខ្ចោះ៕

ចុចអាន៖ភ្ញាក់​ផ្អើល​! គ្រាន់​តែ​ញ៉ាំ​ផ្លែ​ផាសិន​រាល់​ថ្ងៃ​ធ្វើ​ឲ្យ​រាង​កាយ​ផ្លាស់​ប្ដូរ​ដល់​ម្ល៉ឹង​

ប្រភព៖ emdep អត្ថបទ៖Caramel

អត្ថបទពេញនិយម