មុន​សម្រេចចិត្ត​ខាត់​​ឬ​បក​ស្បែក​ អាន​អត្ថបទ​នេះ​សិន​ អ្នក​​នឹងងាក​មក​ស្រឡាញ់​ស្បែក​ខ្មៅ​​​វិញ

  • 2019-02-18 03:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រជា​ជន​តំបន់​អាស៊ី​ភាគ​ច្រើន​ ជា​ពិសេស​​នារី​ៗ​ស្រលាញ់​​​ចូល​ចិត្ត​និង​ចង់​បាន​​សម្បុរ​ស្បែក​ស​ខ្ចី​។​ ពួក​គេ​យល់​ថា​សម្បុរ​ស្បែក​ស​ មិន​ត្រឹម​តែ​ស្រស់​ស្អាត​ទាក់ទាញ​​នោះ​ទេ​ តែ​វា​មើល​ទៅ​មាន​អនាម័យ​ ហើយ​ក៏​បង្ហាញ​ពី​ភាព​ស្រណុក​​ដែល​នៅ​តែ​ផ្ទះ​មិន​ដែល​ចេញ​ក្រៅ​ ធ្វើ​ការ​ក្រោម​កម្ដៅ​ថ្ងៃ។​

ដោយសារ​តែ​ផ្នត់​គំនិត​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ស្រី​ៗ​ខ្លះ​ដែល​កើត​​មក​សម្បុរ​ខ្មៅ​ស្រអែម​ មាន​ការ​អាក់​អន់​ចិត្ត​ ហើយ​ខំ​ទៅ​កែ​ខៃ​ពណ៌​សម្បុរ​ខ្លួន​ដូចជា​ ខាត់​ស្បែក​ បក​ស្បែក​ លាប​​ឡេ​ជា​ដើម​ ដែល​គ្រោះ​ថ្នាក់​ធ្វើ​ឲ្យ​ស្បែក​ខូច​ ងាយ​ប្រតិកម្ម ដោយសារ​គ្រឿង​កែ​សម្បុរ​ស្បែក​ទាំង​នោះ​គ្មាន​គុណភាព​។​ ប៉ុន្តែ​បើ​អាន​គុណសម្បតិ្ត​ប៉ុន្មានចំណុច​នេះហើយ​ទើប​ដឹង​ថា​ អ្នក​មាន​ស្បែក​ខ្មៅ​ស្រអែម​មាន​សំណាង​បែប​ណា​៖​​

​ស្បែក​ខ្មៅ​គឺ​ជា​ស្បែក​ដែល​មាន​សុខភាព​ល្អ​ជាង​គេ​ ព្រោះ​វាជួយការពារ​កម្ដៅ​ថ្ងៃ​បាន​ខ្លាំង​។ អ្នក​កើត​មក​មាន​ស្បែក​ខ្មៅ​ស្រអែម​សំណាង​ត្រង់​ថា​ ស្បែក​របស់​គេ​មាន​​មេឡានីន (melanin) ការពារ​កំដៅ​ថ្ងៃ​បាន​ខ្ពស់​ជាងអ្នក​ស​ ដោយ​មិន​ចាំ​បាច់​ត្រូវ​លាប​ឡេ​ច្រើន​​សម្រាប់​ការពារ​គ្រប់​ពេល​ដូច​អ្នក​ស្បែក​សរ​នោះទេ។

​លើសពី​នេះ អ្នក​មាន​ស្បែក​ខ្មៅ​ស្រអែម​​មាន​អត្រា​ការ​កើត​មហារីក​ស្បែក​តិច​ជាង​អ្នក​មាន​ស្បែក​ស​ អរគុណ​ដល់មេឡានីន​ច្រើន​ដែល​ទប់​ស្កាត់​ការ​កើត​មហារីក​នោះ។​ ម៉្យាង​ទៀត​ ស្បែក​ខ្មៅ​ស្រអែម​មិន​ងាយ​ឆ្លងមេរោគ​ និង​ងាយ​កើត​ជំងឺ​សើរស្បែក​ដូច​អ្នក​មាន​ស្បែក​ស​ឡើយ​។​ អ្វិ​ដែល​គួរ​ឲ្យកត់​សម្គាល់​នោះ​ គឺ​​អ្នក​មាន​ស្បែក​ខ្មៅ​ស្រអែម​ ថត​ស៊ី​ កាមេរ៉ា​មើល​ទៅស្អាត​ស្រស់​ ហើយទាក់ទាញ​ខ្លាំង​។​

ផ្ទុយ​ទៅ​វិញ អ្នកខាត់ស្បែក បកស្បែកគឺហាក់ដូចជាបោះចោលនូវរនាំងការពាខ្លួនពីធម្មជាតិ​ ហើយចាប់យកកាំរស្មី​​ UV​ ដើម្បី​បង្កើត​ជំងឺមហារីក​ស្បែក​​អ៊ីចឹង​ដែរ។​ ដូច្នេះគ្រប់គ្នា​គួរ​ចេះស្រលាញ់ និង​ថែរក្សា​សម្បុរ​ពណ៌ធម្មជាតិ​​ដែល​ខ្លួន​មាន៕

ចុចអាន៖ស្រីៗ​ត្រូវ​ដឹង! ៤​យ៉ាង​នេះ​​​មិន​គួរ​ធ្វើ​នៅ​លើ​សុដន់​ឡើយ បើ​មិន​ចង់​មាន​គ្រោះថ្នាក់

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម