នេះជាមូលហេតុធ្វើ​ឲ្យ​រថយន្ត SsangYong ម៉ូដែល Rexton ត្រូវចិត្តមនុស្សស្រីជំនាន់ថ្មីបំផុត

  • 2019-02-17 03:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រថយន្ត SsangYong ម៉ូ​ដែលRexton ម្ចាស់​ពានរង្វាន់ រថយន្ត​ដែល​មាន​គុណ​តម្លៃ​ល្អ​ដាច់​គេ ២ឆ្នាំជាប់​គ្នា គឺ ២០១៨ និង ២០១៩ បាន​មក​ដល់​កម្ពុជា​ថ្មីៗនេះ ​ត្រូវ​គេ​​វាយ​តម្លៃ​ខ្ពស់​ថា​ពិតជា​រថយន្ត​ទំនើប មាន​រូបរាង​ស្រស់​ស្អាត​ស័ក្តិសម​សម្រាប់​ស្ត្រី​ទាន់​សម័យ​បំផុត។

ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន លោក Park Keun Baek អគ្គនាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន SsangYong បាន​ពន្យល់​ពី​ភាព​ពេញនិយម​របស់​រថយន្ត SsangYong គឺ​ដោយសារ​សុវត្ថិភាព ការ​រចនា​ទំនើប និង​កម្លាំង​ថាមពល​របស់​រថយន្ត។

លោក​​ថា៖ «ម៉ូដែល Rexton គឺ​ផលិត​ឡើង​ដោយ​ផ្តោត​លើ​សុវត្ថិភាព​របស់​អ្នក​ដំណើរ និង​ភាព​ធន​នៃ​រថយន្ត សូម្បី​តែ​នៅ​ពេល​បើកបរ​នៅ​លើ​ផ្លូវ​ដ៏​លំបាក​យ៉ាង​ណា​ក៏​ដោយ។ ការ​រចនា​ម៉ូដែល Rexton ឡើង​គឺ​ទទួល​បាន​ការ​កោត​សរសើរ​ពី​អ្នក​ជំនាញ​ខាង​ត្រួត​ពិនិត្យ​ស្វ័យ​ប្រវត្តិ​ជាច្រើន​ថា ជា​រថយន្ត SUV ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ក្នុង​ទីផ្សារ»។

«ចំណែក​រឿង​ម៉ាស៊ីន​វិញ រថយន្ត SsangYong ម៉ូដែល Rexton បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត 2.2 លីត្រ ប៉ុន្តែ​ការ​ដំណើរ​ការ​ម៉ាស៊ីន​របស់​វា​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ម៉ាស៊ីន 3.0 លីត្រ​ដែរ។ បច្ចេកវិទ្យា​នេះ គឺ​ត្រូវ​បាន​ក្រុម​វិស្វកម្ម​នៃ​ក្រុមហ៊ុន SsangYong រួម​បញ្ចូល​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ ស្រប​ទៅ​នឹង​ការ​រួម​បញ្ចូល​គ្នា ៧ ល្បឿន​នៃ​រថយន្ត​ដឹក​ជញ្ជូន​ម៉ូដែល Mercedes Benz»។ លោក​បញ្ជាក់​បន្ថែម។

កាល​ពី​ឆ្នាំ ២០១៨ រថយន្ត SsangYong ម៉ូ​ដែលRexton បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​ ៣ គឺ ឈ្នះ​ពាន​រង្វាន់ "រថយន្ត​ដែល​មាន​គុណ​តម្លៃ​ល្អ​ដាច់​គេ" "រថយន្ត​ដែល​ខ្លាំង ធុន រឹង​មាំ​ជម្នះ​គ្រប់​ឧបសគ្គ​ផ្លូវ" និង​ពានរង្វាន់ "រថយន្ត 4X4 ប្រចាំ​ឆ្នាំ"។

រថយន្ត SsangYong ម៉ូដែល​ Rexton នៅ​តែ​បន្ត​ទទួល​បាន​ពានរង្វាន់ "រថយន្ត​ដែល​មាន​គុណ​តម្លៃ​ល្អ​ដាច់​គេ" ក្នុង​ខែ​មករា ឆ្នាំ​២០១៩ ម្តង​ទៀត។ ចំណែក រថយន្ត SsangYong ម៉ូដែល Rexton Sports ទទួល​បាន​ពាន​រង្វាន់ "រថយន្ត​ដែល​មាន​គុណ​តម្លៃ​ល្អ​ដាច់​គេ" ក្នុង​ប្រភេទ "រថយន្ត Pick-Up ប្រចាំឆ្នាំ" ក្នុងឆ្នាំ ២០១៨។

២០១៩ គឺជាឆ្នាំ​ដ៏​គួរ​ឱ្យ​រំភើប​សម្រាប់​ SsangYong ព្រោះ​ថា​នឹង​មាន​ព្រឹត្តិការណ៍​រំជើប​រំជួល​ជាច្រើន​កើតឡើង​​នា​ពេល​ខាង​មុខ​នេះ។ ក្រៅ​ពី​ទើប​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ អគារ​តាំង​បង្ហាញ​រថយន្ត​ថ្មី​ដ៏​ទំនើប​​កាល​ពី​ម្សិល​មិញ​នេះ ឥលូវ​ក្រុមហ៊ុន SsangYong ក៏​គ្រោង​នឹង​ដាក់​បង្ហាញ​ម៉ូដែល​ថ្មី​មួយ​ទៀត​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ និង​កន្លែង​តាំង​បង្ហាញ​មួយ​ផ្សេងទៀត​នៅ​ដើម​ឆ្នាំ​ក្រោយ​នៅ​ក្បែរ​តំបន់​បឹង​កេងកង។

ចង់​ដឹង​ថា រថយន្ត SsangYong ម៉ូដែល Rexton ម្ចាស់​ពាន​រង្វាន់​អន្តរជាតិ​នេះ​ឡូយ​កម្រិត​ណា អាច​ទៅ​មើល សាក​ដោយ​ផ្ទាល់​នៅ​ SsangYong Showroom ថ្មី ៖

  • ទីតាំង ៖ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី (កែងមហាវិថីសហព័ន្ធរុស្សី និងវត្តនាគវ័ន) សង្កាត់ផ្សារដេប៉ូ 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ។
  • លេខទូរស័ព្ទ ៖ 098 456 888 / 095 456 888

អត្ថបទ៖ លីដា

អត្ថបទពេញនិយម