នារី​ថៃ​យក​ប្ដី​ឌូបៃ សុខចិត្តរស់​នៅ​ជាមួយ​ប្រពន្ធ​៤​នាក់​ផ្សេងទៀតក្នុង​ភូមិគ្រឹះ​បិទមាស

  • 2019-02-15 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ម្នាក់​ឈ្មោះ Muna បាន​រក​ឃើញ​សុភមង្គល​របស់​ខ្លួន នៅ​ពេល​ឈាន​ចូល​វ័យ​៦០ឆ្នាំ ហើយ​គូ​ស្នេហ៍​របស់​នាង​គឺ​ជា​មហាសេដ្ឋី​ទៀត​ផង។

កាល​ពី​ពេល​ថ្មី​ៗ​នេះ នារី​ជនជាតិ​ថៃ​ម្នាក់​បាន​បង្ករ​ការ​ភ្ញាក់​​នៅ​ពេល​សម្រេច​ចិត្ត​រៀបការ​ម្ដង​ទៀត​ជាមួយ​មហាសេដ្ឋី​ម្នាក់​មក​ពី​ឌូបៃ នៅ​អាយុ​៦០​ឆ្នាំ​។ បច្ចុប្បន្ន លោក​ស្រី Muna មាន​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ដោយ​ខ្លួន​ឯង។ ក្រោយ​ស្រលាញ់​គ្នា​បាន​៥​ឆ្នាំ អ្នក​ទាំង​២​បាន​សម្រេច​ចិត្ត​រើ​ផ្ទះ​មក​រស់​នៅ​ជាមួយ​គ្នា។

មុន​នោះ​ដែរ ប្ដី​របស់ Muna មាន​ប្រពន្ធ​៤​នាក់ ហើយ​គាត់​ជា​ប្រពន្ធ​ទី​៥។ ក្រោយ​ពេល​រៀបការ នារី​វ័យ​៦០​ឆ្នាំ​នេះ នឹង​រស់​នៅជាមួយ​ប្រពន្ធ​៤​នាក់​ទៀត​របស់​មហាសេដ្ឋី​ខាង​លើ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ប្ដី​របស់ Muna ស្ថិត​ក្នុង​ចំណោម​អ្នក​មាន​បំផុត​ទាំង​៥​​នៅ​ឌូបៃ។ ការងារ​សព្វថ្ងៃ​របស់ Muna គឺ​ធ្វើ​ខ្លួន​ឲ្យ​ស្អាត និង​ដើរ​ទិញ​ទំនិញ​ប្រេន​ៗ ដូច​ក្រុម​អភិជន​ដទៃ​ទៀត​នៅ​ឌូបៃ​ដែរ។

បន្ថែម​ពី​នេះ ភូមិគ្រឹះ​ដែល ដែល​នារី​កើត​ឆ្នាំ​១៩៥៩​កំពុង​ស្នាក់​នៅ​គឺ​ត្រូវ​បាន​លំអរ​ទៅ​ដោយ​មាស ហើយ​នៅ​ក្នុង​ផ្ទះ​គឺ​មាន​អ្នក​បម្រើ​ដល់​ទៅ​១៦​នាក់ មិន​ទាន់​គិត​អង្គរក្ស និង​សន្តិសុខ។ ទោះ​បី​ជា​មាន​ប្រពន្ធ​៥​នាក់​រស់​នៅ​ក្រោម​ដំបូល​តែ​មួយ​ក៏​ពិត​មែន តែ​អ្នក​ទាំង​៥​សុទ្ធ​តែ​មាន​ផ្ទះ​ផ្សេង​គ្នា​ទាំង​អស់​នៅ​ក្នុង​ដីឡូដ៍​ទំហំ​រាប់​ហិចតា​នេះ៕

ចុចអានបន្ត៖ សេដ្ឋីនី​ថៃ​រួម​ភេទ​មួយ​ថ្ងៃ​២៨​ដង ប្រកាស​ប្ដី​ទី​១៥ ឃើញ​មុខ​ឡើង​ភ្ញាក់

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម