នារី​​កូរ៉េ​​ម្នាក់​​​​​ចេញ​​​មុខ​​​មក​​​​ចែក​​រំលែក វិធី​ស្រក​​ទម្ងន់​​ជោគជ័យ​និង​មិន​​ឡើង​មក​​​វិញ

  • 2019-02-14 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​នារី​​​​កូរ៉េ​​​​​​​​រាង​​ស្លីម​ស្អាត​​​​​ ដែល​អ្នក​​បាន​​ឃើញ​​​នៅ​ក្នុង​រូប​នេះ​​ ធ្លាប់​​​​ជា​មនុស្ស​​​​​​​​​​​ធាត់​និង​មាឌ​​​​ធំកាលពីមុន។ នាង​​​​សាក​​សឹង​គ្រប់​​​វិធី​ទាំង​​អស់ ​​​​ព្រោះ​តែ​​​​​​​​​​​ចង់​​​បាន​រាង​ស្អាត​នឹង​​គេ ខំ​​លេប​​​​ថ្នាំ​​​​​​សម្រក​​​អស់​​រយៈពេល​​​​​​​​​​២​ខែ ស្រក​​អស់​​​​១២​គីឡូ ប៉ុន្តែ​​ក្រោយ​មក​​​ ទម្ងន់​​កាន់​តែ​​​​​កើន​ឡើង​ទ្វេ​​ដង។

បន្ទាប់​​មក​ទៀត​​​ នាង​​ក៏​​ព្យាយាម​​ប្រើ​​វិធី​​ថ្មី ​​​ដោយ​​​បន្ថយ​ការ​​ញ៉ាំ​ ​​​​​និង​​​​​ហាត់​​ប្រាណ​​​​ត្រឹម​ត្រូវ​។ វិធី​​​​​​​​នេះ​​​​ឃើញ​​ប្រសិទ្ធភាព​​​ ​យឺត​ជាង​​​ការ​​លេប​​​ថ្នាំ​​ពិត​​​​​មែន​​​ប៉ុន្តែ​​វា​ល្អ​​​សម្រាប់​​សុខភាព​ ​​និង​​មិន​​ងាយ​​​ធ្វើ​ឲ្យ​​ទម្ងន់​ឡើង​​មក​​វិញ​​នោះ​ទេ។

រូប​ថត​​កាល​នាង​​​​​​​មាន​ទម្ងន់​​​​​​ដល់​ទៅ​​ ៧៨​​គីឡូ

***តើ​​​គន្លឹះ​​​របស់​​​នារី​​​កូរ៉​​​ម្នាក់​នេះ មាន​អ្វី​​ខ្លះ​​ទៅ?

១. ​​ដាច់​​​ខាត​​ត្រូវ​​តែ​​​តាំង​​ចិត្ត​​អត់​​ធ្មត់​ខ្លាំង​​​​​​ណាស់​​​ កុំ​​​ប្រញាប់​​​​ចង់​​ឃើញ​​លទ្ធផល​​​លឿន​​​​ដូច​​លេប​​ថ្នាំ​ឲ្យ​សោះ។ តម​អាហារ​ផង ​​ហាត់​​ប្រាណ​​ផង នាង​​​ស្រក​​បាន​​​​​២៨គីឡូ​ ក្នុង​​​​រយៈ​ពេល​មួយ​​ឆ្នាំ បើ​​គិត​​ជា​​មួយ​​​ខែ ស្រក​​ប្រមាណ​​​​​១​គីឡូ​កន្លះ​​ប៉ុណ្ណោះ ហើយ​​​​នាង​​នៅ​​តែ​ព្យាយាម​​​​រហូត​ទទួល​​បាន​​​លទ្ធផល​ដូច​​ប្រាថ្នា។

២. មិន​​​ញ៉ាំ​​អាហារ​​បំពង ញ៉ាំ​​​តែ​​បន្លែ​និង​​ផ្លែឈើ​សរីរាង្គ ជា​​ពិសេស​​ញ៉ាំ​​ត្រសក់​​​ជា​​ប្រចាំ ព្រោះ​​ត្រសក់​​មួយ​ផ្លែ​មាន​​​ប្រហែល​១៥​​កាឡូរី​​​ប៉ុណ្ណោះ ​ល្អ​​​ឥតខ្ចោះ​​សម្រាប់​អ្នក​​​​ចង់​​ស្រក​គីឡូ​ ថែម​​​​​ទាំង​អាច​​ជួយ​​ឲ្យ​​​​ស្បែក​មាន​សំណើម​ ទន់​​រលោង។

​​​​​​​៣. មិន​​​រំលង​​​​​​​ការ​ហាត់​​​ប្រាណ ទោះ​​បី​ជា​​​រវល់​​​ខ្លាំង​​យ៉ាង​​​ណា​​ក៏​​ដោយ​​ ត្រូវ​តែ​​​ឆ្លៀត​​ទៅ​​ក្លឹប​​ហាត់​ប្រាណ ហាត់​​​ជាមួយ​​ម៉ាស៊ីន​និង​ក្បាច់ Cardio ជា​រៀងរាល់​ថ្ងៃ និង​​ហែល​ទឹក​នៅ​ពេល​​ទំនេរ ដើម្បី​​​​​​​បាន​​រាង​​ស្អាត និង​​មិន​​​​អាច​​ឡើង​​មក​​វិញ​ងាយៗ​ឡើយ៕​​

ចុចអានបន្ត៖ ផ្លែឈើស្រួល​រក ​៩ ​មុខ​ ស្រី​ៗ​កាន់​តែ​ញ៉ាំ​កាន់​តែធ្វើ​ឲ្យ​ស្អាត

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ដេត ឈុនអ៉ី