​កុំ​ឲ្យ​មាន​អារម្មណ៍​ថា​ឯកានៅ​ថ្ងៃ Valentine អាចធ្វើរឿងទាំងនេះបាន

  • 2019-02-14 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មិន​ទាន់​មាន​មនុស្ស​ក្នុង​បេះដូង យើង​ក៏​នៅ​តែ​អាច​ផ្ដល់​សុភមង្គល​ឲ្យ​ខ្លួន​ឯង​បាន​ក្នុង​ថ្ងៃ​បុណ្យ​ទិវារ​នៃ​ក្ដី​ស្រលាញ់ ដោយ​ធ្វើ​សកម្មភាព​ទាំង​នេះ។

១. ដើរ Shoping

មិន​មាន​អ្នក​ណា​ជូន​កាដូ​ឲ្យ ក៏​គ្មាន​បញ្ហា ព្រោះ​គ្មាន​អ្នក​ណា​ផ្ដល់​ក្ដី​សុខ​ឲ្យ​យើង​បាន​ច្រើន​ជាង​យើង​ខ្លួន​ឯង​ផ្ទាល់​នោះ​ឡើយ។ ដូច​នេះ​ហើយ ដើរ​ទិញ​ទំនិញ​សម្រាប់​ខ្លួន​ឯង​ក្នុង​ថ្ងៃ​នេះ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។ ចាត់​ទុក​ថា នេះ​ជា​កាដូ​សម្រាប់​ខ្លួន​ឯង ដែល​បាន​សន្សំ​លុយ​បាន​យ៉ាង​ច្រើន ដោយ​មិន​បាន​ចាយ​លើ​​ការ​ណាត់​ជួប​ជាមួយ​ស្នេហា ដូច​អ្នក​មាន​គូ​ទៅ​ចុះ។

២. ជួបជុំ​មិត្តភ័ក្ដិ

ជឿជាក់​ថា ទោះ​បី​ជា​មិត្តភ័ក្ដិ​មួយ​ចំនួន​ អាច​មាន​សង្សារ​ ឬ​ប្ដី​ហើយ​ក៏​ដោយ តែ​នៅ​មួយ​ចំនួន​ទៀត អេ​ដូច​យើង​ដែរ។ កុំ​ឲ្យ​ឱកាស​នេះ​រំលង​ឲ្យ​សោះ រៀប​ចំ​គម្រោង​ការ ហើយ​ជួបជុំ​គ្នា​ហូប​ចុក​ឲ្យ​សប្បាយ​ម្ដង។ មាន​ក្រុម​មិត្ត​ជិត​ដិត នៅ​ក្បែរ​ខ្លួន ក៏​អាច​ជួយ​កាត់​បន្ថយ​ភាព​ឯកា​បាន​ច្រើន​ដែរ។

៣. ញ៉ាំ​ហាង​មួយ​ពេល​ឲ្យ​ឆ្ងាញ់​អស់​ទាស់

ចេញ​ក្រៅ​ហើយ​ ប៉ាវ​ក្រពះ​អ្នក​ញ៉ាំ​អី​ឲ្យ​ឆ្ងាញ់​មួយ​ពេល។ បើ​មាន​ក្រុម​គ្រួសារ ឬ​មិត្តភ័ក្ដិ​ចូល​រួម​ទៀត​នោះ គឺ​គ្មាន​អ្វី​ប្រៀប​ទៀត​ឡើយ។ ក្រែង​អត្ថន័យ​នៃ​ថ្ងៃ Valentine គឺ​សេចក្ដី​ស្រលាញ់​មែន​ទេ? ជាមួយ​គ្រួសារ និង​មិត្តភ័ក្ដិ​ក៏​ជា​ក្ដី​ស្រលាញ់​ដូច​គ្នា។

៤. ថែ​សម្រស់​នៅ​ផ្ទះ

ថ្ងៃ​១៤ កុម្ភៈ បើ​ចេញ​ក្រៅ ធានា​ថា ស្ទះ​ចរាចរណ៍ ដី​ហុយ​ទ្រឡោម​មិន​ធម្មតា​ឡើយ។ មិន​ត្រឹម​តែ​មិន​ទទួល​បាន​អ្វី​មក​វិញ​នោះ បញ្ជ្រៀត​ចូល​កន្លែង​ពេញ​និយម​នៅ​ថ្ងៃ​នេះ ថែម​ទាំង​ធ្វើ​ឲ្យ​យើង​បាក់​សម្រស់​ជាង​មុន​ទៀត​ផង។ ដូច្នេះ​ហើយ កុំ​ឲ្យ​បង់​ពេល​ឥត​ប្រយោជន៍ យើង​ក៏​យក​ពេល​នេះ មក​បិទ​ម៉ាស ខាត់​ស្បែក ថែ​សម្រស់​វិញ។ ដល់​ស្អែក​ឡើង ខណៈ​អ្នក​មាន​គូ សុទ្ធ​តែ​មើល​មិន​យល់​នោះ យើង​នឹង​ស្អាត​ជាង​គេ៕

ចុចអានបន្ត៖ ​​​៥ ហេតុផល ដែល​​​អ្នក​មិន​គួរ​ជះ​​លុយ​​​​​​​​​ច្រើន​ នៅ​​ថ្ងៃ​បុណ្យនៃ​​​ក្តី​ស្រលាញ់​

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម